jump to navigation

ប្រទេស​អាស៊ាន​៦​បាន​មេដាយ​នៅ​ប៉ារ៉ាឡាំពិក រីយ៉ូ ថ្ងៃពុធ 21 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in កីឡា, ប៉ារ៉ាឡាំពិកXV, អាស៊ាន.
trackback

កីឡាជនពិការពិភពលោក ប៉ារ៉ាឡាំពិក ក្រុងរីយ៉ូ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ សម្រាប់ប្រទេសអាស៊ានទាំង៩ ដែលបានបញ្ជូនកីឡាករចូលរួម (អវត្តមានប្រទេសប្រុយណេ) គឺមានរហូតដល់ទៅ៦ប្រទេសឯណុះដែលទទួលបានមេដាយ ត្រឡប់មកស្រុកទេសវិញ ដូចគ្នាបេះបិទនឹងកីឡាអូឡាំពិករដូវក្ដៅ ដែលទើបបញ្ចប់ថ្មីៗនេះដែរ។ គួរបញ្ជាក់ដែរថា ចំនួនកីឡាករសរុបរបស់ប្រទេសអាស៊ានដែលបានបញ្ជូនទៅសម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ គឺមានតែ១០៦នាក់ប៉ុណ្ណោះ (តិចជាងកីឡាអូឡាំពិក)។ តែបើសរុបមេដាយវិញ គឺមានរហូតដល់ទី៣១មេដាយ (លើសកីឡាអូឡាំពិក) ដែលក្នុងនោះមានមាសចំនួន១២ ប្រាក់ចំនួន៧ និងសំរិទ្ធិចំនួន១២។

រាជអាណាចក្រថៃ ដែលបញ្ជូនកីឡាករច្រើនជាងគេទៅចូលរួមប្រកួតនោះ (៤៥រូប) បានទទួលមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ គឺបានសរុបចំនួន១៨មេដាយ ដោយក្នុងនោះមាន មាស ចំនួន៦, ប្រាក់៦ និងសំរិទ្ធិ៦ ដោយឈរក្នុងចំណាត់ថ្នាក់ទី២៣។

ប្រទេសម៉ាឡេស៊ី បានទទួលមេដាយចំនួន៤ ក្នុងនោះមាន មាសចំនួន៣ និងសំរិទ្ធិ១។ បន្តមកគឺសិង្ហបុរី បានទទួលមេដាយ៣ ក្នុងនោះមាន មាស២ និងសំរិទ្ធិ១ ដោយឈរក្នុងចំណាត់ថ្នាក់លេខ៣៦ និង៤៦។ ប្រទេសសិង្ហបុរីបានបញ្ជូនកីឡាករចំនួន១៣រូប ចំណែកឯម៉ាឡេស៊ីវិញ១៩រូប សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រានេះ។

ប្រទេសលេចធ្លោមួយទៀតនៅកីឡាអូឡាំពិកគ្រានេះនោះ គឺប្រទេសវៀតណាមក៏ទទួលបានមេដាយដែរ ដោយសរុបចំនួន៤ គឺមាស១ ប្រាក់១ និងសំរិទ្ធ២ ដោយឈរក្នុងចំណាត់ថ្នាក់លេខ៥៥។ ឯប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពិនស៍វិញ ទទួលបានមេដាយចំនួនម្នាក់១ គឺមេដាយសំរិទ្ធិ និងឈរក្នុងចំណាត់ថ្នាក់ទី៧៦ ពិភពលោក។ ឥណ្ឌូណេស៊ី បានបញ្ជូនកីឡាកររបស់ខ្លួនចំនួនតែ៩រូប និងហ្វីលីពិនស៍តែ៥រូបប៉ុណ្ណោះ។

ដោយឡែកប្រទេសអាស៊ានចំនួន៣ទៀត ក្នុងនោះមានលាវ, ភូមា រួមនិងកម្ពុជាយើងដែរនោះ មិនទទួលបានមេដាយណាមួយទេ សម្រាប់ការប្រកួតគ្រានេះ។

ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅប៉ារ៉ាឡាំពិក រីយ៉ូហ្គេមស៍២០១៦

__________________________________________________
ប្រកាសទាក់ទង

១. ប្រទេសអាស៊ាន៤បានមេដាយនៅប៉ារ៉ាឡាំពិក ឡុងដុង
២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅប៉ារ៉ាឡាំពិក រីអូ ២០១៦ ច្រើនជាងគេ
៣. ប្រេស៊ីលបិទកីឡាប៉ារ៉ាឡាំពិក
៤. ប្រទេសអាស៊ាន៦បានមេដាយនៅអូឡាំពិក រីយ៉ូ
៥. កីឡាករខ្មែរនៅប៉ារ៉ាឡាំពិក២០១៦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: