jump to navigation

Repost: លេង​គប់​កញ្ចប់​បារី ថ្ងៃអង្គារ 8 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

កាលពីសម័យក្រោយគ្រាប់ផ្លោងមិនមានជាល្បែងៗទំនើបៗដូចក្មេងៗសម័យនេះសម្រាប់លេងគ្រាទំនេរទេ។ កាលពីស្រែខ្មុកនៅក្មេង ល្បែងមួយដែលគួរចងចាំគឺល្បែងលេងគប់កញ្ចប់បារី។

អ្វីជាល្បែងលេងគប់កញ្ចប់បារី?

ការពិតទៅល្បែងលេងគប់កញ្ចប់បារីនេះមិនខុសពីល្បែងគប់វង់ទេ គឺគ្រាន់តែយកកញ្ចប់បារីសម្រាប់ស៊ីសងគ្នា ប្រៀបបាននឹងលុយដូច្នោះដែរ ហើយច្បាស់ណាស់កញ្ចប់បារីនេះមានតម្លៃខ្លាំងណាស់សម្រាប់ក្មេងៗដែលលេងកញ្ចប់បារីនេះ។

ការលេងកញ្ចប់បារីនេះ គឺត្រូវយកកញ្ចប់បារីដែលប្រើប្រាស់រួច ឬកញ្ចប់ដែលត្រូវបានបោះបង់ចោល រួចយកមកហែកចេញ និងបត់ស៊កទៅវិញ ឲ្យមានសណ្ឋានរាបស្មើ ដើម្បីងាយស្រួលក្នុងការកាន់ ឬលេង ជាពិសេសសម្រាប់ល្បែងលេងគប់កញ្ចប់បារីនេះឯង។

ស្រែខ្មុកកាលពីសម័យនោះ នៅក្នុងសំពៀតសៀវភៅ ក្រៅពីសៀវភៅ ក្ដារឆ្នួន និងសម្ភារសិក្សាដទៃទៀត នៅក្នុងសំពៀតគឺពេញទៅដោយកញ្ចប់បារីនេះឯង និងពេលខ្លះប្រឡាក់ដីពេញ ដោយសារតែពេលលេងគប់កញ្ចប់បារីនេះត្រូវលេងនៅលើដី និងយកស្បែកជើងគប់នេះឯង។ ស្រែខ្មុកលេងល្បែងគប់កញ្ចប់បារីនេះ រហូតដល់នៅថ្នាក់អនុវិទ្យាល័យ គឺថ្នាក់ទី៦ទី៧ឯណុះ ហេហេ…។

តើមាននរណាធ្លាប់លេងល្បែងប្រភេទនេះដែរឬទេ? អាចរៀបរាប់បទពិសោធន៍ចែកគ្នាផង ហាហា…!

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: