jump to navigation

ព្រះ​រជ្ជ​ទាយាទ​ថៃ​ទ្រង់​ទទួល​យល់​​ព្រម​ឡើង​​គ្រង​រាជ្យ​ជា​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​រាមា​ទី​១០ ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – នាវេលាម៉ោង១៩.១៦ នាទីថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅឯព្រះទីន័ងអម្ពរស្ថាន ព្រះរាជវាំងតុសិតនៃនគរថៃមានពិធីអញ្ជើញព្រះរជ្ជទាយាទ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ឲ្យឡើងគ្រងរាជ្យជាផ្លូវការហើយ បន្តអំពីព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ដែលបានសោយព្រះទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងមកនោះ។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរជ្ជទាយាទ ទ្រង់បានព្រះរាជទានវរោកាសឲ្យឧត្ដមសេនីយឯកប្រេម តិណសូលានន្ទ អ្នកសម្រេចរាជការជំនួសព្រះអង្គ, លោកពរពេជ្រ វិជិតជលជ័យ ប្រធានសភានីតិបញ្ញត្តិជាតិ នាយឧត្ដមសេនីយឯកប្រយុទ្ធ ចន្ទ្រឱជា នាយករដ្ឋមន្ត្រី និងលោកវីរៈពល ត័ងសុវណ្ណ ប្រធានតុលាការកំពូលចូលគាល់ ដើម្បីទូលយាងអញ្ជើញព្រះអង្គឡើងគ្រងរាជ្យ។ ពិធីនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិថៃ កាលពីថ្ងៃអង្គារកន្លងទៅនេះ (២៩ វិច្ឆិកា ២០១៦) បានប្រកាសទទួលស្គាល់ សេចក្ដីអនុម័តការយាងព្រះអង្គឲ្យឡើងគ្រងរាជ្យមកនោះ។

បន្ទាប់ពីប្រធានរដ្ឋសភាជាតិថៃអានប្រកាសក្រាបបង្គំទូលអញ្ជើញអង្គរជ្ជទាយាទឲ្យឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍បន្តរាជសន្តតិវង្សរួចមក អង្គរជ្ជទាយាទទ្រង់ក៏មានព្រះរាជតម្រាស់ទទួលយល់ព្រមឡើងគ្រងរាជ្យ ដោយមានព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ ថា «ខ្ញុំសូមតបទទួលដើម្បីស្នងព្រះរាជបណិធាន និងដើម្បីប្រយោជន៍របស់ប្រជាជនថៃទាំងពួង»

បន្ទាប់មកសម្ដេចព្រះចៅយូហួថ្មី រជ្ជកាលទី១០ ឬរាមាទី១០ ទ្រង់ក្រាបបង្គំព្រះបរមឆាយាលក្សណ៍ ព្រះបរមរាជជនកនាថ និងព្រះបរមជននីនៃព្រះអង្គ ព្រមថ្វាយរាជសក្ការៈ។ ចប់ស្រេចជាព្រះមហាក្សត្រិយ៍អង្គថ្មីរបស់ព្រះនគរថៃ។

សម្រាប់ព្រះមហាក្សត្រិយ៍អង្គថ្មីនៃនគរថៃនេះ ទ្រង់មានព្រះបរមាភិធេយ្យជា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាងកូរ»។ (សូមអានប្រកាស៖ ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ)

ទោះបីជាពិធីអញ្ជើញព្រះអង្គឡើងគ្រងរាជ្យជាផ្លូវការនៅថ្ងៃនេះក្ដី តាមបូរាណរាជបវេណីថៃ ការរាប់រជ្ជកាលថ្មី គឺរជ្ជកាលទី១០នេះ ត្រូវរាប់ឡើងបន្តពីថ្ងៃសុវណ្ណគតនៃអង្គព្រះមហាក្សត្រិយ៍មុន គឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មក ដោយមិនឲ្យមានថ្ងៃចន្លោះរជ្ជកាលនោះទេ៕៚

រូបភាពប្រវត្តិសាស្ត្រនៃការទូលអញ្ជើញរជ្ជទាយាទថៃឡើងគ្រងរាជ្យ

រូប៖ MATICHON ONLINMATICHON ONLIN

_____________________________________________
អានផងដែរ៖
១. ស្យាមនគរមានព្រះចៅយូហួថ្មី «រាមាទី១០»
២. ទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: