jump to navigation

អនុស្សាវរីយ៍​នៅ​វិទ្យុ​អូស្ត្រាលី ផ្នែក​ភាសា​ខ្មែរ ថ្ងៃចន្ទ 21 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

បន្ទាប់ពីទទួលបានព័ត៌មានថាវិទ្យុអេប៊ីស៊ី អូស្ត្រាលី សម្រេចបិទកម្មវិធីផ្សាយភាសាមួយចំនួននាពេលឆាប់ៗខាងមុខនេះ រួមទាំងភាសាខ្មែរផងនោះ ខ្ញុំមានការសោកស្ដាយខ្លាំងមែនទែន ចំពោះការសម្រេចនេះ ដែលជាហេតុធ្វើឲ្យប្រជាជនខ្មែរបាត់បង់ប្រភពព័ត៌មានមួយដែលគួរយកជាការបាននោះ។

សម្រាប់ខ្ញុំ ខ្ញុំធ្លាប់ទទួលបានព័ត៌មានជាច្រើនទាំងចំណេះដឹងនានា ក៏ដូចជាបញ្ហាស្រុកទេស ដែលវិទ្យុនេះធ្លាប់បានផ្ដល់នាពេលកន្លងមក បើទោះបីជាមួយរយៈពេលចុងក្រោយនេះ ខ្ញុំមិនសូវបានស្ដាប់ព័ត៌មានពីវិទ្យុនេះក្ដី តែខ្ញុំនៅតែជឿជាក់ពីភាពវិជ្ជាជីវៈដែលវិទ្យុនេះបានផ្ដល់ចំពោះប្រជាពលរដ្ឋកម្ពុជា។

កន្លងមក គឺកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ នោះ ខ្ញុំក៏ធ្លាប់មានអនុស្សាវរីយ៍ចូលទៅដល់បន្ទប់ផ្សាយរបស់វិទ្យុនេះនៅឯក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ដើម្បីផ្ដល់បទសម្ភាសន៍មួយ និងផ្សាយផ្ទាល់មកស្រុកខ្មែរផងដែរ កាលពីខ្ញុំទៅបំពេញការងារសន្និសីទយុវជនអាស៊ីប៉ាស៊ីហ្វិកលើកទី១៧ នៅទីនោះ។

ការសម្រេចបិទការផ្សាយរបស់វិទ្យុអេប៊ីស៊ី អូស្ត្រាលី ផ្នែកភាសាខ្មែរនាពេលនេះ ពិតណាស់បានធ្វើឲ្យបាត់បង់ប្រភពព័ត៌មានមួយផ្នែក ជាពិសេសក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងខិតចូលមកដល់ការបោះឆ្នោតសំខាន់ៗពីរនាឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។ សម្រាប់ខ្ញុំ ខ្ញុំសូមសំណូមពរបន្តការផ្សាយ ដើម្បីផ្ដល់ព័ត៌មានសុក្រឹតដល់ប្រជាពលរដ្ឋខ្មែរ យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០១៨ ក្រោយការបោះឆ្នោតជាសាកល ដើម្បីរួមផ្ដល់ព័ត៌មាន និងចំណេះដឹងដល់ពលរដ្ឋខ្មែរ ស្ដីអំពីការបោះឆ្នោតនេះ ដើម្បីពលរដ្ឋខ្មែរមានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការសម្រេចជោគវាសនាខ្លួន និងប្រទេសជាតិខ្លួន ជាថ្មីម្ដងទៀត ប្រកបដោយគំនិត និងចំណេះ៕

នេះរូបកាលខ្ញុំទៅចូលសម្ភាសនៅក្នុងបន្ទប់ផ្សាររបស់វិទ្យុអូស្ត្រាលី ផ្នែកភាសាខ្មែរ

______________________________________________
អានផងដែរ៖
១. ABC អូស្ដ្រាលីសម្រេចបិទកម្មវិធីផ្សាយភាសាខ្មែរ, ភូមា, វៀតណាម និងបារាំងដែលផ្សាយទៅអាស៊ី និងប៉ាស៊ីហ្វិក

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: