jump to navigation

Repost: សត្វ​ហិមពាន្ត ថ្ងៃសុក្រ 26 ខែសីហា 2016

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍.
trackback

ពាក្យ ហិមពាន្ត ត្រូវបានមនុស្សខ្មែរស្គាល់នឹងដឹងជាពិសេសជាមួយនឹងរឿងប្រឌិតនានា តួយ៉ាងរឿងរាមកេរ្តិ៍ ជាដើម។ល។ ចំណែកឯសត្វហិមពាន្តវិញ គឺជាពពួកសត្វទាំងហ្លាយណាដែលស្ថិតក្នុង ចិន្តនាការរបស់កវីនានាប៉ុណ្ណោះ ដ្បិតអីហិមពាន្ត ឬព្រៃហិមពាន្ត នោះមិនដឹងជានៅទីណានោះទេ។ យ៉ាងណាមិញសត្វហិមពាន្តក៏គឺជាពពួកសត្វដែលរស់នៅក្នុងព្រៃហិមពាន្តនោះឯង ឬសត្វដែលរស់នៅតាមភ្នំកៃលាស ដូចមានប្រាកដនៅក្នុងរឿងបុរាណនានា មានរាមកេរ្តិ៍ ឬក្នុងគម្ពីត្រៃភូមិ ជាដើម។ល។

សត្វហិមពាន្តដែលស្ថិតក្នុងចិន្តនាការរបស់កវីអ្នកនិពន្ធនេះ មានច្រើនប្រភេទសត្វណាស់ដែលមករួមគ្នាក្នុងតួសត្វតែមួយ ហើយបែកចែកជាបីប្រភេទសត្វគឺ៖ ១. សត្វទ្វិបាទ ២. សត្វចតុបាទ និង ៣. ពពួកសត្វត្រី។

កាលពីក្នុងពេលដង្ហែក្បួនព្រះបរមសពព្រះករុណា ព្រះបរមរតនកោដ្ឋ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ មានករណីស្ដីពីសត្វដែលរួមដង្ហែព្រះបរមសព ហើយដែលមន្ត្រីខ្មែរអះអាងថាជាពពួកសត្វហិមពាន្តនោះ ត្រូវបានពិនិត្យមើលទៅថាតើជាសត្វហិមពាន្តប្រាកដឬយ៉ាងណា? ដ្បិតអីសត្វទាំងហ្លាយដែលសង្កេតឃើញ គឺជាសត្វដែលមានពិតប្រាកដក្នុងគ្រាបច្ចុប្បន្ននេះឯង មានតាំងពីសេះ ខ្លា សុនក… ជាដើម។ ឬថាតើចំណេះដឹងស្ដីអំពីសត្វក្នុងរឿងតំណាល សត្វហិមពាន្តរបស់ខ្មែរបានបាត់បង់អស់ហើយឬយ៉ាងណា?

តួយ៉ាងសត្វហិមពាន្តនានានៅក្នុងរឿងព្រេងបុរាណ

គជសីហ៍ ជាសត្វសិង្ហ ឬតោ ដែលមានផ្សំខ្លួនជាសត្វសិង្ហ និងក្បាលជាដំរី។ តាមតម្រានិយាយថា គជសីហ៍ មានកម្លាំងស្មើនិងដំរី និងសិង្ហរូមបញ្ចូលគ្នា។

មច្ឆានុព គឺជាកូនរបស់ហនុមាន និងសុវណ្ណមច្ឆា (មច្ឆានុ)

ប្រភេទសត្វនានាក្នុងក្បួនដង្ហែព្រះបរមសព ហើយដែលត្រូវអះអាងថាជាពពួកសត្វហិមពាន្ត

________________________________________________________
អានផងដែរ៖
១. កិន្នរ និងកិន្នរី
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. សត្វហិមពាន្តនៅទីព្រះមេរុថៃ
៤. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២)
៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៣)
៦. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៤)
៧. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៥)
៨. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៦)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: