jump to navigation

ខួប​ឆ្នាំ​ទី​៧៥ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ថ្ងៃ​សៅរ៍ 3 ខែ​កញ្ញា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ក្រោយពីព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ស្ដេចយាងសោយព្រះទិវង្គត នាខែមេសា ឆ្នាំ១៩៤១ មក រាជការក៏បានចាត់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះអង្គតាមបូរាណខត្តិយរាជបវេណី នាខែកញ្ញា ឆ្នាំដដែរ យ៉ាងសមព្រះកិត្តិយស។ ព្រះអង្គមានព្រះបរមនាមថា ព្រះខត្តិយកោដ្ឋ។

បន្ទាប់មក គឺនៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ១៩៤១ នោះផងដែរ។ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ក៏ត្រូវបានធ្វើព្រះរាជពិធីយ៉ាងអធិកអធមដង្ហែយកមកប្រតិដ្ឋានឯព្រះចេតិយសាងស្រេចនាកំពូលភ្នំព្រះរាជទ្រព្យ។ នេះរាប់ថាជាព្រះអដ្ឋិព្រះមហាក្សត្រិយ៍ ចុងក្រោយបង្អស់របស់ខ្មែរហើយ ដែលបានបញ្ចុះនៅអតីតរាជធានីក្រុងឧត្ដុង្គមានជ័យ។

ព្រះមហាក្សត្រិយ៍អង្គថ្មីនៃប្រទេសកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គជាអ្នកយាងព្រះកោដ្ឋពេជ្រដោយផ្ទាល់ព្រះអង្គនៅក្នុងព្រះរាជពិធី រួមជាមួយនិងឧត្ដមនាវីឯកបារាំងឥណ្ឌូចិន លោក ហ្សង់ ដេកូ (Jean Decoux) ដែលបានយាងព្រះកោដ្ឋហ្លួងរាជានុកោដ្ឋ ដែលជាព្រះវរបិតា និងព្រះកោដ្ឋព្រះបរមរាជវង្សានុវង្សជាច្រើនទៀត យកទៅបញ្ចុះរួមគ្នា។ នេះរាប់ថាជាពិធីដ៏ធំមួយ ដែលអនុវត្តតាមព្រះរាជបវេណីក្សត្រិយ៍ខ្មែរពីសម័យដើម៕

ហ្លួងសីហនុ  (ស្ដាំ) ស្ដេចយាងព្រះកោដ្ឋហ្លួងខត្តិយកោដ្ឋ រួមនិងឧត្ដមនាវីបារាំង

ហ្លួងសីហនុ រួមនិងឧត្ដមនាវីបារាំង ក្នុងព្រះរាជពិធីដង្ហែ
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិហ្លួងខត្តិយកោដ្ឋតម្កល់ឯព្រះចេតិយភ្នំព្រះរាជទ្រព្យ

ព្រះចេតិយហ្លួងខត្តិយកោដ្ឋឯលើកំពូលភ្នំព្រះរាជទ្រព្យ

_____________________________________________
អានផងដែរ
១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
២. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ
៥. ខួបឆ្នាំទី១២៥ នៃព្រះរាជពិធីបញ្ចុះព្រះបរមអដ្ឋិព្រះករុណាបរមកោដ្ឋ និងព្រះវររាជិនីបរមបពិត្រ

Advertisements

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] ខែកញ្ញា មាន៖ ខួបឆ្នាំទី៥០ ទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជានៃឯ.ឧ.ហ្សាលដឺហ្គោល, ខួបឆ្នាំទី៥៥ សន្និសីទលើកទី១នៃចលនាមិនចូលបក្ខសម្ព័ន្ធ, ខួបឆ្នាំទី៧៥ ព្រះរាជពិធីដង្ហែព្រះប…, ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា និងការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ។ ឯខែតុលា និងខែវិច្ឆិកាវិញ ក៏មានប្រកាសទាក់ទងនឹងការធ្វើដំណើរជាថ្មីរបស់ខ្ញុំម្ដងទៀតទៅខេត្ត្នានាក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះនៅមានប្រកាសគួរចាប់អារម្មណ៍មួយចំនួនទៀត ដូចជា៖ សន្តិភាពនៃកម្ពុជាមិនបានមកពីជនណាម្នាក់ ឬក្រុមណាមួយផ្ដាច់មុខទេ, ព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារចនា, ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម, ភាសាខ្មែរក្នុងទូអេធីអឹមថៃ, ខួបឆ្នាំទី៥០ ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា និងទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: