jump to navigation

អំពី​ក្បួន​ហែ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​​កាញ្ចន​កោដ្ឋ ថ្ងៃ​សៅរ៍ 20 ខែ​សីហា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ក្បួនដំរីហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ

ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦ នេះ មានរយៈពេល៥៦ឆ្នាំគត់ ការយាងដង្ហែព្រះកោដ្ឋព្រះបរមសព នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ក្នុងព្រះរាជពិធីបុណ្យព្រះមេរុព្រះអង្គនាព្រះរាជធានីភ្នំពេញ។

សម្រាប់ក្បួនដង្ហែព្រះបរមសព តាមកំណត់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងបានឲ្យដឹងថា ក្បួនហែចាប់ផ្ដើមចេញក្បួននៅម៉ោង៨ និង៣០នាទីព្រឹក ដោយមានបារគូថ្វាយស័ង្ខ និងកងទាហានរក្សាព្រះអង្គបាញ់កាំភ្លើងធំចំនួន១០១ណាត់ ថ្វាយព្រះកិត្តិយសផងដែរ។

ចំណែកឯក្បួនហែតាមផ្លូវវិញ គឺចាប់ចេញពីតិរវិថីព្រះបាទស៊ីសុវត្ថិ នាខាងមុខព្រះបរមរាជវាំងចតុម្មុខមង្គល ដោយមានព្រះសង្ឃចំនួន៦៦អង្គ (តាមចំនួនព្រះជន្មព្រះអង្គ) រង់ចាំថ្វាយព្រះសត្តប្បករណ៍នៅមុខមន្ទីរចាត់ការក្រុមទេសចរណ៍ (ម្ដុំខាងមុខវត្តឧណ្ណាលោម) ឆ្លងកាត់រុក្ខវិថីព្រះមហាក្សត្រិយានីកុសុមៈ, មហាវិថីព្រះនរោត្ដម ដោយមានព្រះសង្ឃចំនួន៦៦អង្គ (តាមចំនួនព្រះជន្មព្រះអង្គ) រង់ចាំថ្វាយព្រះសត្តប្បករណ៍នៅមុខទីស្ដីការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ (ម្ដុំវត្តភ្នំ) ម្ដងទៀត និងមុខវិទ្យាល័យព្រះស៊ីសុវត្ថិម្ដងទៀត គម្រប់ជាចំនួន៣ដង។

ក្បួនដង្ហែព្រះបរមសព ដ៏ធំអស្ចារ្យ មានទាំងផែនមន្ត្រីនានា រហូតដល់ផែនសត្វហិមពាន្ត និងដំរីផងនោះ បានបន្តឆ្លងកាត់វិថីឧកញ៉ាឈុន, វិថីសុធារស រួចបត់ចូលទីព្រះមេរុ ឯខាងមុខសារមន្ទីរជាតិ និងមកដល់នៅម៉ោងជាង១១ថ្ងៃត្រង់។

នៅពេលដែលព្រះបរមសពចូលដល់ទ្វារចូលព្រះមេរុ ដែលមានសម្ដេចព្រះមហាក្សត្រិយានៅ ជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះឧបយុវរាជ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ព្រះរាជបរិពារផ្ទាល់ព្រះអង្គ និងអង្គទូតនានារង់ចាំទទួលជាស្រេចឯខាងមុខទ្វារខាងកើតព្រះមេរុនោះ កងរក្សាព្រះអង្គក៏បាញ់កាំភ្លើងធំចំនួន១០១ណាត់ទៀត ថ្វាយព្រះកិត្តិយសព្រះបរមសព។

ព្រះបរមសពត្រូវតម្កល់នៅទីព្រះមេរុ រហូតដល់ថ្ងៃទី៥ នៃព្រះរាជពិធីបុណ្យ ទើបចាត់ព្រះរាជពិធីថ្វាយព្រះភ្លើង

ព្រះបរមសពមកដល់វត្តភ្នំ
ព្រះបរមសពនាខាងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

Advertisements

មតិ»

1. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 22 ខែ​សីហា 2016

[…] _________________________________________________ អានផងដែរ៖ ១. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ២. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៨ ៣. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៤. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៥. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៦. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ… […]

2. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 22 ខែ​សីហា 2016

[…] _________________________________________________ អានផងដែរ៖ ១. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ២. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៨ ៣. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៤. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៥. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ៦. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ… […]

3. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ - ថ្ងៃ​ចន្ទ 22 ខែ​សីហា 2016

[…] _________________________________________________ អានផងដែរ៖ ១. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ២. គោរពវិញ្ញាណក្ខ័ន្ធសម្ដេចព្រះ នរោត្ដម សុរាម្រិត (ព្រះមហាកាញ្ចនកោដ្ឋ) ព.ស.២៥៥៨ ៣. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៤. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៥. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ៦. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ… […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 22 ខែ​សីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ ១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ… […]

5. ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 24 ខែ​សីហា 2016

[…] គឺការដង្ហែព្រះបរមសព រហូតដល់ថ្ងៃថ្វាយព្រះភ្លើង […]

6. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 26 ខែ​សីហា 2016

[…] _________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៥. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ…៦. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ […]

7. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ ៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ ៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា ៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ ៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨ ៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ ១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ…១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ […]

8. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2016

[…] _________________________________________________ អានផងដែរ៖ ១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ ៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ ៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ ៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ… […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] សម្រាប់ខែសីហាវិញ មានប្រកាសជាច្រើនទាក់ទងនឹងព្រះរាជពិធីបុណ្យព្រះមេរុព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ និងប្រកាសមួយចំនួនទៀត ដូចជា៖ ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា, «របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព, អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង, អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះ…, ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ, ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ, កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ និងអំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: