jump to navigation

ទៅលេងកោះឡាន ថ្ងៃសុក្រ 7 ខែតុលា 2016

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃនេះ (៧ តុលា ២០១៦) បន្ទាប់ពីទទួលទានអាហារពេលព្រឹកនៅសណ្ឋាគាររួចរាល់ ក៏ចេញដំណើរទៅលេងកោះមួយនៅត្រើយម្ខាងទល់មុខក្រុងពទ្យា។ ទំនងជាកោះល្បីរបស់គេមួយ។

ការធ្វើដំណើរទៅកោះតាមរយៈកាណូតលឿន ត្រូវចំណាយពេលប្រមាណ៣០នាទី។ អ្វីដែលខកចិត្តនោះគឺថា នៅលើកោះមិនមានអ្វីអស្ចារ្យដូចដែលបានគិតនោះទេ។ មនុស្សម្នាណែនណាន់តាន់តាប់មិនខុសពីនៅឆ្នេរធម្មតាទេ។ ទឹកសមុទ្រវិញមិនមានសភាពគួរឲ្យមុជទេ ហេតុដូចនេះបំណងដែលចង់មុជទឹកត្រូវខកខានទៅវិញ។ ជាចុងក្រោយម្នាក់ៗបានត្រឹមតែដេកហាលថ្ងៃរង់ចាំទូកមកយកទៅត្រើយវិញប៉ុណ្ណោះ។

នៅម៉ោងប្រមាណជា១រសៀលកាណូតមកយកត្រឡប់ទៅវិញដើម្បីឆ្ពោះទៅកាន់កន្លែងទទួលទានអាហារថ្ងៃត្រង់។

ម៉ោងជាង២ទើបបានទទួលទានអាហារថ្ងៃត្រង់ នៅហាងមួយឈ្មោះថា Panpan ជាហាងអាហារបែបអ៊ីតាលី មានឱជារសឆ្ងាញ់របស់គេ។ ជាទូទៅខ្ញុំមិនចូលចិត្តអាហារអឺរ៉ុបប៉ុន្មានទេ តែហាងមួយនេះ ខ្ញុំសូមណែនាំ។

បន្ទាប់ពីទទួលទានអាហារពេលថ្ងៃរួចរាល់ហើយ ក្បួនក៏បានត្រឡប់មកសម្រាកនៅសណ្ឋាគារវិញ និងនៅម៉ោង៥និង៣០នាទីល្ងាចក៏ចេញទៅទទួលទានអាហារពេលល្ងាចម្ដងទៀត នៅភោជនីយដ្ឋានមួយឈ្មោះថា Rimpa Lapin ដែលមានទេសភាពស្អាត និងការតុបតែងបានយ៉ាងល្អ។ បន្ទាប់ពីទទួលទានហើយក៏ត្រឡប់មកសណ្ឋាគារវិញ និងបន្តជប់លៀងនៅក្នុងបន្ទប់សណ្ឋាគារ៕

ខេញដំណើរទៅកោះ
ឆ្នេរនៅកោះឡាន
ហាងអាហារល្ងាចនេះ
ហាងអាហារល្ងាចនេះ

_______________________________________________
អានផងដែរ៖
១. រីទ្រីតឯពទ្យា
២. បញ្ចប់រីទ្រីត

មតិ»

1. រីទ្រីតឯពទ្យា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. ទៅលេងកោះឡាន […]

2. បញ្ចប់​រីទ្រីត | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. រីទ្រីតឯពទ្យា ២. ទៅលេងកោះឡាន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: