jump to navigation

ខួប​ឆ្នាំ​ទី​៥៥ សន្និសីទ​លើក​ទី​១​នៃ​ចលនា​មិន​ចូល​បក្ខ​សម្ព័ន្ធ ថ្ងៃសុក្រ 2 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ខែកញ្ញា ឆ្នាំ២០១៦ នេះមានរយៈពេល៥៥ឆ្នាំគត់នៃការប្រជុំកំពូលលើកទី១នៃចលនាមិនចូលបក្សសម្ព័ន្ធ ឬអង់គ្លេសហៅថា Non-Aligned Movement ដែលក្នុងនោះប្រទេសកម្ពុជាយើងបានចូលរួមផងដែរ បន្ទាប់ពីទទួលបានឯករាជ្យពេញបរិបូរណ៍។

ពិធីបើកអង្គសន្និសីទត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦១ និងបន្តរហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៦១ នៅឯរដ្ឋធានីបែលហ្ក្រាដ ប្រទេសយូហ្គុស្លាវី មានរៀបចំសន្និសីទលើកទី១ស្ដីអំពីចលនាមិនចូលបក្សសម្ព័ន្ធ ដោយមានបណ្ដាមេដឹកនាំល្បីៗធំៗចំនួន២៤ប្រទេស ជាពិសេសបណ្ដាប្រទេសទើបទទួលបានឯករាជ្យពីអាណានិគមនិយម។ ប្រទេសកម្ពុជាយើងមានភព្ធដ៏ខ្ពង់ខ្ពស់ដោយមានសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គយាងចូលរួមនៅក្នុងអង្គប្រជុំនោះ។

ទំនងដោយសារវត្តមានព្រះអង្គនៅក្នុងអង្គសន្និសីទនេះ និងព្រមព្រះឥរិយាបទរួសរាយរាក់ទាក់ និងប្រជាប្រិយការទូតដ៏ជំនាញ ដែលធ្វើឲ្យព្រះអង្គទទួលបានការគោរពស្រឡាញ់ និងរាប់អានពីបណ្ដាមេដឹកនាំប្រទេសនានាជាមិត្ត និងក្រោយមកបានក្លាយជាមិត្រភ័ក្តិដ៏ជិតស្និទ្ធជាមួយនឹងព្រះអង្គ។

សន្និសីទលើកទី១នៃចលនាមិនចូលបក្ខសម្ព័ន្ធនេះក៏ជាសមិទ្ធិនៃការផ្ដួចផ្ដើមផងដែររបស់ព្រះអង្គ (ព្រះបរមរតនកោដ្ឋ) បន្ទាប់ពីសន្និសីទនាក្រុងបានដូង ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ១៩៥៥ នោះមក៕

សម្ដេចព្រះនរោត្ដម សីហនុ កំពុងសំណេះសំណាលចម្រើនមេត្រីភាពជាមួយមេដឹកនាំពិភពលោក
សម្ដេចព្រះនរោត្ដម សីហនុ កំពុងសំណេះសំណាលចម្រើនមេត្រីភាពជាមួយលោកអ៊ូ នូ នៃប្រទេសភូមាបណ្ដាមេដឹកនាំដែលបានចូលរួមសន្និសីីទ (សម្ដេចព្រះនរោត្ដម សីហនុ រូបទី៣ ពីឆ្វេង)រូបបណ្ដាមេដឹកនាំដែលបានចូលរួមសន្និសីីទ (សម្ដេចព្រះនរោត្ដម សីហនុ រូបទី១ ជួរទី២)

មតិ»

1. beanyim - ថ្ងៃចន្ទ 5 ខែកញ្ញា 2016

សូមគោរពម្ចាស់ Page ខ្ញុំតាមដាន Page នេះរហូតមក ប៉ុន្តែចំឡែកចិត្ត មួយរយៈធំចុងក្រោយ កម្របានឃើញអត្ថបទទាក់ទង នឹងការវិភាគ ក្នុងសង្គមបច្ចុប្បន្ន ដែលយ៉ាងហោចណាស់បានជួយដុសលាង ផ្នត់គំនិត ជ្រុងណាមួយ ដែលយុវជនត្រូវការ ក្នុងការសម្រេចចិត្ត ។ អ្វីដែលតាមដាន កន្លងមក គឺភាពប៉ិនប្រសព្វ នៃរសអត្ថបទ ដែលគួរបន្តសម្រាប់សង្គមជាតិ ។ ដោយក្ដីគោរពពីខ្ញុំ ។

សុភ័ក្ត្រ - ថ្ងៃចន្ទ 5 ខែកញ្ញា 2016

សូម​អរគុណ​ប្រិយ​មិត្រ​។ ម្ចាស់​ទំព័រ​ទទួល​ស្គាល់​ថា​រយៈ​ពេល​កន្លង​មក​នេះ​មិន​សូវ​មាន​អត្ថបទ​ទាក់ទង នឹងការវិភាគ ក្នុងសង្គមបច្ចុប្បន្ន​មែន នេះ​ដោយ​សារ​ម្ចាស់​ទំព័រ​មាន​ការ​រវល់​ខ្លាំង​ពេក និង​ជា​ពិសេស​ទៅ​ទៀត​នោះ ស្ថានការណ៍​សង្គម​វា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ពេក រហូត​ដល់​កប់​យោបល់ មិន​ដឹង​ជា​និយាយ​ថា​ម៉េច​!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: