jump to navigation

ខួប​ឆ្នាំ​ទី​៥០​ ការ​ប្រកួត​កីឡា «​ហ្កាណេហ្វូ» អាស៊ី​លើក​ទី​១ នៅ​កម្ពុជា ថ្ងៃសៅរ៍ 26 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in កីឡា, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
trackback

បន្ទាប់ពីពហុកីឡដ្ឋានជាតិដែលជាមោទនភាពជាតិខ្មែរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ១៩៦៤រួចមក ពីរឆ្នាំក្រោយមក ទីនេះទទួលបានបានរៀបចំដ៏អស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីអតីតរហូតមកដល់បច្ចុប្បន្ននេះ នោះគឺការរៀបចំប្រកួតជាលក្ខណៈអន្តរជាតិកីឡា «ហ្កាណេហ៉្វូ» អាស៊ីលើកទី១ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មកដល់ថ្ងៃនេះ មានរយៈពេល៥០ឆ្នាំហើយ។

កីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការយ៉ាងមហោឡារិក នាថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ដោយសម្ដេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា។

ពិធីបើកការប្រកួត និងការអុជភ្លើងគប់សម្រាប់ការប្រកួតត្រូវបានធ្វើឡើងនៅឯប្រាសាទនគរវត្ត ដោយឯកឧត្តម សាយ យុន ក្នុងព្រះនាមនៃសម្ដេចព្រះមហាក្សត្រិយានី។ បន្ទាប់មកតំណាងទេពអប្សរមួយរូបបានយកអគ្គិសិខាអុជប្រទីបទៀនទី១ និងប្រគល់ជូនទៅអត្តពលិកទី១ និងបន្តបន្ទាប់ចេញពីប្រាសាទនគរវត្ត បន្តរហូតមកអុជបំភ្លឺនៅក្នុងពហុកីឡដ្ឋាននាក្រុងភ្នំពេញ រយៈពេល១០ថ្ងៃនៃការប្រកួត។

បន្ទាប់ពីពិធីប្រកាសសម្ពោធជាផ្លូវការ និងការដង្ហែក្បួនក្រុមអ្នកកីឡាមកពីប្រទេសនានាដែលបានចូលរួមប្រកួតរួចមក ក៏មានបើកបង្ហាញនូវទស្សនីយភាពដ៏សម្បើមអស្ចារ្យពីក្រុមអ្នកសម្ដែងរបស់កម្ពុជា មើលទៅគួរជាទីមោទនក្រៃលែង។

ការប្រកួតកីឡា «ហ្កាណេហ្វូ» លើកទី២ ឬ កីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជានេះ មានប្រទេសចំនួន១៧បានចូលរួមប្រកួត រួមទាំងកម្ពុជាយើងផង បានបើកបង្ហាញឲ្យពិភពលោកមើលឃើញពីសក្ដានុភាពនៃកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យប្រមាណ១៣ឆ្នាំ ក៏ដូចជាប្រទេសអាស៊ីថ្មីៗមួយចំនួនទៀតដែលបានចូលរួម និងដែលទើបទទួលបានឯករាជ្យផងដែរ។

ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជាគ្រានោះ កម្ពុជាយើងបានទទួលមេដាយមាសសរុបចំនួន១៣មេដាយ ដែលបានស្នាដៃជូនជាតិមាតុភូមិពីសំណាក់អត្តពលិកដ៏ចំណានៗរបស់កម្ពុជានាសម័យនោះ៕

រូបភាពនានាស្ដីអំពីពិធីបើកការប្រកួត






(រូប៖ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម)

____________________________________________
អានផងដែរ
១. ខួប៥១ឆ្នាំនៃពិធីសម្ពោធមហាពហុកីឡដ្ឋានជាតិ
២. តែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា

មតិ»

1. ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែវិច្ឆិកា 2016

[…] ____________________________________________ អានផងដែរ៖ ១. ស្ថាបត្យករដ៏អស្ចារ្យបារម្ភអំពីអនាគតរបស់ក្រុង ២. វណ្ណ មូលីវណ្ណ និងស្ថាបត្យកម្មខ្មែរថ្មី ៣. ខួបឆ្នាំទី៥០ ការប្រកួតកីឡា «ហ្កាណេហ… […]

2. តែមប្រិ៍​​ប្រៃសណីយ៍​​អនុស្សាវរីយ៍​ការ​ប្រកួត​កីឡា «​ហ្កាណេហ្វូ​» អាស៊ី​លើក​ទី​១ នៅ​កម្ព - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

[…] ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ និងបានបើកកម្មវិធីការប្រកួតជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: