jump to navigation

ព្រះ​បរម​រូប​ថ្មី​នៃ​ហ្លួង​សិរី​សុវត្ថិ ឯ​សាលា​រចនា ថ្ងៃពុធ 7 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ប្រសិនបើលោកអ្នកបានចូលទៅទស្សនាក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬអតីតសាលារចនានាខាងក្រោយសារមន្ទីរជាតិភ្នំពេញ នោះលោកអ្នកនឹងបានឃើញព្រះបរមរូបថ្មីដ៏ស្រស់សង្ហារមួយនៃព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះរាជានុកោដ្ឋ។ ជាព្រះបរមរូបរចនាវិចិត្រមួយដែលមិនធ្លាប់មានក្នុងប្រទេសខ្មែរ។

ព្រះបរមរូបថ្មីនេះ ត្រូវបានសាងឡើងក្នុងទម្រង់ឈរ ព្រះអង្គទ្រង់ព្រះពស្រ្តពេញយសជាខត្តិយត្រកូល។ នៅឯព្រះហត្ថខាងឆ្វេងមានកាន់ព្រះខ័ឌ្តរាជ្យ ដែលជាគ្រឿងមួយក្នុងចំណោមគ្រឿងរាជបញ្ចកកុធភ័ណ្ឌ នៃព្រះចៅផែនដីខ្មែរ។ ព្រះបរមរូបនេះទំនងគ្រាន់ជាការស្រមើស្រមៃទៅតាមឯកសារពាក់ព័ន្ធនានាមួយចំនួនរបស់អ្នកសាងតែប៉ុណ្ណោះ។

ព្រះបរមរូបនេះជាផ្នែកមួយនៃនិក្ខេបបទ ក្រោមប្រធានបទ ស្ថាបនិកសាលាសិល្បៈខេមរ នៃក្រុមនិស្សិតជំនាន់ទី២២ នៃសាកលវិទ្យាល័យ។ ក្រៅពីព្រះបរមរូបនៃព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ នេះ ក៏ឃើញមានរូបចម្លាក់មួយទៀតនៃលោកហ្សក ហ្គ្រោលីយេ នៅក្បែផងដែរ។

តាមចារឹកមួយ ដែលបានរាយឈ្មោះក្រុមនិស្សិត និងសាស្ត្រាចារ្យដឹកនាំគម្រោងសាងសង់នេះបានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ទ្រង់បានត្រាស់បង្គាប់ឲ្យបង្កើតសាលាសិល្បៈខេមរៈ នេះឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩១៧។ ឯលោកហ្សក ហ្គ្រោលីយេ គឺជាស្ថាបនិកសាលាសិល្បៈខេមរៈ នាឆ្នាំ១៩១៧ ដដែរនេះ៕

ព្រះបរមរូបមើលចំពីមុខ
ព្រះបរមរូបមើលពីចំហៀងព្រះបរមរូបមើលចំពីក្រោយព្រះភ័ក្ត្រ
ព្រះសុព័ណ៌បាទុកទម្រព្រះបរមរូប

__________________________________________
អានផងដែរ៖
១. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
២. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ
៣. ព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារចនា

មតិ»

1. អាសូរ​រាជានុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែកញ្ញា 2016

[…] ___________________________________________________ អានផងដែរ៖ ១. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ ២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯ… […]

2. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​​ហ្លួង សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែកញ្ញា 2016

[…] ___________________________________________________ អានផងដែរ៖ ១. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា ២. ហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំព្រះរាជទ្រព្យខ្មែរនៅក្រៅប្រទេស ៣. កាលទ្រង់ប្រពាសអឺរ៉ុប ៤. History of Battambang ៥. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ ៦. ១៧៥ឆ្នាំនៃថ្ងៃប្រសូតហ្លួងរាជានុកោដ្ឋ ៧. ៩០ឆ្នាំនៃការសម្ពោធវិមានអនុស្សាវរីយ៍សង្គ្រាមលោកលើកទី១ ៨. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯ… […]

3. តា ម៉ាប់ - ថ្ងៃអាទិត្យ 11 ខែកញ្ញា 2016

មកលេងមិនប្រាប់

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 11 ខែកញ្ញា 2016

ថត​យូរ​ហើយ​ហ្នឹង ហេហេ​…

តា ម៉ាប់ - ថ្ងៃចន្ទ 26 ខែកញ្ញា 2016

ទៅមកៗទៅ

4. ព្រះ​បរម​រូប​ថ្មី​នៃ​ហ្លួង​សីហនុ ឯ​សាលា​រចនា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែវិច្ឆិកា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: