jump to navigation

Repost: អនុស្សាវរីយ៍​មួយ ថ្ងៃអង្គារ 11 ខែតុលា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

រំឭកដល់កាលពីសម័យនៅរៀន តាំងពីនៅបឋមសិក្សា ឈានមកដល់អនុវិទ្យាល័យ និងវិទ្យាល័យក្ដី គ្រូតែងតែហៅខ្ញុំឲ្យឡើងទៅបង្ហូតទង់ជាតិនៅឯដងទង់ជាតិរៀងរាល់ពេលគោរពទង់ជាតិម្ដងៗទាំងពេលព្រឹក និងពេលល្ងាច មិនដែលលួសឡើយ។ មិនដឹងជារម៉េចដែរ? ម៉ោពីខ្ញុំចង់ហារជាងគេមិនដឹង? ហិហិ… ឬមោពីតូចជាងគេហ្នឹងឯងឈរមុខគេពេលតម្រង់ជួរគ្រូតែងតែហៅទៅ ហាហា…។ ចំពោះមិត្រនារីដែលត្រូវឡើងទៅបង្ហូតជាមួយខ្ញុំនោះ ច្បាស់ណាស់១០០ភាគរយ ត្រូវលោកៗមិត្ររួមថ្នាក់បង្អាប់ជាមួយខ្ញុំ ឡើងគាត់អៀនមិនដែលមើលមុខខ្ញុំទេ ធ្ងន់ធ្ងរជាងនេះទៅទៀតនេះគឺគាត់មិននិយាយរកខ្ញុំតែម្ដង ហាហា… បើនិយាយពីរឿងឡើងបង្ហូតទង់ជាតិនោះ យូរៗទៅវាបានក្លាយជាការងារប្រចាំថ្ងៃរបស់ខ្ញុំទៅវិញ។

អូខេ! បកមោនិយាយពីរឿងកាលនៅបឋមសិក្សាវិញ អ្នកដែលមានកិត្តិយសបានឡើងបង្ហូតទង់កាលសម័យនោះមានប្រមាណបីបួននាក់ប៉ុណ្ណោះឯង ក្នុងនោះរួមមានខ្ញុំមួយនឹងគេដែរ។ រាល់ពេលបង្ហូតយើងត្រូវច្រៀងភ្លេងជាតិបណ្ដើរផងធ្វើម៉េចឲ្យចប់ទាន់ពេលបង្ហូតដល់លើ ឬដល់ក្រោមវិញ (បង្ហូតពេលល្ងាច ដាក់ចុះ)។ គិតៗទៅចង់សើចដែរ យើងមិនមែនម៉ាស៊ីនឯណា ពេលខ្លះបង្ហូតយឺតពេក ដល់ពេលអ្នកច្រៀងជិតចប់ក៏ខំបង្ហូតលឿនឡើងៗ តែពេលខ្លះបង្ហូតលឿនពេក ពេលគេច្រៀងជិតចប់ ក៏បង្ហូតមួយៗមោវិញ ហាហា… ពេលខ្លះកញ្ញាដែលបង្ហូតជាមួយខ្ញុំនោះ គាត់ខឹងខ្ញុំណាស់។ ម្នាក់ហ្នឹងកាចណាស់សូមប្រាប់ទៅ បង្ហូតចប់សឹងមិនទាន់ទេ ចុះទៅជួរវិញបាត់ហើយ ទុកឲ្យខ្ញុំនៅម្នាក់ឯងបត់ទង់ជាតិ និងចងខ្សែម៉ង់ៗម្នាក់ឯង 😀

______________________________________________________
អានផងដែរ៖
១. កាលគ្រាមួយ៖ ភ្លេងជាតិកម្ពុជា

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: