jump to navigation

ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃចន្ទ 22 ខែសីហា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

បន្ទាប់ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះអង្គសោយព្រះទិវង្គតទៅ រាជការក៏ចាត់ឲ្យរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមសពតាមបូរាណខេមរខត្តិយរាជបវេណី ចំនួន៧យប់៨ថ្ងៃ គឺចាប់តាំងពីថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ដល់ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ដែលត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០។ ការរៀបចំបុណ្យថ្វាយព្រះភ្លើងព្រះអង្គ រាប់ថាជាការធ្វើឡើងសម្បូរបែបតាមបូរាណរាជបវេណី ចុងក្រោយបង្អស់របស់ព្រះនគរ។

ដើម្បីឲ្យព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះអង្គដំណើរការត្រឹមត្រូវតាមបែបផែនខត្តិយត្រកូលនោះ រាជការបានចាត់ឲ្យមានគណៈកម្មការជាច្រើនតាមតួនាទីដើម្បីសម្រួលដល់ព្រះរាជកម្មវិធី។ ក្រៅពីនោះ ព្រះរាជកំណត់បុណ្យផ្លូវការមួយក៏ត្រូវបានរៀបចំឡើងតាមព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទតម្កល់លើត្បូង។ អ្នកឧកញ៉ាវាំងអគ្គនាយកក្រសួងនានានៃព្រះបរមរាជវាំង សាន យុន ក៏បានចាត់ចែងឲ្យឧកញ៉ាមហាមន្ត្រីស្ដីទី ឆេង ហាក់ រៀបចំ និងទទួលបានព្រះបរមរាជានុញ្ញាតពីសម្ដេចព្រះឧបយុវរាជ ព្រះប្រមុខរដ្ឋ (ព្រះបរមរតនកោដ្ឋ) ជាព្រះរាជបុត្រ។

ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងនេះបានរៀបរាប់យ៉ាងលម្អិតសមគួរពីពិធីការ របៀបរបប និងក្បួនខ្នាតនានានៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងប្រចាំថ្ងៃនីមួយៗចាប់តាំងពីថ្ងៃទីមួយ គឺការដង្ហែព្រះបរមសព រហូតដល់ថ្ងៃថ្វាយព្រះភ្លើង និងថ្ងៃដង្ហែព្រះបរមអដ្ឋិចូលព្រះបរមរាជវាំងវិញ។

ដើម្បីចងក្រុងទុកជាឯកសារមានតម្លៃរបស់ព្រះនគរ ស្រែខ្មុកបានរៀបចំចងក្រងធ្វើជាសៀវភៅមួយឡើង ទុកជាការសិក្សាស្វែងយល់ពីព្រះរាជពិធីនៃខេមរខត្តិយត្រកូលតទៅអនាគត៕៚

សៀវភៅអំពីព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះមហាកាញ្ចនកោដ្ឋនៅក្នុងសៀវភៅ
រូបក្នុងសៀវភៅ
ពាក្យប្រារព្ធរបស់ស្រែខ្មុកក្នុងសៀវភៅ

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

មតិ»

1. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] […]

2. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] […]

3. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ - ថ្ងៃពុធ 24 ខែសីហា 2016

[…] […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] […]

5. អំពី​ក្បួន​ហែ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែសីហា 2016

[…] […]

6. Chanty Piseth - ថ្ងៃ​ព្រហស្បតិ៍ 25 ខែសីហា 2016

ធ្វើម៉េ​ចបានអានបង?

7. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 26 ខែសីហា 2016

[…] […]

8. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅថ្ងៃទី៨ ត្រូវនឹងថ្ងៃទី ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: