jump to navigation

ទំនៀម​ព្រះ​នាម​ និង​ត្រា​សញ្ញ​លក្សណ៍​នៃ​ព្រះ​មហា​ក្សត្រិយ៍​ថៃ ថ្ងៃពុធ 30 ខែវិច្ឆិកា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

បន្ទាប់អំពីព្រះមហាក្សត្រិយ៍អង្គចាស់ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ សុវណ្ណគតទៅ និងរដ្ឋសភាថៃ នាថ្ងៃម្សិលមិញនេះ (២៩ វិច្ឆិកា ២០១៦) បានប្រកាសទូលអញ្ជើញរជ្ជទាយាទឲ្យឡើងគ្រងរាជ្យជំនួសព្រះរាជបិតានោះ ប្រទេសថៃនឹងមានព្រះមហាក្សត្រិយ៍អង្គថ្មីនាពេលឆាប់ៗខាងមុខនេះជាផ្លូវការ បណ្ដោះអាសន្នទម្រាំរហូតដល់ព្រះរាជពិធីរាជាភិសេកផ្លូវការធ្វើឡើងក្រោយព្រះរាជពិធីថ្វាយព្រះភ្លើងព្រះមហាក្សត្រិយ៍អង្គមុន។ ចំពោះព្រះមហាក្សត្រិយ៍ដែលនឹងត្រូវគ្រងរាជ្យបន្តនោះគឺ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះមហាក្សត្រិយ៍អង្គមុន។

សម្រាប់រយៈពេលនេះ ប្រទេសថៃមានទំនៀមថ្វាយព្រះនាមពេញចំពោះព្រះមហាក្សត្រិយ៍អង្គថ្មីរបស់ខ្លួន ដោយព្រះអង្គនឹងមានព្រះបរមាភិធេយ្យថ្មីជា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាងកូរ» រហូតដល់ថ្ងៃព្រះរាជពិធីបរមរាជាភិសេក ទើបព្រះអង្គមានព្រះបរមាភិធេយ្យជា «ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាលង្ករណ»។ សូមបញ្ជាក់ថា ទំនៀមសៀម មិនហៅព្រះមហាក្សត្រិយ៍ថា «ព្រះករុណា» ដូចនៅនគរខ្មែរទេ។

ក្រៅតែអំពីទំនៀមព្រះនាមនេះ នគរថៃក៏នៅមានទំនៀមប្រើត្រាសម្គាល់រជ្ជកាល ឬព្រះមហាក្សត្រិយ៍ខ្លួនមួយទៀតផងដែរ។ រូបខាងក្រោមនេះ គឺជារូបត្រាសញ្ញលក្សណ៍សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មី រជ្ជកាលទី១០ ឬរាមាទី១០ របស់ថៃ។ ត្រាសញ្ញលក្សណ៍នេះ មានប្រាកដដោយ ព្រះមហាវិជ័យមកុដ មានបែងកាំរស្មី និងមានលេខ១០ នៅពីក្រោម បញ្ជាក់អំពីរជ្ជកាលទី១០ នោះឯង។ ក្រៅពីនោះ នៅពីក្រោមមកុដ មានអក្សរកាត់សម្គាល់ព្រះបរមាភិធេយ្យ ព្រះអង្គ គឺតួអក្សរ វ.ប៉.រ (ថៃ៖ ว.ป.ร.)៕៚

ត្រាសញ្ញលក្សណ៍ព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

____________________________________
អានផងដែរ៖
១. ស្យាមនគរមានព្រះចៅយូហួថ្មី «រាមាទី១០»
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០

មតិ»

1. ស្យាម​នគរ​​​មាន​ព្រះ​ចៅ​យូហួ​ថ្មី «រាមា​ទី​១០» | ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែវិច្ឆិកា 2016

[…] ____________________________________ អានផងដែរ៖ ១. ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្… […]

2. ព្រះ​រជ្ជ​ទាយាទ​ថៃ​ទ្រង់​ទទួល​យល់​​ព្រម​ឡើង​​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​រាម - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

[…] សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មីនៃនគរថៃនេះ ទ្រង់មានព្រះបរមាភិធេយ្យជា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាងកូរ»។ (សូមអានប្រកាស៖ ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្…) […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: