jump to navigation

អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃសៅរ៍ 27 ខែសីហា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ

បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅថ្ងៃទី៨ ត្រូវនឹងថ្ងៃទី ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។

ព្រះរាជពិធីបានចូលតាំងពីម៉ោង៧ និង៣០នាទីព្រឹក ដោយមានការជួបប្រជុំព្រះរាជវង្សានុវង្ស ក្សត្រា ក្សត្រី ខ្ញុំរាជការគ្រប់មុខមន្ទីរ ឯថែវព្រះមេរុ។ បន្ទាប់ពីសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) យាងមកដល់ និងព្រះបរមអដ្ឋិត្រូវបានស្ដេចយាងចុះពីព្រះមហាបញ្ចាមក សម្ដេចព្រះឧបយុវរាជ អញ្ជើញស្ដេចព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ ដោយមានថ្វាយព្រះខ្លស់តាតសផង ដើម្បីយាងដង្ហែចូលព្រះបរមរាជវាំង។

ក្បួនហែព្រះបរមអដ្ឋិត្រូវបានធ្វើឡើងដោយឆ្លងកាត់វិថីសុធារស វិថីមឃវ៉ាន់ តិរវិថីព្រះស៊ីសុវត្ថិ វិថីពញាយ៉ាត រួចបត់ចូលព្រះបរមរាជវាំងតាមទ្វារធំ។ ដោយឡែកសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ និងព្រះរាជបរិពារ ស្ដេចយាងទៅរង់ចាំថ្វាយបង្គំទទួលព្រះបរមអដ្ឋិ នៅព្រះសោបាណខាងក្រោមមុខព្រះទីនាំងទេវាវិនិច្ឆ័យ។

នៅពេលព្រះបរមអដ្ឋិស្ដេចយាងមកដល់ សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ ដើម្បីព្រះសង្ឃចំនួន៦៦អង្គថ្វាយព្រះសត្តប្បករណ៍។

បន្ទាប់មកសម្ដេចព្រះឧបយុវរាជស្ដេចអញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិទៅតម្កល់លើព្រះមហាបញ្ចាក្នុងហោព្រះអដ្ឋិ និងថ្វាយបង្គំលា តាមចង្វាក់គង ចប់សូរេចព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ៕៚

យាងព្រះបរមអដ្ឋិពីព្រះមហាបញ្ចាក្បួនដង្ហែព្រះបរមអដ្ឋិយាងទៅកាន់ព្រះបរមរាជវាំង
សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ

Advertisements

មតិ»

1. អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

2. អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

3. ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

5. ព្រះ​រាជ​កំណត់​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

6. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

7. អំពី​ក្បួន​ហែ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​​កាញ្ចន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: