jump to navigation

អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ ថ្ងៃពុធ 7 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
trackback

ស្រែខ្មុកធ្លាប់បានដាក់ប្រកាសទាក់ទងនឹងព្រះកោដ្ឋ ដែលប្រើប្រាស់នៅក្នុងនគរថៃច្រើនសមគួរមកហើយ ថ្ងៃនេះនឹងលើកយកមកនិយាយលម្អិតម្យ៉ាងទៀត អំពីឋានន្តរខ្ពស់បំផុតរបស់ព្រះកោដ្ឋនៅក្នុងនគរថៃនោះ គឺព្រះកោដ្ឋមាសធំ ឬថៃហៅថា พระโกศทองใหญ่ (អាន៖ ផ្រៈ កូដ ថង ហ្យ៉ៃ)។

ព្រះកោដ្ឋមាសធំដែលតម្កល់សម្រាប់ព្រះឥស្សរិយយសព្រះចៅផែនដីថៃរាមាទី៩

ព្រះកោដ្ឋមាសធំ នេះ ជាព្រះកោដ្ឋថ្នាក់ទី១ ដែលប្រើប្រាស់សម្រាប់តែងព្រះបរមសពរបស់ព្រះមហាក្សត្រិយ៍ថៃ និងព្រះសពរបស់ព្រះរាជវង្សានុវង្សថ្នាក់ខ្ពស់តែប៉ុណ្ណោះ។ ព្រះកោដ្ឋមាសធំនេះ បានផ្ដើមកសាងពីដំបូងដោយព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ ឬរាមាទី១ និងព្រះកោដ្ឋមាសធំទី២ សាងឡើងដោយ ព្រះបាទសម្ដេចព្រះចុលចមក្លៅចៅយូហួ ឬរាមាទី៥។ បច្ចុប្បន្នព្រះកោដ្ឋទាំងពីរនេះ មានសភាពទ្រុឌទ្រោម និងលែងប្រើប្រាស់ទៅហើយ។

ចំណែកឯព្រះកោដ្ឋមាសធំដែលយើងបានឃើញប្រើប្រាស់សម្រាប់ព្រះបរមសព ព្រះចៅផែនដីថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ គ្រានេះ គឺជាព្រះកោដ្ឋមាសធំទី៣ ដែលព្រះអង្គឯងជាអ្នកចាត់ចែងឲ្យសាងឡើងកាលពីឆ្នាំ២០០៨ កន្លងមកនេះ ដើម្បីប្រកបគ្រឿងឥស្សរិយយសម្ចាស់បងរបស់ទ្រង់ដែលបានសោយព្រះទិវង្គតទៅនោះ គឺសម្ដេចព្រះចៅភីនាងធើ ចៅហ្វាកល្យាណិវឌ្ឍនា ក្រុមហ្លួងនរាធិវាសរាជនគរិន្ទ្រ

ភាពអស្ចារ្យនៃព្រះកោដ្ឋមាសធំនេះ គឺធ្វើដោយមាស ឆ្លាក់បែបជាទម្រង់ក្លែបខ្នុរយ៉ាងវិចិត្រ។ នៅនឹងចង្កេះនៃព្រះកោដ្ឋវិញ មានប្រដាប់ដោយផ្ការំយោល ស្ពឺនិងខ្សែរំយោលប្រដាប់ដោយពេជ្រ។ នៅនឹងថ្នាក់ៗនៃព្រះកោដ្ឋប្រដាប់ដោយផ្កាពេជ្រ ឯកំពូលវិញប្រដាប់ដោយក្បាច់សជីផ្កាពេជ្រ មើលទៅមានភាពសង្ហា និងស្រស់ស្អាតយ៉ាងខ្លាំង។

ដូចលោកអ្នកបានដឹងហើយថាបច្ចុប្បន្ននេះ ថ្វីបើទំនៀមប្រើប្រាស់កោដ្ឋនៅតែមាននៅនគរថៃក្ដី តែព្រះបរមសពមិនត្រូវបានបញ្ចុះក្នុងព្រះកោដ្ឋនេះទេ ពោលគឺព្រះបរមសពព្រះអង្គត្រូវបានដាក់ក្នុងមឈូសធម្មតា។ ព្រះកោដ្ឋមាសធំនេះ គ្រាន់តែត្រូវបានដាក់តាំងប្រដាប់ជាព្រះកិត្តិយសថ្វាយព្រះអង្គនៅពីលើព្រះមហាបញ្ចា ស្ថិតពីក្រោមព្រះមហាស្វេតច្ឆត្រ និងអមទៅដោយគ្រឿងខ្ពស់ឯទៀតៗសម្រាប់ព្រះបរមសពតែប៉ុណ្ណោះ៕

________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍

Advertisements

មតិ»

1. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] __________________________________________________ អានផងដែរ៖ ១. ព្រះចៅផែនដីថៃស្ដេចសុវណ្ណគតហើយ ២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ ៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ ៤. កំណត់ការព្រះរាជពិធីបុណ្យព្រះបរមសពព្រះចៅផែនដីថៃ ៥. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ… […]

2. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] _______________________________________________ អានបន្ថែម៖ ១. កោដ្ឋ ២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់ ៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ ៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង ៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត) ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់) ៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ ៩. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ ១០. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម ១១. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ… […]

3. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] _______________________________________________ អានបន្ថែម៖ ១. កោដ្ឋ ២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់ ៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ ៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា ៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង ៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត) ៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់) ៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ ៩. ព្រះមហាក្សត្រិយ៍ថៃប្រោសស្ថាបនាព្រះកិត្តិយសសម្ដេចព្រះសង្ឃរាជ ១០. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ ១១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម ១២. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ… […]

4. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែធ្នូ 2016

[…] ________________________________________________ អានផងដែរ៖ ១. សត្វហិមពាន្តនៅទីព្រះមេរុថៃ ២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ ៣. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃ ៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ… […]

5. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 13 ខែមករា 2017

[…] ៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ…៥. បង្ហាញគំរូ «ព្រះមេរុមាស» […]

6. ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ​ - ថ្ងៃសុក្រ 20 ខែមករា 2017

[…] ____________________________________________________ អានផងដែរ៖ ១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម ២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ ៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ ៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩ ៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី ៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ… […]

7. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] ព្រះចៅផែនដី ៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ…៧. ទំនៀម “ការប្រគំយ៉ាំយាម” […]

8. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ | - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] ព្រះចៅផែនដី ៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥ…៧. ទំនៀម “ការប្រគំយ៉ាំយាម” […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: