jump to navigation

កីឡាករ​ខ្មែរ​នៅ​អូឡាំពិក​២០១៦ ថ្ងៃអាទិត្យ 14 ខែសីហា 2016

Posted by សុភ័ក្ត្រ in កីឡា, អូឡាំពិក​XXXI, អំពីស្រុកខ្មែរ.
6 comments

លោកអ្នកបានដឹងហើយ កីឡាលំដាប់ពិភពលោកអូឡាំពិក ដែលបានបើកកាលពីពេលថ្មីៗនេះ នៅឯទីក្រុងរីយ៉ូ ដេ ហ្ចេសេរ៉ូ ប្រទេសប្រស៊ីលនោះ។ ព្រះរាជាណាចក្រអច្ឆរិយនៃយើងក៏បានបញ្ជូនក្រុមកីឡាករចំនួន៦រូបទៅចូលរួមដែរ គឺស្មើនឹងចំនួនដែលបានបញ្ជូនទៅអូឡាំពិកនាទីក្រុងឡុងដុង កាលពីឆ្នាំ២០១២ដែរ។ តែអ្វីដែលគួរកត់សម្គាល់នោះ គឺឆ្នាំនេះ កីឡាករដែលជានារី មានរហូតដល់ទៅ៤រូបឯណុះ។ ទោះបីយ៉ាងនេះក្ដី រហូតពេលនេះ ក្រុមកីឡាករយើងមិនទាន់បានស្នាដៃអ្វីជាដុំកំភួនទេ ហើយក៏ប្រហែលជាគ្មានវាសនានឹងបានដែរ។ (អានប្រកាសប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិកច្រើនជាងគេ)

ថ្ងៃនេះ ខ្ញុំមានកិត្តិយសណែនាំក្រុមកីឡាករទាំង៦រូបដែលបានទៅជួយលើកទង់ជាតិ និងបង្ហាញឈ្មោះប្រទេសកម្ពុជា នៅក្នុងកីឡាអូឡាំពិកគ្រានេះ ជូនលោកអ្នកបានស្គាល់ ដ្បិតតែថាពួកគាត់មិនបានមេដាយ តែពួកគាត់ពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពួកគាត់ហើយ ធ្វើម្ដេចបានត្រឹមប៉ុណ្ណឹង។ ហេហេ….

កីឡាករទាំង៦រូបដែលបានចេញទៅប្រកួតកីឡាអូឡាំពិកតំណាងប្រទេសកម្ពុជា គ្រានេះ គឺ៖

  1. កីឡាការិនី ហែម ថុនវិទិនី កីឡាហែលទឹក
  2. កីឡាករ ពូ សុវិជ្ជា កីឡាហែលទឹក
  3. កីកីឡាការិនី ស៊ន សៀវម៉ី កីឡាតេក្វាន់ដូ
  4. កីឡាការិនី លី ណារី កីឡារត់ម៉ារ៉ាតុន
  5. កីឡាករ Neko កីឡារត់ម៉ារ៉ាតុន
  6. កីឡាការិនី ចូវ សុធារ៉ា កីឡាចំបាប់

សូមបញ្ជាក់ថា ក្នុងចំណោមកីឡាករទាំង៦រូបនេះ កីឡាការិនី ស៊ន សៀវម៉ី គឺជាអ្នកកាន់ទង់ជាតិខ្មែរដើរនាំក្បួនកីឡាករ នៅក្នុងពិធីបើកកីឡាអូឡាំពិកជាផ្លូវការ គ្រានេះ៕

អានប្រវត្តិលម្អិតនៃកីឡាករទាំងអស់ សូមចុចលើឈ្មោះ ឬមើលគេហទំព័រ នរណាខ្លះនៅកម្ពុជា

__________________________________________________
ប្រកាសទាក់ទង

១. ស្វាគមន៍រីយ៉ូ ២០១៦
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ
៣. កីឡាករខ្មែរនៅអូឡាំពិក២០១២
៤. ប្រេស៊ីលបិទកីឡាអូឡាំពិក
៥. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ
៦. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក២០១៦

%d bloggers like this: