jump to navigation

ភាព​អ​សណ្ដាប់ធ្នាប់​នៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន ថ្ងៃអាទិត្យ 11 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

គិតៗទៅប្រទេសដែលអន់ថយ គឺប្រទេសដែលប្រជាជន រួមនិងអ្នកត្រួតត្រាប្រជាជន គ្មានមនសិការ ចរិយាសម្បត្តិនោះឯង។ មិនបាច់មើលអ្វីច្រើន គ្រាន់តែភាពមានវិន័យ និងភាពមានសណ្ដាប់ធ្នាប់ ប៉ុណ្ណោះគឺអាចវាយតម្លៃពីប្រជាជន អ្នកដឹកនាំប្រជាជន និងប្រជាជាតិមួយបានហើយ។ នគរខ្មែរបានសុខសាន្តត្រាណយូរឆ្នាំហើយដែរ ហេតុដូចនេះគួររៀបចំស្រុកទេស ជាពិសេសសេវាបម្រើប្រជាជន គួរត្រូវបានរៀបចំឡើងឲ្យមានភាពប្រសើរឡើងស័ក្ដិសមជាឯករាជ្យប្រទេស។

ប្រសិនបើលោកអ្នក ប្រជាជនខ្មែរអ្ហើយ បានទៅធ្វើលិខិតឆ្លងដែននៅឯការិយាល័យធ្វើលិខិតឆ្លងដែនភ្នំពេញនោះ នោះលោកអ្នកនឹងឈឺក្បាល ខ្លោចចិត្តនឹកស្រណោះស្រុកយើងមិនខាន ទាក់ទងនឹងសេវាកម្ម ក៏ដូចជាភាពគ្មានសណ្ដាប់ធ្នាប់នៅទីនោះ។ នេះម្យ៉ាងអាចថាទីតាំងមានភាពតូចចង្អៀត ពិបាកក្នុងការរៀបចំខណៈដែលមានមនុស្សខ្មែរមកធ្វើលិខិតឆ្លងដែនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ដូចពាក្យខ្មែរយើងតែងតែនិយាយហើយថា ស៊ូចង្អៀតផ្ទះកុំឲ្យចង្អៀតចិត្ត។ យ៉ាងណាម៉ិញ សម្រាប់ទីតាំងប៉ុននេះ ប្រសិនបើមានការរៀបចំចាត់ចែងឲ្យបានសមរម្យ និងគោរពច្បាប់ទម្លាប់នោះ ប្រហែលមិនមើលទៅគួរអាណោចអាធ័មភ្នែកបែបនេះទេមើលទៅនោះ។

តាំងពីការិយាល័យនេះមានទីតាំងស្ថិតក្នុងកណ្ដាលក្រុងឯណុះ បើទោះបីជាមានការរៀបចំតាមដំណាក់ៗសម្រាប់នីតិវិធីក្នុងការធ្វើលិខិតឆ្លងដែនក្ដី តែហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះឡើយ ពោលគឺមានភាពរញ៉េរញ៉ៃសម្បើមណាស់។ ជាពិសេសការបើកឲ្យមានពពួកឈ្មួញកណ្ដាលចាំស៊ីឈ្នួលបំពេញសំណុំបែបបទធ្វើលិខិតឆ្លងដែននេះឯង។ ប្រសិនបើជនឯណាចង់ធ្វើលិខិតឆ្លងដែនដោយមិនទាក់ទងឈ្មួញទាំងនោះ ឬមន្ត្រីទីនោះ ទំនងជាពិបាកណាស់ ដ្បិតវាបានក្លាយជាប្រព័ន្ធទៅហើយ។

ក្រៅអំពីភាពរញ៉េរញ៉ៃ និងអសណ្ដាប់ធ្នាប់នៃដំណើរការធ្វើលិខិតឆ្លងដែននេះ នៅមានបញ្ហាឈឺក្បាលវិលមុខជាច្រើនរាប់មិនអស់ រួមទាំងបញ្ហាចរិយាសម្បត្តិ ការយកលុយលើសកំណត់រាជការ និងបញ្ហាមិនគួរគប្បីជាច្រើនទៀតរាប់មិនអស់។ នេះមិនគិតដល់ការរៀបចំផ្សេងៗទៀត ដូចជាទីធ្លាចតរថ ផ្លូវថ្នល់បែកម៉ាំ បែកភក់ជាដើម។

ភាពអសណ្ដាប់ធ្នាប់នៅការិយាល័យលិខិតឆ្លងដែនអាចនឹងត្រូវបានដោះស្រាយឲ្យមានភាពប្រសើរឡើងបានប្រសិនបើលប់បំបាត់ឲ្យអស់នូវពពួកឈ្មួញកណ្ដាលរកស៊ីជាមួយរដ្ឋអស់ទាំងនោះ ដោយផ្ដល់ភាពងាយស្រួល និងសម្រួលឲ្យប្រជាជនចូលបំពេញតាមបែបបទនីតិវិធីរបស់រដ្ឋដែលមានស្រាប់៕

ការិយាល័យលិខិតឆ្លងដែននៅជាយក្រុងភ្នំពេញ
ការិយាល័យលិខិតឆ្លងដែននៅជាយក្រុងភ្នំពេញកន្លែងចតរថនៅការិយាល័យលិខិតឆ្លងដែននៅជាយក្រុងភ្នំពេញ
កន្លែងចតរថនៅការិយាល័យលិខិតឆ្លងដែននៅជាយក្រុងភ្នំពេញ

__________________________________________
អានផងដែរ៖
១. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: