jump to navigation

បញ្ចប់​រីទ្រីត ថ្ងៃសៅរ៍ 8 ខែតុលា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ព្រឹកនេះ (៨ តុលា ២០១៦) រីទ្រីតប្រចាំឆ្នាំបានបញ្ចប់ជាស្ថាពរហើយ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសារនៅសណ្ឋាគារមក នៅម៉ោងប្រមាណ១០កន្លះក៏ចេញពីសណ្ឋាគារ និងនៅតាមផ្លូវក៏ឆៀងចូលកម្សាន្តនៅផ្សារអណ្ដែតទឹក៤តំបន់ (ថ. ตลาดน้ำ 4 ภาค)។

ផ្សារនេះ ជាផ្សារបែបទេសចរណ៍មួយ សម្រាប់ជនជាតិថៃចូលដោយមិនបង់ប្រាក់តែជនបរទេសត្រូវឲ្យបង់ប្រាក់។ ឲ្យមែនទែនទៅគ្រាន់ជាកន្លែងលក់ដូរធម្មតាមួយមិនមានអ្វីអស្ចារ្យទេ ប្រសិនបើអ្នកចង់ទៅ ខ្ញុំសូមមិនណែនាំឲ្យទៅទេ។ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់ក៏ចេញពីផ្សារនោះ ដើម្បីធ្វើដំណើរត្រឡប់មកក្រុងបាងកកវិញ។

នៅតាមផ្លូវបានចូលទទួលទានអាហារពេលថ្ងៃនៅហាងមួយឈ្មោះថា មុំអរយ (ថ. มุมอร่อย) ដែលជាភោជនីយដ្ឋានល្បីខាងអាហារសមុទ្រ។ ពិតជាល្បីរបស់គេមែន អាហារនាថ្ងៃត្រង់នេះគឺពិសេស និងមានឱជារសជាប់ចិត្ត គួរជាទីណែនាំ។

បន្ទាប់ពីទទួលអាហារថ្ងៃត្រង់រួចមកក៏ធ្វើដំណើរឆ្ពោះត្រង់មកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ។ មកដល់ព្រលានភ្លាម ស្រាប់តែភ្លៀងធ្លាក់ដូចបាក់មេឃ និងបន្តរហូតជាង២ម៉ោង។ ជើងយន្តហោះដែលធ្វើដំណើរលេខ WE46 នោះត្រូវបានពន្យាពេលរហូតដល់ទៅ១ម៉ោង និងនៅម៉ោងប្រមាណ៩យប់ទើបមកដល់ផ្ទះឯខនកែនវិញប្រកបដោយសុវត្ថិភាព៕

ផ្សារអណ្ដែតទឹក៤តំបន់
ផ្សារអណ្ដែតទឹក៤តំបន់
ទិដ្ឋភាពក្នុងយន្តហោះល្ងាចមិញ
ភេសជ្ជៈ
យន្តហោះដែលជិះល្ងាចមិញ

_______________________________________________
អានផងដែរ៖
១. រីទ្រីតឯពទ្យា
២. ទៅលេងកោះឡាន
៣. អាហារថ្ងៃត្រង់ម្សិលមិញ

មតិ»

1. ទៅលេងកោះឡាន | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. រីទ្រីតឯពទ្យា ២. បញ្ចប់រីទ្រីត […]

2. រីទ្រីតឯពទ្យា | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. ទៅលេងកោះឡាន ២. បញ្ចប់រីទ្រីត […]

3. អាហារ​ថ្ងៃ​ត្រង់​ម្សិល​មិញ | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែតុលា 2016

[…] _______________________________________________ អានផងដែរ៖ ១. បញ្ចប់រីទ្រីត […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: