jump to navigation

ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម ថ្ងៃ​សៅរ៍ 12 ខែ​វិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

មកដល់ថ្ងៃនេះ អតីតព្រះមហាក្សត្រិយ៍ថៃ ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេឝ្ររាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ បានចូលទិវង្គតចំនួន៣០ថ្ងៃហើយ។ ប្រទេសថៃបាននឹងកំពុងប្រារព្ធព្រះរាជពិធីគម្រប់៣០ថ្ងៃនេះ យ៉ាងឱឡារិក (អានប្រកាស៖  កំណត់ការព្រះរាជពិធីបុណ្យព្រះបរមសពព្រះចៅផែនដីថៃ)។ ឆ្លៀតឱកាសនេះ ស្រែខ្មុកសូមលើកយកមកនិយាយអំពីក្បួនការនៃពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីសៀម រជ្ជកាលទី៩ នេះ គួរជាទីសិក្សា និងស្វែងយល់ដូចតទៅ។

ដូចស្រែខ្មុក ធ្លាប់បានដាក់ប្រកាសជាច្រើនសមគួរហើយអំពីទំនៀមនៃការប្រើប្រាស់ព្រះកោដ្ឋ នៅប្រទេសថៃ បច្ចុប្បន្ននេះ កោដ្ឋគ្រាន់តែជាគ្រឿងសម្គាល់ព្រះឥស្សរិយយសតែប៉ុណ្ណោះ មិនមានការដាក់សព ឬព្រះសព ចូលក្នុងកោដ្ឋទៀតឡើយ (អានប្រកាស៖ ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ)។ សម្រាប់ព្រះមហាក្សត្រិយ៍ថៃបច្ចុប្បន្ននេះ ក៏ព្រះសពព្រះអង្គមិនបានបញ្ចុះក្នុងកោដ្ឋ ដែលយើងឃើញតាំងនោះក៏ទេដែរ។ ពោលគឺព្រះបរមសពព្រះអង្គបញ្ចុះក្នុងមញ្ជូសាធម្មតា។

បច្ចុប្បន្ននេះ ព្រះបរមសពនៃព្រះអង្គត្រូវបានប្រតិស្ឋាននៅឯព្រះទីន័ងតុសិតមហាប្រាសាទនៃព្រះបរមរាជវាំងក្រុងបាងកក ដើម្បីប្រារព្ធព្រះរាជពិធីព្រះបរមសព រហូតដល់ថ្ងៃថ្វាយព្រះភ្លើង។ ដោយឡែកសម្រាប់ក្បួនពិធីការតាំងនោះ មានដូចតទៅ៖

ព្រះកោដ្ឋមាសធំមួយ ដែលជាកោដ្ឋគ្រឿងឥស្សរិយយសធំបំផុតសម្រាប់ព្រះចៅផែនដីសៀមនោះតាំងខ្ពស់នៅលើព្រះមហាបញ្ចា៩ជាន់ និងស្ថិតនៅពីក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ និងអមទៅដោយឆត្ររូតថ្នាក់ខ្ពស់សម្រាប់ព្រះបរមសពផងដែរ។ នៅពីមុខតៗមក ផ្នែកខាងស្ដាំនៅព្រះកោដ្ឋ (ផ្នែកខាងឆ្វេងដៃពេលមើល) មានតាំងគ្រឿងបញ្ចកកុធភ័ណ្ឌ សម្គាល់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យ និងចុះមកតាមលំដាប់គឺគ្រឿងរាជូបភោគព្រះមហាក្សត្រិយ៍ថៃផង។ នៅផ្នែកខាងឆ្វេងនៃព្រះកោដ្ឋវិញ មានតាំងគ្រឿងរាជឥស្សរិយយសនានាដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ៗបំផុតនៃព្រះមហាក្សត្រិយ៍ថៃ ដែលព្រះអង្គទទួលបានផងដែរ។

ចុះមកនៅផ្ទាល់នឹងកម្រាលឆ្វេងស្ដាំមានតាំងអភិរំគ្រាប់ថ្នាក់ ឯកងទាហានរក្សាព្រះអង្គនៅឈរអមជុំវិញព្រះកោដ្ឋ។ នៅខាងស្ដាំឆ្ងាយបង្អស់នៃព្រះកោដ្ឋ មានតាំងព្រះឆាយាលក្ខណ៍ព្រះអង្គធំមួយ បន្តមកចំពីមុខបង្អស់នៃព្រះកោដ្ឋ មានតាំងគ្រឿងបូជាតូចធំសម្រាប់បូជាព្រះអង្គផងដែរ៕៙៚

ទិដ្ឋភាពទូទៅនៃការតាំងព្រះកោដ្ឋ ព្រះបរមសព
គ្រឿងបញ្ចកកុធភ័ណ្ឌ និងគ្រឿងរាជូបភោគព្រះមហាក្សត្រិយ៍ថៃ
គ្រឿងរាជឥស្សរិយយសនានារបស់ព្រះមហាក្សត្រិយ៍ថៃ

__________________________________________________
អានផងដែរ
១. ព្រះចៅផែនដីថៃស្ដេចសុវណ្ណគតហើយ
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. កំណត់ការព្រះរាជពិធីបុណ្យព្រះបរមសពព្រះចៅផែនដីថៃ
៥. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន

Advertisements

មតិ»

1. ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​សុវណ្ណគត​ហើយ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 13 ខែ​វិច្ឆិកា 2016
2. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 13 ខែ​វិច្ឆិកា 2016
3. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 13 ខែ​វិច្ឆិកា 2016
4. កំណត់​ការ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 20 ខែ​វិច្ឆិកា 2016
5. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃ​សុក្រ 9 ខែ​ធ្នូ 2016
6. ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ​ - ថ្ងៃ​សុក្រ 20 ខែ​មករា 2017
7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017
8. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃ​អង្គារ 4 ខែ​មេសា 2017

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: