jump to navigation

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ថ្ងៃសុក្រ 11 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦–  បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះរាជា ក្នុងរយៈពេលបីថ្ងៃនៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបទី៦៣(១៩៥៣-២០១៦) ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ និងសប្បាយរីករាយមក ព្រះរាជពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមាន  សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ  និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ព្រះរាជពិធីពន្លត់ភ្លើងជ័យ ត្រូវបានពន្លត់ដោយព្រះករុណាព្រះបាទព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅលើវិមាន ឯករាជ្យដែលអមព្រះរាជដំណើរដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡា ហោម ស ខេង និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ ជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្វាយគារវកិច្ចរួចមក សម្ដេចព្រះសង្ឃរាជ សម្ដេច ព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនិងព្រះរាជាគណៈ ៩អង្គស្វាធ្យាយជយន្តោ។

បន្ទាប់ពីការគោរពទង់ជាតិបិទកម្មវិធី ដោយមាន នាយទាហាន ៣រូប ស្រាយទង់ជាតិ បត់ស្អាត ហើយ ដើរដង្ហែឆ្ពោះទៅកាន់អង្គភាពកងកិត្តិយស-ត្រែទ័ព រួចមកព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាង សំណេះសំណាលថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការអង្គទូត និងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដើម្បីស្ដេច យាង និវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញ។

ដោយឡែកនៅរាត្រី ថ្ងៃដដែលនេះដែរក៏មាន ពិធីអុជកាំជ្រួចនៅមុខព្រះបរមរាជវាំង និងការសម្ដែងសិល្បៈជូនប្រជារាស្ត្រទស្សនាតាមទីធ្លាសាធារណៈមួយចំនួនផងដែរ។
ប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកបដោយជោគជ័យ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ដោយ ជឹម ណារី

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: