jump to navigation

Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ ថ្ងៃ​ព្រហស្បតិ៍ 20 ខែតុលា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កាលពីខែមីនាកន្លងទៅនេះ ខ្ញុំបានដាក់ប្រកាសមួយអំពី ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ ខ្ញុំសូមលើកយកប្រកាសមួយទៀត ស្ដីអំពីកោដ្ឋ នៅក្នុងប្រទេសជិតខាងយើង គឺប្រទេសថៃ តាមសន្យា។

នៅក្នុងបណ្ដាប្រទេសតាមតំបន់ទន្លេមេគង្គក្រោមនេះ មានឃើញតែប្រទេសថៃទេ ដែលនៅរក្សាបានទំនៀមទម្លាប់បុរាណច្រើនជាងប្រទេសណាៗទាំងអស់ ជាពិសេសទំនៀមការប្រើប្រាស់កោដ្ឋចំពោះអ្នកស្លាប់នេះ នៅខណៈដែលប្រទេសនានានៅជុំវិញប្រទេសថៃ បានបាត់បង់ទៅហើយក្ដី។ ដូចដែលខ្ញុំបានដាក់កាលពីប្រកាសលើកមុនហើយថា បើទោះបីជាប្រទេសថៃនៅរក្សាប្រពៃណី «កោដ្ឋ» ក្ដី ក៏ប៉ុន្តែរូបភាពនៃការប្រើប្រាស់នេះ បានផ្លាស់ប្ដូរពីការដាក់ព្រះសព ឬសពពិតៗទៅក្នុងកោដ្ឋ មកជាការប្រើប្រាស់កោដ្ឋ គ្រាន់តែជាតំណាង និងជាគ្រឿងសម្គាល់ឥស្សរិយយសទៅវិញ។

ក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ ព្រះកោដ្ឋ ឬ កោដ្ឋ នៅក្នុងប្រទេសថៃ គឺគេសម្រាប់ដាក់ផ្ទុកព្រះបរមសព និងព្រះសពបណ្ដាព្រះរាជវង្សានុវង្ស ជាមួយនឹងកោដ្ឋដែលព្រះរាជទានសម្រាប់ខ្ញុំរាជការ អ្នកដែលមានបណ្ដាស័ក្ដិ៍ខ្ពស់។ តាមគតិនិយមរបស់ព្រាហ្មគេជឿថា ចាំបាច់ត្រូវតាំងព្រះសពក្នុងកាយវិការឈរ, អង្គុយ, លុតជង្គង់ ឬឱបជង្គង់ប្រណម្យ ដើម្បីជាការបញ្ជូនព្រះសព និងព្រះវិញ្ញាណស្ដេចទៅស្ថានសួគាល័យ។

ដោយសារហេតុពីវិធីច្រើនយ៉ាង ចំពោះការប្រើប្រាស់កោដ្ឋនេះហើយ នៅក្នុងសង្គមថៃ គេបែងចែកព្រះកោដ្ឋ និងកោដ្ឋ តាមលំដាប់យសមានចំនូន១៤លំដាប់ ដូចតទៅនេះ៖

  1. ព្រះកោដ្ឋថងហ្យ៉ៃ ឬព្រះកោដ្ឋមាសធំ (พระโกศทองใหญ่)
  2. ព្រះកោដ្ឋថងរងទ្រង់ (พระโกศทองรองทรง) មានយសស្មើនឹងព្រះកោដ្ឋមាសធំដែរ
  3. ព្រះកោដ្ឋថងលេក ឬព្រះកោដ្ឋមាសតូច (พระโกศทองเล็ก)
  4. ព្រះកោដ្ឋថងណយ ឬព្រះកោដ្ឋមាសតូច (พระโกศทองน้อย)
  5. ព្រះកោដ្ឋកុដ័នហ្យ៉ៃ (พระโกศกุดั่นใหญ่)
  6. ព្រះកោដ្ឋកុដ័នណយ (พระโกศกุดั่นน้อย)
  7. ព្រះកោដ្ឋមណ្ឌបហ្យ៉ៃ (พระโกศมณฑปใหญ่)
  8. ព្រះកោដ្ឋមណ្ឌបណយ (พระโกศมณฑปน้อย)
  9. ព្រះកោដ្ឋម៉ៃស៊ីបសង ឬព្រះកោដ្ឋឈើ១២ (พระโกศไม้สิบสอง)
  10. ព្រះកោដ្ឋព្រះអង្គចៅ ឬព្រះកោដ្ឋព្រះអង្គម្ចាស់ (พระโกศพระองค์เจ้า) ពីដើមមានឈ្មោះថា កោដ្ឋលង្កា
  11. កោដ្ឋរាជនិកុល (โกศราชนิกุล)
  12. កោដ្ឋក្រោះ (โกศเกราะ)
  13. កោដ្ឋប៉ែតហ្លៀម ឬកោដ្ឋ៨ជ្រុង (โกศแปดเหลี่ยม) និង
  14. កោដ្ឋថូ (โกศโถ)



ហេតុដូចនេះ ព្រះកោដ្ឋមានការបែងចែកតាមលំដាប់តាមឋាន្តរស័ក្ដិ៍យ៉ាងច្បាស់លាស់ ទៅតាមអ្នកដែលទទួលមរណភាពនោះ។ ក៏ប៉ុន្តែ ក៏អាចមានការតំឡើងឋានៈក្នុងការប្រើប្រាស់កោដ្ឋដែលចំពោះបុគ្គលដែលទទួលមរណភាព និងមានការត្រាស់បង្គាប់ពីព្រះមហាក្សត្រិយ៍ថៃ។ ជាក់ស្ដែងដូចជាកាលពីការទិវង្គតរបស់សម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវឌ្ឍនា ក្រុមហ្លួងនរាធិវាសរាជនគរិន្ទ្រ ដែលត្រូវជាព្រះរាម (បងស្រី) របស់ព្រះមហាក្សត្រិយ៍ថៃនោះ ដោយព្រះអង្គមានឥស្សរិយយសជាព្រះអង្គម្ចាស់ក្សត្រីយ៍ ហេតុដូចនេះព្រះអង្គនឹងបានទទួលព្រះរាជទានព្រះកោដ្ឋថងណយ តែដោយសារព្រះមហាក្សត្រិយ៍ថៃមានព្រះបរមរាជឱង្ការឲ្យសំណាក់ព្រះរាជវាំងថៃថ្វាយព្រះកិត្តិយសខ្ពស់បំផុតតាមបូរាណរាជប្បវេណីថៃ ហេតុដូចនេះព្រះរាជពិធីព្រះសពព្រះអង្គត្រូវបានប្រើប្រាស់ព្រះកោដ្ឋថងហ្យ៉ៃ ដែលជាព្រះកោដ្ឋមានលំដាប់ថ្នាក់ខ្ពស់បំផុត។ ក្រោយមកទៀត នៅកាលគ្រាអនិច្ចធម្មនៃសម្ដេចព្រះញាណសង្វរ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក ដែលជាសម្ដេចព្រះសង្ឃរាជ នៃរាជអាណាចក្រថៃ នោះ ព្រះមហាក្សត្រិយ៍ថៃក៏បានដំឡើងគ្រឿងប្រកបព្រះកិត្តិយសព្រះសពពីព្រះកោដ្ឋកុដ័នហ្យ៉ៃ មកជាព្រះកោដ្ឋថងណយ ផងដែរ។

សម្រាប់ព្រះកោដ្ឋថងហ្យ៉ៃនេះ ដែលរាប់ជាព្រះកោដ្ឋដែលមានប្រកប ព្រះឥស្សរិយយសតាមទំនៀមការប្រដាប់តុបតែងព្រះកោដ្ឋ មានភាពវិចិត្រមានច្រើនជាន់តាមព្រះកិត្តិយស ព្រះបរមសព ឬព្រះសព៕

_______________________________________________
អានបន្ថែម
១. កោដ្ឋ
២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៩. ព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជ
១០. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: