jump to navigation

កំណត់​ការ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ថៃ ថ្ងៃសុក្រ 18 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – អស់រយៈពេលជាង១ខែមកហើយ ដែលព្រះចៅផែនដីសៀម ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ នៃរាជវង្សចក្រីថៃ បានចូលទិវង្គត។ ប្រទេសថៃបានប្រកាសធ្វើបុណ្យតម្កល់ព្រះបរមសពព្រះអង្គរយៈពេល១ឆ្នាំ ទម្រាំដល់កំណត់ថ្វាយព្រះភ្លើងជាផ្លូវការ។ ប្រជារាស្ត្រថៃទូទាំងប្រទេសបាននាំគ្នាមកថ្វាយបង្គំព្រះបរមសពរបស់ព្រះអង្គ ដែលត្រូវបានគេអនុញ្ញាតឲ្យចូលថ្វាយបង្គំដោយផ្ទាល់នាព្រះទីន័ងតុសិតមហាប្រាសាទនៃព្រះបរមរាជវាំងក្រុងបាងកក ដែលជាទីតម្កល់ព្រះបរមសពព្រះអង្គសម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពគ្រានេះ។

ខាងក្រោមនេះជាកម្មវិធីនៃព្រះរាជពិធីបុណ្យព្រះបរមសព ព្រះចៅផែនដី រជ្ជកាលទី៩ នេះ ដែលគួរជាទីសិក្សាស្វែងយល់អំពីទំនៀមនៃការធ្វើបុណ្យព្រះបរមសពរបស់ប្រទេសថៃ។

  • ព្រះរាជពិធីបំពេញព្រះរាជកុសលសត្តមវារ (៧ថ្ងៃ) នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០១៦
  • ព្រះរាជពិធីបំពេញព្រះរាជកុសលបណរសមវារ (១៥ថ្ងៃ) នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៦
  • ព្រះរាជពិធីបំពេញព្រះរាជកុសលបញ្ញាសមវារ (៥០ថ្ងៃ) នៅថ្ងៃទី១ និង២ ខែធ្នូ ឆ្នាំ២០១៦
  • ព្រះរាជពិធីបំពេញព្រះរាជកុសលសតមវារ (១០០ថ្ងៃ) នៅថ្ងៃទី២០ និង២១ ខែមករា ឆ្នាំ២០១៧

ព្រះរជ្ជទាយាទថៃបំពេញព្រះរាជកុសល
ព្រះរជ្ជទាយាទថៃបំពេញព្រះរាជកុសលម្ចាស់ក្សត្រីយ៍ថៃបំពេញព្រះរាជកុសលប្រជារាស្ត្រថៃចូលថ្វាយបង្គំព្រះបរមសពប្រជារាស្ត្រថៃចូលថ្វាយបង្គំព្រះបរមសព

__________________________________________________
អានផងដែរ
១. ព្រះចៅផែនដីថៃស្ដេចសុវណ្ណគតហើយ
២. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: