jump to navigation

មក​មើល​ព្រះ​ភ័ក្ត្រ​ព្រះ​ចៅ​អធិរាជ​​ង្វៀន នៃ​ក្រុង​យួន ថ្ងៃ​អាទិត្យ 28 ខែ​សីហា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, Tiếng Việt.
trackback

លោកអ្នកប្រហែលជាជ្រាបហើយប្រទេសជិតខាងបច្ចុប្បន្នយើងមួយដ៏មហិមាដែលនៅភាគខាងកើតនៃក្រុងកម្ពុជាយើងនេះក៏ធ្លាប់មានស្ដេចគ្រប់គ្រងផែនដីជាលក្ខណៈព្រះចៅអធិរាជផងដែរ រហូតមកដល់រជ្ជកាលចុងក្រោយនាឆ្នាំ១៩៤៥ នៃព្រះចៅអធិរាជបាវ ដាយ (យ. Bảo Đại)។

ខាងក្រោមនេះជាគំនូរព្រះឆាយាលក្ខណ៍នៃព្រះចៅអធិរាជក្រុងយួន នៃរាជវង្សចុងក្រោយ គឺរាជវង្សង្វៀន (យ. Nguyễn) ចំនួន១២ព្រះអង្គ ដើម្បីលោកអ្នកបានស្គាល់ព្រះភ័ក្ត្រដ៏មហាអស្ចារ្យនៃស្ដេចផែនដីប្រទេសនេះ។ សូមរីករាយ៖

១. ព្រះចៅ សា ឡុង (យ. Gia Long) (១៧៦២ – ១៨២០)

២. ព្រះចៅ មិញ ម៉ាង (យ. Minh Mạng) (១៧៩១ – ១៨៤១)

៣. ព្រះចៅ ធិវ ទ្រី (យ. Thiệu Trị) (១៩០៧ – ១៨៤៧)

៤. ព្រះចៅ តឺ ដឹក (យ. Tự Đức) (១៨២៩ – ១៨៨៣)

៥. ព្រះចៅ ហៀព ហ័រ (យ. Hiệp Hòa) (១៨៤៧ – ១៨៨៣)

៦. ព្រះចៅ កៀន ហ្វុក (យ.Kiến Phúc) (១៨៦៩ – ១៨៨៤)

៧. ព្រះចៅ ហាម ងី (យ. Hàm Nghi) (១៩៧១ – ១៩៤៣)

៨. ព្រះចៅ ដុង ខាញ់ (យ. Đồng Khánh) (១៨៦៤ – ១៨៨៩)

៩. ព្រះចៅ ថាញ់ ថៃ (យ. Thành Thái) (១៩៧៩ – ១៩៥៤)

១០. ព្រះចៅ ដុយ តាន (យ. Duy Tân) (១៩០០ – ១៩៤៥)

១១. ព្រះចៅ ខាយ ឌិញ (យ. Khải Định) (១៨៨៥ – ១៩២៥)

១២. ព្រះចៅ បាវ ដាយ (យ. Bảo Đại) (១៩១៣ – ១៩៩៧)

រូបរក្សាសិទ្ធិដោយ៖ nghiên cứu lịch sử

___________________________________________________
អានផងដែរ៖
១. មកមើលច្បាស់ៗ មុខមាត់នៃរូបសំណាកក្សត្រិយ៍ថៃទាំង៧អង្គ
២. រូបសំណាកធំៗនៃអតីតក្សត្រិយ៍ប្រទេសអាស៊ានចំនួន៣

Advertisements

មតិ»

1. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. ថៃចាត់សាង «ឧទ្យានរាជភ័ក្ដិ» រំឭកដល់បុព្វមហាក្សត្រិយ៍ ២. ថៃសាងស្រេចរូបសំណាកបុព្វមហាក្សត្រិយ៍ទាំង៧អង្គ ៣. មកមើលច្បាស់ៗ មុខមាត់នៃរូបសំណាកក្សត្រិយ៍ថៃទាំង៧អង្គ ៤. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດຂຶ້ນຢ່າງຍິ່ງໃຫຍ່ມີມວນຊົນເຂົ້າຮ່ວມນັບໝື່ນ ៥. សូរេចហើយ ថៃចាត់ពិធីបួងសួង និងមហាមង្គលាភិសេក ព្រះបរមរូបបុព្វក្សត្រិយ៍ទាំង៧អង្គ ៦. ព្រះបរមរាជានុស្សាវរីយ៍ក្សត្រិយ៍បីព្រះអង្គនៃប្រទេសភូមា ៧. មកមើលព្រះភ័ក្ត្រព្រះចៅអធិរាជង្វៀន … […]

2. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​សីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. ថៃចាត់សាង «ឧទ្យានរាជភ័ក្ដិ» រំឭកដល់បុព្វមហាក្សត្រិយ៍ ២. ថៃសាងស្រេចរូបសំណាកបុព្វមហាក្សត្រិយ៍ទាំង៧អង្គ ៣. រូបសំណាកធំៗនៃអតីតក្សត្រិយ៍ប្រទេសអាស៊ានចំនួន៣ ៤. សូរេចហើយ ថៃចាត់ពិធីបួងសួង និងមហាមង្គលាភិសេក ព្រះបរមរូបបុព្វក្សត្រិយ៍ទាំង៧អង្គ ៥. ថៃសម្ពោធឧទ្យាន «រាជភ័ក្ដិ» ជាផ្លូវការ ៦. មកមើលព្រះភ័ក្ត្រព្រះចៅអធិរាជង្វៀន … […]

3. Michel Antelme, INALCO, France - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​វិច្ឆិកា 2016

សូមអរគុណលោក សុភ័ក្ត្រ ចំពោះអត្ថបទដ៏គួរឲ្យចប់អារម្មណ៍នេះ (និងចំពោះប្លកស្រែខ្មុក) ។ សូមកុំប្រកាន់ខ្ញុំ និងកែព្រះនាមរបស់ស្តេចយួនអង្គខ្លះបន្តិច (ក្នុងឯកសារខ្មែរនា ស.វ. ទី ១៩ ជួនកាល គេហៅស្តេចគ្រងរាជ្យយួន ថា ស្តេចទេវតា ដោយហៅតាមយួន ព្រោះយួនទុកស្តេចជាព្រះបុត្ររបស់មេឃ) ឲ្យសមស្របនឹងសំឡេងភាសាយួន ឬសំណេរឯកសារប្រវត្តិសាស្ត្រជាភាសាខ្មែរ ដូចជាព្រះរាជពង្សាវតារខ្មែរដើម ។ នាមព្រះចៅ Gia Long ក្នុងព្រះរាជពង្សាវតារខ្មែរ សរសេរជា យ៉ាឡុង (ជួនកាល ក៏សរសេរ យ៉ាឡង់ ដែរ ទាំងពីរនេះមិនខុសទេ មិនមែន សា ឡុង ទេ) ។ ព្រះចៅ Thiệu Trị បើតាមសំឡេងយួនខាងជើង ថា ធៀវទ្រី, បើតាមសំឡេងយួនខាងត្បូង ថា ធីវទ្រី វិញ ។ ព្រះចៅ Tự Đức ៖ ព្រះចៅ ទឺឌឹក (ư = អ៊ឹ, â = អឹ បើសរសសេរព្រះនាមនេះជាអក្សរសៀម សរសេរថា ตือดึ๊ก មិនមែន เตอเดิ๊ก ទេ បើសរសេរជាអក្សរលាវ សរសេរជា ຕື້ດຶກ មិនមែន ເຕີ້ເດິກ ទេ) ។ ព្រះចៅ Hiệp Hoà គួរសរសេរជា ហៀប ហ្វា វិញ (ho និង hu ក្នុងពាក្យ Huà និង Huế សម្រាប់ឈ្មោះយួន សរសេរជាអក្សរខ្មែរថា ហ្វ អានថា /hoa/ មិនមែន /fa:/ ទេ ។ល។) ។ ឯពាក្យដែលមានសំឡេង ័រ គួរសរសេរតែនឹងព្យញ្ជនៈឃោសៈ (ខ្យល់ អ៊) ប៉ុណ្ណោះ ដូចក្នុងពាក្យថា កុំព្យទ័រ ជ័រ ដុកទ័រ ប៉ាស់ស្ព័រ (លិខិតឆ្លងដែន និយាយតាមបារាំងសែស មិនមែនតាមអង់គ្លេសទេ) ជនជាតិព័រ ប៊័រ សារព័ត៌មានកំបូដស៊័រ មិនគួរសរសេរថា កុំព្យូត័រ ច័រ ដុកត័រ ជនជាតិប៉័រ ប័រ កំបូដស័រ ស្រាបៀតអានឆ័រ សោះឡើយ ។ សព្វថ្ងៃ គេមិនចាប់អារម្មណ៍នឹងរឿងនះទេ គួរឲ្យសោកស្តាយមែន ។ ឯ ័រ នឹងព្យញ្ជនៈអឃោសៈ (ខ្យល់ អ) គប្បីទុកសម្រាប់គ្រាមភាសាខ្មែរ ដូចជាភាសាខ្មែរសុរិន្ទ ដែលនិយាយថា ប្រពន្ធអារ /prəpuan ʔaːr/ (ស្រៈវែង) អ័រ-ក /ʔar kɑː/ (ស្រៈខ្លី) (ភាសាមាត្រដ្ឋានថា អា[រ]-ក /ʔa: kɑː/), ធ្វើការ /thvɤː kaːr/ (ស្រៈវែង) មេមាន់ក័រកូន /mɩː mɨan kar koːn/ (ស្រៈខ្លី) (ពាក្យថា ក័រ របស់ខ្មែរនេះ ដែលអ្នកភ្នំពេញថា ការពារ សៀមបានខ្ចីយកទៅថា กัน ឧ. ป้องกัน ដោយទុកស្រៈឲ្យខ្លី ឯអ្នកភ្នំពេញ ដោយហេតុតែបាត់សូរ រ នៅចុងព្យាង្គ ត្រូវតែបន្លាយស្រៈ អៈ ខ្លី ឲ្យវាវែងទៅវិញ) ។ ការបញ្ចេញ រ នៅខាងចុងព្យាង្គ ឮច្បាស់នៅសុរិន្ទ (តែក្នុងតំបនខ្លះ កំពុងតែបាត់ក្រោយស្រៈវែង ជាពិសេសនៅចង្វាត់ប៊ុរីរ៉ាំ) ៖ https://www.youtube.com/watch?v=8HcGq_zYGE4 និង https://www.youtube.com/watch?v=ZSO7LUjuEpE និង https://www.youtube.com/watch?v=nwjMxTvJHjQ ។ ព្រះចៅ Kiến Phúc គឺ កៀងភុក (ឬ គៀងភុក) កៀង ឬ គៀង តាមសំឡេងយួនខាងត្បូង (យួនខាងជើងថា កៀន ៗ) ។ យួនសព្វថ្ងៃអាន ph ថា /f/ រីឯប៉ុន្មានសតវត្សកន្លងមក អានថា /ph/ បានជាខ្មែរធ្លាប់សរសេរថា ផ ឬ ភ ហើយ​នៅ​តែ​សរសេរ​អ៊ីចឹង (ជាឧទាហរណ៍ ក្នុងកាសែតខ្មែរមុនឆ្នាំ ១៩៧៥ ខ្មែរនិយមសរសេរឈ្មោះ Phạm Văn Đồng ដូចតទៅ ៖ ផាំ យ៉ាំងដុង ដោយ​ថាតាមយួនខាងត្បូង មិន​សរសេរ​ជា ហ្វាំ … ទេ ចំណែក​ឯ​សព្វថ្ងៃ​វិញ ចូលចិត្តសរសេរ​ជា ផាំ វ៉ាន់ដុង ទៅ​តាមសំឡេងយួនខាងជើង) ។ ព្រះចៅ Thành Thái ៖ ថាញ់ថាយ (ai ធម្មតា អានដូចស្រៈវែង បើចង់ថាឲ្យខ្លី សរសេរជា ay, រីឯ ây អានថា អី) ។ ព្រះចៅ Duy Tân ៖ យ្វីតឹង (d = យ តាមសំឡេងយួនខាងត្បូង ឯយួនខាងជើងថា /ហ្ស/ /z/, đ = ដ ឬ ឌ ។ ឯ â = អឹ, -n ប្រកបចុងព្យាង្គ យួនខាងជើង ថា /-n/ /-ន/, ឯយួនខាងត្បូង ថា /-ŋ/ /-ង វិញ ។ ឯខ្មែរ មុនឆ្នាំ ១៩៧៩ ច្រើនសរសេរតាមសំឡេងយួនខាងត្បូង ឧទាហរណ៍ដូចជា Nguyễn ច្រើនសរសេរថា ង្វៀង ជាជាង ង្វៀន) ។ សូមអរគុណ ។

4. Michel Antelme, INALCO, France - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​វិច្ឆិកា 2016

សូមអរគុណលោកនិសូមសរសើរ សុភ័ក្ត្រ ចំពោះអត្ថបទដ៏គួរឲ្យចប់អារម្មណ៍នេះ (និងចំពោះប្លកស្រែខ្មុក) ។ សូមកុំប្រកាន់ខ្ញុំ និងកែព្រះនាមរបស់ស្តេចយួនអង្គខ្លះបន្តិច (ក្នុងឯកសារខ្មែរនា ស.វ. ទី ១៩ ជួនកាល គេហៅស្តេចគ្រងរាជ្យយួន ថា ស្តេចទេវតា ដោយហៅតាមយួន ព្រោះយួនទុកស្តេចជាព្រះបុត្ររបស់មេឃ) ឲ្យសមស្របនឹងសំឡេងភាសាយួន ឬសំណេរឯកសារប្រវត្តិសាស្ត្រជាភាសាខ្មែរ ដូចជាព្រះរាជពង្សាវតារខ្មែរដើម ។ នាមព្រះចៅ Gia Long ក្នុងព្រះរាជពង្សាវតារខ្មែរ សរសេរជា យ៉ាឡុង (ជួនកាល ក៏សរសេរ យ៉ាឡង់ ដែរ ទាំងពីរនេះមិនខុសទេ មិនមែន សា ឡុង ទេ) ។ ព្រះចៅ Thiệu Trị បើតាមសំឡេងយួនខាងជើង ថា ធៀវទ្រី, បើតាមសំឡេងយួនខាងត្បូង ថា ធីវទ្រី វិញ ។ ព្រះចៅ Tự Đức ៖ ព្រះចៅ ទឺឌឹក (ư = អ៊ឹ, â = អឹ បើសរសសេរព្រះនាមនេះជាអក្សរសៀម សរសេរថា ตือดึ๊ก មិនមែន เตอเดิ๊ก ទេ បើសរសេរជាអក្សរលាវ សរសេរជា ຕື້ດຶກ មិនមែន ເຕີ້ເດິກ ទេ) ។ ព្រះចៅ Hiệp Hoà គួរសរសេរជា ហៀប ហ្វា វិញ (ho និង hu ក្នុងពាក្យ Huà និង Huế សម្រាប់ឈ្មោះយួន សរសេរជាអក្សរខ្មែរថា ហ្វ អានថា /hoa/ មិនមែន /fa:/ ទេ ។ល។) ។ ឯពាក្យដែលមានសំឡេង ័រ គួរសរសេរតែនឹងព្យញ្ជនៈឃោសៈ (ខ្យល់ អ៊) ប៉ុណ្ណោះ ដូចក្នុងពាក្យថា កុំព្យទ័រ ជ័រ ដុកទ័រ ប៉ាស់ស្ព័រ (លិខិតឆ្លងដែន និយាយតាមបារាំងសែស មិនមែនតាមអង់គ្លេសទេ) ជនជាតិព័រ ប៊័រ សារព័ត៌មានកំបូដស៊័រ មិនគួរសរសេរថា កុំព្យូត័រ ច័រ ដុកត័រ ជនជាតិប៉័រ ប័រ កំបូដស័រ ស្រាបៀតអានឆ័រ សោះឡើយ ។ សព្វថ្ងៃ គេមិនចាប់អារម្មណ៍នឹងរឿងនះទេ គួរឲ្យសោកស្តាយមែន ។ ឯ ័រ នឹងព្យញ្ជនៈអឃោសៈ (ខ្យល់ អ) គប្បីទុកសម្រាប់គ្រាមភាសាខ្មែរ ដូចជាភាសាខ្មែរសុរិន្ទ ដែលនិយាយថា ប្រពន្ធអារ /prəpuan ʔaːr/ (ស្រៈវែង) អ័រ-ក /ʔar kɑː/ (ស្រៈខ្លី) (ភាសាមាត្រដ្ឋានថា អា[រ]-ក /ʔa: kɑː/), ធ្វើការ /thvɤː kaːr/ (ស្រៈវែង) មេមាន់ក័រកូន /mɩː mɨan kar koːn/ (ស្រៈខ្លី) (ពាក្យថា ក័រ របស់ខ្មែរនេះ ដែលអ្នកភ្នំពេញថា ការពារ សៀមបានខ្ចីយកទៅថា กัน ឧ. ป้องกัน ដោយទុកស្រៈឲ្យខ្លី ឯអ្នកភ្នំពេញ ដោយហេតុតែបាត់សូរ រ នៅចុងព្យាង្គ ត្រូវតែបន្លាយស្រៈ អៈ ខ្លី ឲ្យវាវែងទៅវិញ) ។ ការបញ្ចេញ រ នៅខាងចុងព្យាង្គ ឮច្បាស់នៅសុរិន្ទ (តែក្នុងតំបនខ្លះ កំពុងតែបាត់ក្រោយស្រៈវែង ជាពិសេសនៅចង្វាត់ប៊ុរីរ៉ាំ) ៖ https://www.youtube.com/watch?v=8HcGq_zYGE4 និង https://www.youtube.com/watch?v=ZSO7LUjuEpE និង https://www.youtube.com/watch?v=nwjMxTvJHjQ ។ ព្រះចៅ Kiến Phúc គឺ កៀងភុក (ឬ គៀងភុក) កៀង ឬ គៀង តាមសំឡេងយួនខាងត្បូង (យួនខាងជើងថា កៀន ៗ) ។ យួនសព្វថ្ងៃអាន ph ថា /f/ រីឯប៉ុន្មានសតវត្សកន្លងមក អានថា /ph/ បានជាខ្មែរធ្លាប់សរសេរថា ផ ឬ ភ ហើយនៅតែសរសេរអ៊ីចឹង (ជាឧទាហរណ៍ ក្នុងកាសែតខ្មែរមុនឆ្នាំ ១៩៧៥ ខ្មែរនិយមសរសេរឈ្មោះ Phạm Văn Đồng ដូចតទៅ ៖ ផាំ យ៉ាំងដុង ដោយថាតាមយួនខាងត្បូង មិនសរសេរជា ហ្វាំ … ទេ ចំណែកឯសព្វថ្ងៃវិញ ចូលចិត្តសរសេរជា ផាំ វ៉ាន់ដុង ទៅតាមសំឡេងយួនខាងជើង) ។ ព្រះចៅ Thành Thái ៖ ថាញ់ថាយ (ai ធម្មតា អានដូចស្រៈវែង បើចង់ថាឲ្យខ្លី សរសេរជា ay, រីឯ ây អានថា អី) ។ ព្រះចៅ Duy Tân ៖ យ្វីតឹង (d = យ តាមសំឡេងយួនខាងត្បូង ឯយួនខាងជើងថា /ហ្ស/ /z/, đ = ដ ឬ ឌ ។ ឯ â = អឹ, -n ប្រកបចុងព្យាង្គ យួនខាងជើង ថា /-n/ /-ន/, ឯយួនខាងត្បូង ថា /-ŋ/ /-ង វិញ ។ ឯខ្មែរ មុនឆ្នាំ ១៩៧៩ ច្រើនសរសេរតាមសំឡេងយួនខាងត្បូង ឧទាហរណ៍ដូចជា Nguyễn ច្រើនសរសេរថា ង្វៀង ជាជាង ង្វៀន) ។ សូមអរគុណ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: