jump to navigation

ព្រះ​បរម​រូប​ថ្មី​នៃ​ហ្លួង​សីហនុ ឯ​សាលា​រចនា ថ្ងៃ​ព្រហស្បតិ៍ 10 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ក្នុងឱកាសខួបបុណ្យឯករាជ្យជាតិទី៦៣ឆ្នាំនេះ ស្រែខ្មុកមានកិត្តិយសបង្ហាញនូវព្រះបរមរូបថ្មីមួយទៀតនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលជាស្នាដៃនៃក្រុមនិស្សិតសាលារចនា ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ព្រះបរមរូបនេះសាងឡើងបន្ទាប់ពីព្រះបរមរូបថ្មីមួយនៃហ្លួងរាជានុកោដ្ឋត្រូវបានសាងសង់ដែរកាលពីពេលមុននេះមិនយូរប៉ុន្មាន។

ប្រសិនបើលោកអ្នកបានចូលទៅទស្សនាក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬអតីតសាលារចនានាខាងក្រោយសារមន្ទីរជាតិភ្នំពេញ នោះលោកអ្នកនឹងបានឃើញព្រះបរមរូបថ្មីដ៏ស្រស់សង្ហារមួយនៃព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ជាព្រះបរមរូបរចនាវិចិត្រមួយដែលមិនធ្លាប់មានក្នុងប្រទេសខ្មែរ។

ព្រះបរមរូបថ្មីនេះ ត្រូវបានសាងឡើងក្នុងទម្រង់ឈរ ក្នុងបច្ឆិមវ័យ និងទ្រង់ព្រះពស្រ្តពេញយសជាខត្តិយត្រកូល។ នៅឯព្រះហត្ថខាងឆ្វេងមានកាន់ព្រះរាជសារ និងទ្រង់គ្រងម្កុដរាជ្យ ដែលជាគ្រឿងមួយក្នុងចំណោមគ្រឿងរាជបញ្ចកកុធភ័ណ្ឌ នៃព្រះចៅផែនដីខ្មែរ និងចំណែកឯព្រះហត្ថស្ដាំវិញ លើកឡើងលើក្នុងវិការកាយមុទ្រា។ ព្រះបរមរូបនេះទំនងគ្រាន់ជាការស្រមើស្រមៃទៅតាមឯកសារពាក់ព័ន្ធនានាមួយចំនួនរបស់អ្នកសាងតែប៉ុណ្ណោះ។

ព្រះបរមរូបនេះជាផ្នែកមួយនៃនិក្ខេបបទ នៃសិស្សជំនាន់ទី២៣ ក្រោមប្រធានបទ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រិយ៍ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ដោយមាននិស្សិតគិន ច័ន្ទណា, ហ៊ន មុនីសុធន និងរឿង រិទ្ធារុង ដោយមានសាស្ត្រាចារ្យសុផុន សំខាន់ ជាអ្នកដឹកនាំ៕

ព្រះបរមរូបមើលចំពីមុខ
ព្រះបរមរូបមើលចំពីក្រោយព្រះបរមរូបមើលពីចំហៀងស្ដាំព្រះបរមរូបមើលពីចំហៀងឆ្វេងព្រះភ័ក្ត្រព្រះភូសា
ព្រះសុព័ណ៌បាទុក
ទម្រព្រះបរមរូប

__________________________________________
អានផងដែរ៖
១. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
២. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ

មតិ»

1. អាសូរ​រាជានុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែវិច្ឆិកា 2016

[…] ___________________________________________________ អានផងដែរ៖ ១. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ ២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា ៣. ព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារច… […]

2. ព្រះ​បរម​រូប​ថ្មី​នៃ​ហ្លួង​សិរី​សុវត្ថិ ឯ​សាលា​រចនា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែវិច្ឆិកា 2016

[…] __________________________________________ អានផងដែរ៖ ១. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ ២. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ ៣. ព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារច… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: