jump to navigation

Repost: ការ​យល់​ច្រឡំ និង​ការ​សរសេរ​ពាក្យ «បិណ្ឌ​» ជា «បិណ្យ​» ជា «​បិណ្ណ​» ថ្ងៃអាទិត្យ 2 ខែតុលា 2016

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

នៅក្នុងរយៈពេលដែលប្រជាជនខ្មែរយើងកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ខ្ញុំសង្កេតឃើញមានប្រកាសជាច្រើនទាក់ទងនឹងពិធីបុណ្យ។ តែអ្វីដែលខ្ញុំសង្កេតឃើញនោះ គឺមានមួយចំនួនយល់ច្រឡំសរសេរខុស ពាក្យថា «បិណ្ឌ» ដោយសរសេរជា «បិណ្យ» ទៅវិញ និងរហូតដល់អ្នកខ្លះសរសេរជា «បិណ្ណ» ក៏មានទៀត។ មិនដឹងជាគាត់សរសេរតាមអ្វីទេ?

ពាក្យ បិណ្ឌ អានថា បិន-ឌៈ ឬ បិន មកពីភាសាសំស្ក្រឹត និងបាលី មានថ្នាក់ពាក្យជានាម និងមានសេចក្ដីថាជាការប្រមូលឲ្យមូលឬពូនឲ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃទី ១ រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ ថ្ងៃ)…ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥ រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ…, ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។

ហេតុដូចនេះ គួរនាំគ្នាឈប់យល់ច្រឡំ និងសរសេរឲ្យបានត្រឹមត្រូវ ដើម្បីភាពរុងរឿងនៃភាសាខ្មែរយើង៕

___________________________________________
អានផងដែរ៖
១. ការយល់ច្រឡំ និងការសរសេរខែ «មីនា» ជា «មិនា»
២. ការយល់ច្រឡំ និងការសរសេរពាក្យ «រង់ចាំ» ជា «រងចាំ»
៣. ការយល់ច្រឡំ និងការសរសេរពាក្យ «បាទ» ជា «បាត»
៤. ការយល់ច្រឡំ និងការសរសេរខែ «អុំទូក» ជា «អ៊ុំទូក»
៥. ការយល់ច្រឡំ និងសរសេរឈ្មោះរដ្ឋធានីលាវ «វៀងចន្ទន៍»
៦. ការយល់ច្រឡំ និងសរសេរព្រះនាម ព្រះបាទ អង្គ ដួង
៧. ការយល់ច្រឡំ និងការសរសេរព្រះបរមនាម ជា «កោដិ» ជំនួសឲ្យ «កោដ្ឋ»
៨. ការយល់ច្រឡំ និងការសរសេរពាក្យ «និស្សិត» ជា «និសិត្ស» ឬ «និសិត្យ»

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: