jump to navigation

ស្យាម​នគរ​​​មាន​ព្រះ​ចៅ​យូហួ​ថ្មី «រាមា​ទី​១០» ថ្ងៃអង្គារ 29 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – ព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ រាប់ថាជាថ្ងៃនក្ខត្តឫក្សដែលនគរថៃនឹងមានព្រះមហាក្សត្រិយ៍អង្គថ្មីបន្តសន្តតិវង្សនៃវង្សចក្រីហើយ បន្ទាប់ពីអតីតព្រះមហាក្សត្រិយ៍រជ្ជកាលមុនព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ ទ្រង់បានសោយព្រះទិវង្គតទៅកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ។

ព្រះមហាក្សត្រិយ៍អង្គថ្មី រាមាទី១០ នៃប្រទេសថៃ

រដ្ឋសភាជាតិថៃ នាព្រឹកនេះបានប្រកាសទទួលស្គាល់ សេចក្ដីអនុម័តរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការអញ្ជើញរជ្ជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់អតីតព្រះចៅភូមិពល អតុល្យតេជ ឲ្យឡើងគ្រងរាជ្យបន្តអំពីព្រះរាជបិតា ជាព្រះមហាក្សត្រិយ៍ថៃរជ្ជកាលទី១០ ឬរាមាទី១០។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុង្ករណ ស្យាមមកុដរាជកុមារ ត្រូវបានស្ថាបនាជាព្រះរជ្ជទាយាទ ឬមកុដរាជកុមារ ពីសំណាក់ព្រះបិតាព្រះអង្គតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ តាមច្បាប់មន្ទីរបាលស្ដីអំពីការបន្តរាជសន្តតិវង្ស របស់ថៃ គ.ស.១៩២៤។ ការទូលអញ្ជើញព្រះអង្គឲ្យឡើងគ្រងរាជបន្តពីព្រះរាជបិតានេះ គឺអនុលោមតាមបទបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញថៃ ច្បាប់បណ្ដោះអាសន្ន គ.ស.២០១៤ មាត្រាទី២ និងរបស់រដ្ឋធម្មនុញ្ញថៃ គ.ស.២០០៧ មាត្រាទី២៣។

បន្ទាប់ពីប្រធានរដ្ឋសភា ប្រកាសទូលអញ្ជើញព្រះមហាក្សត្រិយ៍ថ្មីឲ្យឡើងស្នងរាជ្យហើយ បណ្ដាសមាជិកសភាទាំងអស់ក៏នាំគ្នាក្រោកឈរឡើង តាមការស្នើសុំរបស់ប្រធានរដ្ឋសភា ដើម្បីស្រែកបន្ទរពាក្យថា «សូមថ្វាយព្រះពរ» ព្រះចៅយូហួអង្គថ្មី យ៉ាងព្រមព្រៀងគ្នា៕៚

កាលគ្រាព្រះអង្គត្រូវបានស្ថាបនាជា «មកុដរាជកុមារ»
ថតរូបជាមួយព្រះរាជមាតាបិតាព្រះអង្គ
រដ្ឋសភាថៃប្រកាសអញ្ជើញព្រះអង្គឡើងគ្រងរាជ្យ
សមាជិករដ្ឋសភាថៃក្រោកឈរថ្វាយព្រះពរព្រះមហាក្សត្រិយ៍អង្គថ្មីរបស់ខ្លួន

____________________________________
អានផងដែរ៖
១. ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

មតិ»

1. ទំនៀម​ព្រះ​នាម​ និង​ត្រា​សញ្ញ​លក្សណ៍​នៃ​ព្រះ​មហា​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែវិច្ឆិកា 2016

[…] […]

2. ព្រះ​រជ្ជ​ទាយាទ​ថៃ​ទ្រង់​ទទួល​យល់​​ព្រម​ឡើង​​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​រាម - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

[…] សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរជ្ជទាយាទ ទ្រង់បានព្រះរាជទានវរោកាសឲ្យឧត្ដមសេនីយឯកប្រេម តិណសូលានន្ទ អ្នកសម្រេចរាជការជំនួសព្រះអង្គ, លោកពរពេជ្រ វិជិតជលជ័យ ប្រធានសភានីតិបញ្ញត្តិជាតិ នាយឧត្ដមសេនីយឯកប្រយុទ្ធ ចន្ទ្រឱជា នាយករដ្ឋមន្ត្រី និងលោកវីរៈពល ត័ងសុវណ្ណ ប្រធានតុលាការកំពូលចូលគាល់ ដើម្បីទូលយាងអញ្ជើញព្រះអង្គឡើងគ្រងរាជ្យ។ ពិធីនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិថៃ កាលពីថ្ងៃអង្គារកន្លង…មកនោះ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: