jump to navigation

តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? ថ្ងៃ​ព្រហស្បតិ៍ 22 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ជាទូទៅសម្រាប់រយៈកាលនៃបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌចំនួនពីរសប្ដាហ៍ដែលជាប្រពៃណី និងទំនៀមទម្លាប់បុរាណរបស់ជនជាតិខ្មែរយើងនេះ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនថារាស្ត្រមន្ត្រី អ្នកតូចអ្នកធំ អ្នកក្រអ្នកមាន អីទេ គឺម្នាក់ៗតែងនាំគ្នាទៅវត្តបម្រើព្រះពុទ្ធសាសនាតាមកម្លាំងសទ្ធារបស់ពួគេរៀងៗខ្លួន។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជាបុណ្យនៃការឧទ្ទិសកុសលចំពោះបុព្វការីជនរបស់ពួកគេដែលបានស្លាប់បាត់បងជីវិតហើយ ហេតុដូចនេះពិធីបុណ្យនេះ ខុសពីបុណ្យសង្ក្រាន្ត ឬចូលឆ្នាំថ្មី ដែលជាពិធីបុណ្យបែបប្រជាប្រិយ មានលក្ខណៈកម្សាន្តសប្បាយជាងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌ នេះសម្រាប់ខ្មែរលើ (ខ្មែរដែលរស់នៅប្រទេសថៃបច្ចុប្បន្ន) និងខ្មែរក្រោម (ខ្មែរដែលរស់នៅប្រទេសវៀតណាមបច្ចុប្បន្ន) ពួកគេហៅបុណ្យនេះថា «បុណ្យសែនដូនតា»។

ជាទំនៀមសម្រាប់ពិធីបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃ ប្រជាជនខ្មែរតែងដាក់វេនគ្នាប្រចាំថ្ងៃដើម្បីប្រគេនទៅវត្ត ទម្រាំដល់ថ្ងៃទី១៥ ដែលជាថ្ងៃប្រជុំបិណ្ឌ ឬភ្ជុំបិណ្ឌ ហើយដែលម្នាក់ៗត្រូវទៅធ្វើបុណ្យជុំគ្នានៅទីអារាមក្នុងភូមិស្រុករបស់ពួកគេ។ ជាទូទៅភាគច្រើនណាស់សម្រាប់ប្រជាជនខ្មែរ ក្នុងទេសកាលបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពួកគេទៅវត្តលើសពីមួយវត្ត។

មកដល់ថ្ងៃនេះ សម្រាប់ព.ស.២៥៦០ នេះ គឺជាបិណ្ឌទី៦ហើយ ដែលនៅសល់ប្រមាណ១សប្ដាហ៍ទៀតប៉ុណ្ណោះ ដែលពិធីសាសនានេះនឹងត្រូវបញ្ចប់។ តើលោកអ្នកបានទៅវត្តចំនួនប៉ុន្មានហើយ មកដល់ថ្ងៃនេះ?

________________________________________________
អានផងដែរ
១. ថ្ងៃនេះបិណ្ឌ១
២. ទំនួញប្រេត
៣. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់
៤. បានមួយវត្តហើយ

មតិ»

1. ទំនួញ​ប្រេត | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែកញ្ញា 2016

[…] ________________________________________________ អានផងដែរ៖ ១. ថ្ងៃនេះបិណ្ឌ១ ២. តើអ្នកចូលបានប៉ុន្មានវត្តហើយ? […]

2. ថ្ងៃ​នេះ​បិណ្ឌ​១ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែកញ្ញា 2016

[…] ________________________________________________ អានផងដែរ៖ ១. ទំនួញប្រេត ២. តើអ្នកចូលបានប៉ុន្មានវត្តហើយ? […]

3. Repost: ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែកញ្ញា 2016

[…] អានផងដែរ៖ ១. តើអ្នកចូលបានប៉ុន្មានវត្តហើយ? ២. ថ្ងៃនេះបិណ្ឌ១ […]

4. បាន​មួយ​វត្ត​ហើយ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែកញ្ញា 2016

[…] ________________________________________________ អានផងដែរ៖ ១. មកដល់ភ្នំពេញ ២. Repost: បាយវត្ត ៣. តើអ្នកចូលបានប៉ុន្មានវត្តហើយ? […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: