jump to navigation

ប្រេស៊ីល​បិទ​កីឡាអូឡាំពិក ថ្ងៃអាទិត្យ 21 ខែសីហា 2016

Posted by សុភ័ក្ត្រ in កីឡា, អូឡាំពិក​XXXI.
8 comments

ប្រទេសប្រេស៊ីលបានបិទការប្រកួតកីឡាអូឡាំពិកហើយ កាលពីល្ងាចថ្ងៃអាទិត្យនេះ (ត្រូវនឹងព្រឹកព្រហាមថ្ងៃច័ន្ទ ២២ សីហា ២០១៦ ម៉ោងនៅកម្ពុជា) ដោយមានការចូលរួមពីមនុស្សជាច្រើនម៉ឺននាក់ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតអស់រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែសីហា មក។

ពិធីបិទកីឡាអូឡាំពិកនេះត្រូវបានប្រារព្ធឡើងនាពហុកីឡដ្ឋានម៉ារ៉ាកាណា នាទីក្រុងរីយ៉ូ ដេ ហ្ចេសេរ៉ូ ដោយមានពិធីជាច្រើនរបស់ប្រទេសម្ចាស់ផ្ទះ និងប្រទេសបន្តគឺជប៉ុន។ បន្ទាប់មកលោកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ថូម៉ាស ប៉ាច្ហ ក៏បានថ្លែងប្រកាសបិទការប្រកួតជាផ្លូវការ។ ពិធីផ្ដល់ទង់អូឡាំពិកទៅកាន់អភិបាលក្រុងតូក្យូរបស់ជប៉ុនដើម្បីចាត់ការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ខាងមុខនេះផងដែរ។

ឆ្លងកាត់ការប្រកួតពេញ១៦ថ្ងៃ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេលើតារាងមេដាយសរុប ដោយបានមេដាយ១២១គ្រឿង ក្នុងនោះមាស៤៦គ្រឿង (ស្មើគ្នានឹងអូឡាំពិកគ្រាមុនដែរ)។ ប្រទេសអង់គ្លេសបានស្ថិតនៅលំដាប់ទី២ (ល្អជាងកាលពីធ្វើម្ចាស់ផ្ទះគ្រាមុន) មានមេដាយមាស២៧គ្រឿង ប្រាក់២៣ សំរឹទ្ធិ១៧ សរុប៦៧គ្រឿង។ ប្រទេសចិនបានធ្លាក់ពីអូឡាំពិកគ្រាមុន ដោយស្ថិតនៅលំដាប់ទី៣ដោយមានមេដាយសរុប៧០គ្រឿង ក្នុងនោះមាស ២៦គ្រឿង។ សម្រាប់កីឡាករកម្ពុជាទាំង៦រូប ដែលបានចេញទៅចូលរួមប្រកួតកីឡាអូឡាំពិកគ្រានេះ មិនទទួលបានមេដាយទេ៕

លទ្ធផលប្រទេសដែលទទួលមេដាយច្រើនជាងគេ ប្រាំប្រទេស៖

មើលតារាងប្រទេសទទួលមេដាយសរុបនៅទីនេះ

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិកទិដ្ឋភាពពិធីបិទកីឡាអូឡាំពិកប្រគល់ទង់អូឡាំពិកដល់ជប៉ុននិមិត្តសញ្ញាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន

ជយោប្រទេសប្រេស៊ីល! ជួបគ្នាជាថ្មីអូឡាំពិក២០២០ តូក្យូ ហ្គេមស៍!

__________________________________________________
អានប្រកាសទាក់ទង
១. ស្វាគមន៍រីយ៉ូ ២០១៦
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ
៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦
៤. ចិនបិទកីឡាអូឡាំពិក
៥. អង់គ្លេសបិទកីឡាអូឡាំពិក
៦. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ
៧. ប្រេស៊ីលបិទកីឡាប៉ារ៉ាឡាំពិក

%d bloggers like this: