jump to navigation

តើ​អ្នក​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ​ឬ​នៅ​? ថ្ងៃអង្គារ 22 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

នៅសល់តែមួយសប្ដាហ៍ទៀត ប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ កាលកំណត់ផុតចុះឈ្មោះបោះឆ្នោត នឹងដល់ហើយ។ តើបងប្អូនជនរួមជាតិមានបានទៅចុះឈ្មោះសម្រាប់ការបោះឆ្នោតហើយឬនៅ?

ចំពោះរូបខ្ញុំ បើទោះបីជារស់នៅក្រៅប្រទេស និងជាប់រវល់យ៉ាងណាក្ដី ក៏បានឆ្លៀតទៅស្រុកកំណើត និងបានចុះឈ្មោះរួចរាល់ហើយ កាលពីខែកញ្ញា កន្លងមកនេះ។ ការចុះឈ្មោះបោះឆ្នោត មិនមានអ្វីពិបាកទេ ហើយខ្ញុំចំណាយពេលមិនច្រើនទេ សម្រាប់រូបខ្ញុំចំណាយពេលមិនដឹង៥នាទីផង។ អ្វីដែលចាំបាច់នោះ គឺលោកអ្នកមានតែអត្តសញ្ញាណបណ្ណតែមួយគត់ អាចទៅចុះឈ្មោះបានតាមធម្មតា និងមិនមានចំណាយប្រាក់កាក់អ្វីទាំងអស់។

ដូចលោកអ្នកបានដឹងស្រេចហើយ ការទៅចុះឈ្មោះ គឺដើម្បីទទួលសិទ្ធិក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ការបោះឆ្នោត គឺមានសារសំខាន់ណាស់សម្រាប់អនាគតអ្នក កូនចៅអ្នក និងប្រទេសជាតិរបស់យើងទាំងអស់គ្នា។ ហេតុដូចនេះ សូមលោកអ្នកចំណាយពេលដើម្បីទៅចុះឈ្មោះបោះឆ្នោកុំបីខាន ដ្បិតជិតផុតកំណត់ហើយ គឺសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ!

បង្កាន់ដៃបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោតរបស់ខ្ញុំ

___________________________________________
អានផងដែរ៖
១. បានទៅចុះឈ្មោះបោះឆ្នោត

មតិ»

1. បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត | ស្រែ​ខ្មុក - ថ្ងៃសុក្រ 25 ខែវិច្ឆិកា 2016

[…] ___________________________________________ អានផងដែរ៖ ១. តើអ្នកបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅ? […]

2. មេត្តា - ថ្ងៃសៅរ៍ 26 ខែវិច្ឆិកា 2016

ខ្ញុំសប្បាយចិត្តណាស់ព្រោះដឹងថាមនុស្សដែលមានចំណេះចេះដឹងជ្រៅជ្រះ
ដូចលោករស់នៅភូមិស្រុកជាមួយខ្ញុំ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: