jump to navigation

បាន​មួយ​វត្ត​ហើយ ថ្ងៃពុធ 28 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

បន្ទាប់ពីចុះលើយន្តហោះភ្លាមនាព្រឹកមិញនេះ (២៨ កញ្ញា ២០១៦) ខ្ញុំក៏ធ្វើដំណើរតាមម៉ូតូឌុបឆ្ពោះមកកាន់វត្តនិរោធរង្សី ខណ្ឌច្បារអំពៅដើម្បីមកចូលរួមធ្វើពិធីបង្សុកុលឧទ្ទិសកុសសជូនជីដូនរបស់ខ្ញុំ និងញាតិការទាំង៧សន្ដាននៅឯចេតិយគាត់តម្កល់នាបរិវេណវត្តនេះស្រាប់ ដែលជាវត្តប្រចាំរបស់គាត់កាលគាត់នៅរស់។

បន្ទាប់ពីធ្វើពិធីស្រេចរួចរាល់ហើយ នៅម៉ោងជាង៩ ក៏បន្តចូលរួមធ្វើបុណ្យវេនទី១២ជាមួយអ្នកភូមិទាំងអស់ឯទៀត ជាវេនបិណ្ឌប្រចាំភូមិ មានប្រគេនចង្ហាន់ព្រះសង្ឃ ដាក់បាត្រ ស្ដាប់ធម៏ រហូតដល់ព្រះសង្ឃឆាន់ស្រេច។ ថ្ងៃនេះ មានអ្នកភូមិច្រើនកុះករសម្បើមណាស់ចូលរួមពិធីបុណ្យពេញទាំងសាលាឆាន់តែម្ដង។ សម្រាប់ឆ្នាំនេះពិសេសដូចឆ្នាំទៅដែរ គឺនៅស្ដាប់ព្រះសង្ឃរហូតដល់ចប់ និងបានទទួលទានបាយវត្តជាមួយអ្នកភូមិយ៉ាងសប្បាយរីករាយ និងទទួលបានមគ្គផលបុណ្យយ៉ាងច្រើនផងដែរ៕

ពិធីឯចេតិយជីដូន
ពិធីឯចេតិយជីដូន
ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ
ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌរាប់បាត្រព្រះសង្ឃប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌថ្វាយចង្ហាន់ព្រះសង្ឃ
ព្រះសង្ឃឆាន់

________________________________________________
អានផងដែរ
១. មកដល់ភ្នំពេញ
២. Repost: បាយវត្ត
៣. តើអ្នកចូលបានប៉ុន្មានវត្តហើយ?
៤. ទៅវត្តនិគ្រោធវ័ន
៥. ភ្ជុំធំនៅក្រចេះ

មតិ»

1. Repost: បាយ​វត្ត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែកញ្ញា 2016

[…] _______________________________________ អានផងដែរ៖ ១. បានមួយវត្តហើយ […]

2. តើ​អ្នក​ចូល​បាន​ប៉ុន្មាន​វត្ត​ហើយ? | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែកញ្ញា 2016

[…] ________________________________________________ អានផងដែរ៖ ១. ថ្ងៃនេះបិណ្ឌ១ ២. ទំនួញប្រេត ៣. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់ ៤. បានមួយវត្តហើយ […]

3. មក​ដល់​ភ្នំពេញ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែកញ្ញា 2016

[…] ព្រឹកមិញនេះ (២៨ កញ្ញា ២០១៦) ខ្ញុំបានមកដល់ក្រុងភ្នំពេញហើយ ពីទីក្រុងបាងកក តាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD608 និងមកដល់ភ្នំពេញនៅម៉ោងជិត៨ព្រឹក។ ការមកភ្នំពេញគ្រានេះ គឺដើម្បីចូលរួមបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ គ្រាន់មកដល់ភ្នំពេញភ្លាមត្រូវជិះម៉ូតូឌុបដើម្បីទៅចូលរួមដាក់បិណ្ឌប្រចាំភូមិ ឯវត្តជិតផ្ទះរបស់ខ្ញុំ៕ […]

4. ទៅ​វត្ត​និគ្រោធ​វ័ន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែកញ្ញា 2016

[…] ________________________________________________ អានផងដែរ៖ ១. បានមួយវត្តហើយ […]

5. ភ្ជុំ​ធំ​នៅ​ក្រចេះ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. ចេញទៅក្រចេះ ២. ទៅវត្តនិគ្រោធវ័ន ៣. បានមួយវត្តហើយ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: