jump to navigation

Repost: ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់ ថ្ងៃសុក្រ 23 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ជាទំនៀមបុណ្យសែនដូនតា ឬភ្ជុំបិណ្ឌនេះ ខេមរជនតែងតែនាំគ្នាវេចនំអន្សម ឬនំផ្សេងៗទៀតដែលធ្វើពីអង្ករដំណើប។ រយៈកាលចុងក្រោយនេះ យើងឃើញថាប្រពៃណីវេចនំអន្សមសម្រាប់បុណ្យទំនៀមដ៏ធំនេះហាក់ឃ្លាតចេញឆ្ងាយពីប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅតាមទីក្រុង ឬទីប្រជុំជន ដោយហេតុភាពខ្ជិល និងមិនចង់ស៊ាំញ៉ាំរបស់អ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ ដោយអាងលេសទិញនៅផ្សារយកទៅវត្តជាការស្រេច។

កាលពីខ្ញុំនៅកុមារឲ្យតែជិតដល់បុណ្យភ្ជុំធំ ឬពេលដែលកំពុងតែកាន់បិណ្ឌនេះក្ដី, ពីចុងភូមិដល់ដើមភូមិ ស្ទើរតែគ្រប់ផ្ទះ តែងតែឃើញមានអ្នកភូមិយកធាងចេក, ស្លឹកចេក, ខ្សែចេក, ឬសណ្ដែកបាយ ។ល។ មកហាលពេញមុខផ្ទះដើម្បីទុកបម្រុងវេចនំ តែរយៈពេលចុងក្រោយ និងឆ្នាំនេះ ជាក់ស្ដែង គ្មានផ្ទះណាមួយឡើយដែលវេចនំអន្សម នៅភូមិរបស់ខ្ញុំ។

កាលពីមុន ឲ្យតែដល់បុណ្យភ្ជុំម្ដងៗមិនខ្វះសោះនំអន្សមគ្រប់ប្រភេទ, មិនថាចេក, ផ្អែម, ជ្រូក… ទេ ដែលអ្នកស្រុកនាំគ្នាវេច និងចែកចាយគ្នា។ ហើយនៅក្រោយពេលភ្ជុំរួច ផ្ទះខ្ញុំក្ដី ផ្ទះអ្នកស្រុកផ្សេងៗទៀតក្ដី បើមើលតាមមុខផ្ទះម្ដងទៀត ឃើញពួកគាត់នាំគ្នាហាលនំ និងឆ្អើរនំអន្សម ឬឆាទុកទទួលទានពេលក្រោយទៀត ក៏ប៉ុន្តែ បច្ចុប្បន្ននេះកុំថាឡើយសល់នំអន្សមក្រោយរដូវបុណ្យភ្ជុំ សូម្បីតែពេលភ្ជុំនេះរកតែនំអន្សមញ៉ាំមិនទាំងបានផង។

តើភាពរីកចម្រើន (?) នៅក្នុងទីក្រុង ពិតជាធ្វើឲ្យអ្វីៗជាទំនៀមបុរាណបានបាត់បង់ ដូចដែលទំនៀមធ្វើនំអន្សមក្នុងរដូវសែនដូនតា ឬភ្ជុំបិណ្ឌនេះកំពុងតែបាត់បង់មែនទេ?

កកន៖ ប្រកាសនេះបានធ្វើបច្ចុប្បន្នភាពពីប្រកាសដែលដាក់រួចម្ដងកាលពីខែតុលា ឆ្នាំ២០១០។ ចុចទីនេះ

________________________________________________
អានផងដែរ
១. តើអ្នកចូលបានប៉ុន្មានវត្តហើយ?
២. ថ្ងៃនេះបិណ្ឌ១
៣. ទំនួញប្រេត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: