jump to navigation

ភ្ជុំ​ធំ​នៅ​ក្រចេះ ថ្ងៃសៅរ៍ 1 ខែតុលា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

នាថ្ងៃភ្ជុំធំសម្រាប់ឆ្នាំនេះ ខ្ញុំបានទៅវត្តរហូតដល់ទៅ២ នៅខេត្តក្រចេះ សរុបបាន៤វត្តដែរ សម្រាប់ឆ្នាំនេះ ហេហេ… តាំងពីព្រឹកម៉ោង៨ ខ្ញុំបានចេញទៅវត្តបញ្ចសីលាថ្មគ្រែឯក្រចេះក្រុង។ បន្ទាប់ពីធ្វើបុណ្យតាមទំនៀមរហូតហើយ ក៏ចេញដំណើរបន្តទៅវត្តព្រះវិហារធំសរសរ១០០ ដ៏ល្បីឈ្មោះរបស់ខេត្តនេះ។ នេះជាលើកទី១ហើយក្នុងការមកវត្តនេះ។

ថ្ងៃកាន់តែខ្ពស់ទៅៗ ឃើញថាមានមនុស្សម្នាមកឥតដាច់ ទាំងម៉ូតូ ទាំងរថយន្ត ទាំងអ្នកនៅខេត្តក្រចេះ ខេត្តជិតៗ និងរហូតដល់ទៅអ្នកមកពីចម្ងាយ មានមកពីភ្នំពេញជាដើម ឃើញថាមនុស្សមកធ្វើបុណ្យនៅវត្តនេះច្រើនមែនទែន។

វត្តនេះគេរាប់បាត្រព្រះសង្ឃនៅជុំវិញព្រះវិហារ។ រហូតដល់ពេលជិតរាប់បាត្រ ស្រាប់តែភ្លៀងធ្លាក់មួយមេយ៉ាងធំ រហូតធ្វើឲ្យពិធីរាប់បាត្រត្រូវយកមកធ្វើនៅជាន់ជុំវិញខាងលើព្រះវិហារវិញ។ បន្ទាប់ពីធ្វើបុណ្យរួចរាល់ហើយ ម៉ោងជិត១១ ក៏ទទួលទានអាហារថ្ងៃត្រង់នៅក្បែរព្រះវិហារ រួចត្រឡប់មកក្រចេះក្រុងវិញ។

នៅម៉ោងប្រមាណ៣រសៀល ទើបត្រឡប់មកក្រុងភ្នំពេញវិញ និងមកដល់នៅម៉ោងប្រមាណ៧យប់ ដោយសុវត្ថិភាព៕

ព្រះវិហារវត្តបញ្ចសីលាថ្មគ្រែ
ទិដ្ឋភាពនៅវត្តបញ្ចសីលាថ្មគ្រែ
ទិដ្ឋភាពនៅវត្តបញ្ចសីលាថ្មគ្រែ
ទិដ្ឋភាពនៅវត្តបញ្ចសីលាថ្មគ្រែ
ព្រះវិហារវត្តសរសរ១០០
រាប់បាត្រនៅវត្តសរសរ១០០
ក្រោយពេលភ្លៀងរួច

_______________________________________________
អានផងដែរ៖
១. ចេញទៅក្រចេះ
២. ទៅវត្តនិគ្រោធវ័ន
៣. បានមួយវត្តហើយ

មតិ»

1. ចេញ​ទៅ​ក្រចេះ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. ភ្ជុំធំនៅក្រចេះ […]

2. ទៅ​វត្ត​និគ្រោធ​វ័ន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែតុលា 2016

[…] ________________________________________________ អានផងដែរ៖ ១. បានមួយវត្តហើយ ២. ភ្ជុំធំនៅក្រចេះ […]

3. បាន​មួយ​វត្ត​ហើយ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែតុលា 2016

[…] ________________________________________________ អានផងដែរ៖ ១. មកដល់ភ្នំពេញ ២. Repost: បាយវត្ត ៣. តើអ្នកចូលបានប៉ុន្មានវត្តហើយ? ៤. ទៅវត្តនិគ្រោធវ័ន ៥. ភ្ជុំធំនៅក្រចេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: