jump to navigation

ការ​ស្លៀក​ឈុត​ខ្មែរ​ក្នុង​ពិធី​ផ្លូវ​រដ្ឋ​នា​រជ្ជកាល​ហ្លួង​បរម​រតន​កោដ្ឋ ថ្ងៃចន្ទ 12 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

កាលពីគ្រារជ្ជកាលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទាំងគ្រាទី១ក្ដី គ្រាទី២ក្ដី ក្នុងព្រះរាជពិធីរដ្ឋសំខាន់ៗ និងជាពិសេសក្នុងព្រះរាជពិធីផ្លូវរដ្ឋទទួលគណៈប្រតិភូបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងព្រះនគរ ព្រះអង្គទាំងតែគ្រងព្រះពស្រ្តក្នុងឈុតប្រពៃណីខ្មែរ ជាដរាប។ ទាំងនេះជាព្រះអាឝ្ចយ៌ដែលព្រះអង្គបានបង្ហាញទៅកាន់ភ្ញៀវបរទេសជាមិត្រនៃព្រះនគរ នូវសំលៀកបំពាក់ដ៏ផូរផង់របស់ជាតិ។

ក្នុងនាមជាព្រះអគ្គមគ្គុទេសក៍នៃប្រជាជាតិព្រះអង្គ (ព្រះបរមរតនកោដ្ឋ) បានបំពេញព្រះរាជកិច្ចគំរូ ដើម្បីឲ្យមន្ត្រីរបស់ព្រះអង្គបានតុបតែងកាយទៅតាមប្រពៃណី ឲ្យស័ក្តិសម, មានកិត្តិយស និងថ្លៃថ្នូរជាឯករាជប្រទេស។

នៅពេលទទួលក្បួនគណៈប្រតិភូនានាម្ដងៗ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គតែងតែតែងព្រះកាយដោយមានគ្រងក្បិន និងអាវកត្រង់ ឬឯកសណ្ឋានស័ក្តិពេញយសនៃព្រះនគរជានិច្ច។ ការគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរក្នុងឱកាសទទួលភ្ញៀវជាតិជាផ្លូវរដ្ឋនេះ ត្រូវបានព្រះអង្គបដិបត្តិតាំងតែពីសម័យសង្គមរាស្ត្រនិយម (រជ្ជកាលទី១) និងសម័យក្រោយមកទៀតនារជ្ជកាលទី២របស់ព្រះអង្គផងដែរ។

ការតែងព្រះកាយជាលក្ខណៈប្រពៃណីជាតិពីសំណាក់ព្រះប្រមុខរដ្ឋ និងមន្ត្រីខ្មែរនាពិធីផ្លូវរដ្ឋនោះ មិនត្រឹមតែជួយលើកកម្ពស់ឈុតសំលៀកបំពាក់ខ្មែរនៅលើឆាកអន្តរជាតិនោះទេ តែវាថែមទាំងបានផ្ដល់ជាកិត្តិយសទៅដល់ភ្ញៀវរបស់រដ្ឋដែលបានមកបំពេញទស្សនកិច្ចនៅក្នុងព្រះនគរផងដែរ៕៚

ព្រះប្រមុខរដ្ឋទ្រង់គ្រងសំលៀកបំពាក់ខ្មែរទទួលប្រមុខរដ្ឋនៃសាធារណរដ្ឋបារាំង
ព្រះប្រមុខរដ្ឋ និងមន្ត្រីខ្មែរ (សង្គមរាស្ត្រនិយម) ក្នុងឈុតសំលៀកបំពាក់ពេញយសទទួលប្រមុខរដ្ឋបារាំង
ព្រះប្រមុខរដ្ឋស្ដេចយាងគ្រងសំលៀកបំពាក់ខ្មែរក្នុងពិធីទទួលប្រមុខរដ្ឋម៉ាឡេស៊ី  (រជ្ជកាលទី២)
ព្រះប្រមុខរដ្ឋ និងមន្ត្រីខ្មែរ (រជ្ជកាលទី២) គ្រងសំលៀកបំពាក់ខ្មែរ ក្នុងពិធីទទួលប្រមុខរដ្ឋឥណ្ឌូណេស៊ី

_____________________________________________
អានផងដែរ៖
១. សម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម
២. ឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: