jump to navigation

ព្រឹក​ថ្ងៃ១២ កញ្ញា ២០០១ ថ្ងៃអាទិត្យ 11 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីសុភ័ក្ត្រ.
trackback

ព្រឹកនេះថ្ងៃពុធ ខ្ញុំស្លៀកពាក់ទៅធ្វើការដូចសព្វដង។ មកដល់កន្លែងធ្វើការ មានសមាជិកខ្ញុំម្នាក់គាត់មកដល់មុន គាត់ជាអ្នកអេឌីតព័ត៌មាន គាត់កំពុងអានកាសែត។ ជីវិតពួកយើងម្នាក់ៗ គ្មានអ្វីក្រៅពីព្រលឹមឡើងត្រូវនាំគ្នាមើលកាសែតទេ។ ខ្ញុំសួរគាត់ មានរឿងអីថ្មីង៉ៃនេះ ពូ? យន្តហោះបុកអាគារនៅអាមេរិក។ ខ្ញុំស្ដាប់ហើយក៏សួរគាត់ទៅវិញ ពីរបីសំណួរ តែខ្ញុំមិនបានយកចិត្តទុកដាក់ថាជាព័ត៌មានធំដុំទេ។ ព្រោះធ្លាប់មានព័ត៌មានបែបនេះពីមុនមកដែរ។

មួយសន្ទុះមេខ្ញុំមកដល់។ មកដល់ភ្លាមដៃកាន់កាសែត មាត់បើកវាចាយន្តហោះភារវកម្ម បើកបុកផ្ទុះអគារពាណិជ្ជកម្មនៅញូវយ៉ក។ ខ្ញុំចាប់ផ្ដើមប្លែក ហើយក៏បានដឹងថាជាដំណឹងធំហើយ។ ម្នាក់ៗចាប់ផ្ដើមបើកវិុបសៃត៍ស៊ីអិនអិន ភ្លាម។ អូ! ពិតជាទារុណកម្មមែន ខ្ញុំសឹងតែស្លុតទៅនឹងព័ត៌មាន ទៅនឹងរូបភាពដែលឃើញ។ ម្នាក់ៗនៅការិយាល័យខ្ញុំ គ្មាននរណាមិនជជែកគ្នាពីរឿងនេះទេ។ ហើយពួកយើងម្នាក់ៗ ជាពិសេសខ្ញុំ ចាប់ផ្ដើមមានការងារធ្វើថ្មីច្រើនឡើង និងប្រញាប់ប្រញាល់ជាទីបំផុត។

ខ្ញុំត្រូវយកព័ត៌មានថ្មីៗបំផុតពីប្រភពវ៉ិបសៃត៍បរទេស មានស៊ីអិនអិន និងប៊ីប៊ីស៊ីជាដើម មកបកប្រែជាភាសាខ្មែរដើម្បីយកមកដាក់នៅវ៉ិបសៃត៍របស់យើង។ ប្រហែលអ្នកស្គាល់វាដែរមើលទៅ www.everyday.com.kh ។ វ៉ិបសៃត៍របស់យើងកាលពីជំនាន់នោះ មានភាពល្បីល្បាញក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធ័រណិតណាស់។ ជាវ៉ិបសៃត៍ភាសាខ្មែរ លើកដំបូង និងព័ត៌មានអ័បដេតថ្មីៗភ្លាមៗ ថ្ងៃណាខ្លះអ័បដេត២ដងក្នុងមួយថ្ងៃក៏មាន។ ព្រឹកថ្ងៃនោះម្នាក់ៗសឹងជើងឈរមិនជាប់ឥដ្ឋ។ មានអ្នកធ្វើការ មានអ្នកតាមដានសភាពការណ៍ រួចផ្ដល់ព័ត៌មានថ្មីៗ ពេលឭហើយនាំគ្នាមកបើកវ៉ិបសៃត៍មើលខ្លួនឯងទៀត។

អ្វីដែលធ្វើឲ្យម្នាក់ៗភ័យ និងញ័រគ្រប់គ្នានោះ គឺនៅពេលដែលពួកយើងបានឃើញព័ត៌មានថ្មីៗពី ដំណឹងការគម្រាមដាក់ឲ្យផ្ទុះនៅអាគារប៉េត្រូណាស នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ម្នាក់ៗតាមដានយកចិត្តទុកដាក់ខ្លាំងឡើងៗ ប្រៀបដូចទឹកក្ដៅកំពុងពុះខ្លាំងទៅៗ។

ចំណែកខ្ញុំក៏ភ័យមិនស្ទើរដែរ។ ខ្ញុំបានផ្ញើអ៊ីមែលឆ្លើយឆ្លងទៅពួកម៉ាកខ្ញុំ (កាលនោះខ្ញុំបានទាក់ទងមិត្រភ័ក្តិមួយចំនួន មានវៀតណាម ឥណ្ឌូនេស៊ី និងថៃ) ជាអ្នកដែលនឹងត្រូវទៅចូលរួមបោះជំរំនៅប្រទេសសិង្ហបុរីជាមួយគ្នា។ រួមទាំងមិត្រភ័ក្តិខ្មែរមួយចំនួនដែលត្រូវទៅផង។ ម្នាក់ៗភ័យខ្លាចតែ កម្មវិធីរបស់យើងត្រូវគេពន្យា ឬផ្អាកទេ។ ជាពិសេសខ្ញុំ ព្រោះនេះជាឱកាសលើកទីមួយ ដែលខ្ញុំទៅបរទេសផង។ ទាំងពួកម៉ាកខ្ញុំនៅវៀតណាម និងនៅថៃ ម្នាក់ៗសុទ្ធតែបន់កុំឲ្យកម្មវិធីយើងត្រូវផ្អាក ឬបញ្ឈប់អី។ សំណាងល្អកម្មវិធីរបស់ពួកយើងមិន បានទទួលរងឥទ្ធិពលពី ព្រឹត្តិការណ៍១១ កញ្ញា ២០០១ នោះទេ។ កម្មវិធីរបស់យើងប្រព្រឹត្តទៅដូចការគ្រោងទុក ហើយបានផ្ដល់ឱកាសឲ្យខ្ញុំបានទៅបរទេសជាលើកដំបូងផងដែរ៕

កកន៖ ប្រកាសនេះបានដាក់រួចម្ដងកាលពី១០ឆ្នាំមុន ព្រឹកថ្ងៃ១២ កញ្ញា ២០០១

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: