jump to navigation

ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​សុវណ្ណគត​ហើយ ថ្ងៃ​ព្រហស្បតិ៍ 13 ខែតុលា 2016

Posted by សុភ័ក្ត្រ in មរណភាព, ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រះមហាក្សត្រិយ៍ដែលគ្រងរាជ្យយូរជាងក្សត្រិយ៍អង្គណាៗក្នុងលោក ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ មហិត្លាធិបេឝ្ររាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ បរមនាថបពិត្រ ឬរាមាទី៩ នៃរាជវង្សចក្រីថៃ ស្ដេចសោយព្រះទិវង្គតហើយ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។

ប្រកាសពីសំណាក់ព្រះរាជវាំងថៃបានឲ្យដឹងថា ព្រះអង្គស្ដេចយាងទៅប្រថាប់ព្យាបាលព្រះរោគ នាមន្ទីរពេទ្យសិរិរាជ តាំងតែថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០១៤ មក ដោយមានគណៈពេទ្យថៃថ្វាយការរក្សាព្រះរោគជាលំដាប់ រហូតដល់ថ្ងៃព្រហស្បតិ៍ នេះ វេលាម៉ោង១៥ និង៥២ ព្រះអង្គក៏សោយព្រះទិវង្គត រួមព្រះជន្ម៨៩ព្រះវស្សា គ្រងរាជសម្បត្តិបាន៧០ឆ្នាំ។

  • រាជរដ្ឋាភិបាលថៃប្រកាសកាន់ទុក្ខពេញមួយឆ្នាំ

បន្ទាប់ពីប្រកាសស្ដីអំពីសុវណ្ណគតនៃព្រះចៅផែនដីរួចមក រាជរដ្ឋាភិបាលថៃក៏បានចេញប្រកាស កាន់ទុក្ខរួមមានពីរចំណុចគឺ៖

  1. ឲ្យស្ថាប័នរាជការ សហគ្រាសរដ្ឋ ព្រមស្ថាប័នសិក្សាធិការគ្រប់កន្លែង ទម្លាក់ទង់ជាតិពាក់កណ្ដាលដង ចំនួន៣០ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ
  2. ឲ្យមន្ត្រីរាជការ បុគ្គលិកសហគ្រាសរដ្ឋ និងមន្ត្រីរដ្ឋទាំងអស់កាន់ទុក្ខមានកំណត់១ឆ្នាំ តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ
    សម្រាប់ប្រជាជនទូទៅ សូមឲ្យពិចារណាអនុវត្តតាមការសមគួរ។

ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ មហិត្លាធិបេឝ្ររាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ បរមនាថបពិត្រ ស្ដេចប្រសូតនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ នារដ្ឋម៉ាស្សាជូសេត្តស៍ សហរដ្ឋអាមេរិក។ ព្រះអង្គគឺជាមហាក្សត្រិយ៍ដែលគ្រងរាជយូរជាងគេបំផុត ក្នុងលោករហូតដល់ទៅ៧០ឆ្នាំ និងព្រះអង្គត្រូវបានការគោរពស្រឡាញ់ប្រៀបដូចព្រះអាទិទេពពីសំណាក់ប្រជារាស្ត្ររបស់ព្រះអង្គ។

ព្រះអង្គមានព្រះបរមបច្ឆាមរណនាមថា «ព្រះចៅយូហួ ក្នុងព្រះបរមកោដ្ឋ»៕៚

__________________________________________________
អានផងដែរ
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម

មតិ»

1. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 13 ខែវិច្ឆិកា 2016

[…] បរមនាថបពិត្រ បានចូលទិវង្គតចំនួន៣០ថ្ងៃហើយ។ […]

2. បុណ្យលយកន្ទោងនៅស្រុកថៃឆ្នាំនេះ | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែវិច្ឆិកា 2016

[…] ព្រះចៅផែនដីខ្លួនដែលទើបតែសុវណ្ណគតនាពេលថ្មីៗនេះ សម្រាប់បុណ្យលយកន្ទោងឆ្នាំនេះ […]

3. កំណត់​ការ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 20 ខែវិច្ឆិកា 2016

[…] នៃរាជវង្សចក្រីថៃ បានចូលទិវង្គត។ […]

4. ស្យាម​នគរ​​​មាន​ព្រះ​ចៅ​យូហួរ​ថ្មី «រាមា​ទី​១០» | ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែវិច្ឆិកា 2016

[…] អតុល្យតេជ ឬរាមាទី៩ ទ្រង់បានសោយព្រះទិវង្គតទៅកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ […]

5. ទំនៀម​ព្រះ​នាម​ និង​ត្រា​សញ្ញ​លក្សណ៍​នៃ​ព្រះ​មហា​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែវិច្ឆិកា 2016

[…] អតុល្យតេជ ឬរាមាទី៩ សុវណ្ណគតទៅ និងរដ្ឋសភាថៃ នាថ្ងៃម្សិលមិញនេះ […]

6. ព្រះ​រជ្ជ​ទាយាទ​ថៃ​ទ្រង់​ទទួល​យល់​​ព្រម​ឡើង​​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​រាម - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

[…] អតុល្យតេជ ទ្រង់ដែលបានសោយព្រះទិវង្គតពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: