jump to navigation

ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ថ្មី ថ្ងៃអង្គារ 13 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បរទេស.
trackback

នានាប្រទេសក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ នេះ (១៣ ធ្នូ ២០១៦) នៅឯទីក្រុងកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ ពិធីបរមរាជាភិសេកស៊ូលតាន នៃរដ្ឋកាឡាតាន ជាព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ។ ព្រះមហាក្សត្រិយ៍ថ្មីនៃម៉ាឡេស៊ីប្រទេសនេះ មានព្រះនាមថា មូហាមម៉ាដ ទី៥ និងមានព្រះជន្ម៤៧ព្រះវស្សា។

ព្រះរាជពិធីរាជាភិសេកនាថ្ងៃនេះត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីនៃខត្តិយម៉ាឡេស៊ី ដោយព្រះមហាក្សត្រិយ៍អង្គថ្មីព្រះពស្រ្តពណ៌មាសពេញយស និងបានធ្វើពិធីសច្ចាប្រណិធាន ឯព្រះបរមរាជវាំង នាទីក្រុងកួឡា ឡូមពួរ ដោយមានវត្តមានបណ្ដាព្រះបរមរាជវង្សានុវង្ស ព្រមនាហ្មឺននាសែនម៉ាឡេស៊ីជាច្រើនអ្នកទៀត។

ទ្រង់ប្រសូតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦៩ សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មានព្រះនាមដើមថា តេងគូ មូហាមម៉ាដ ហ្វារីស ពេត្រា (ម. Tengku Muhammad Faris Petra)។ ព្រះអង្គបានក្លាយជាព្រះចៅស៊ុលតានទី២៩ នៃរដ្ឋគេឡានតាន របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បន្តពីព្រះបិតាព្រះអង្គដែលប្រឈួន។ ចាប់ពីខែតុលា ឆ្នាំ២០១១ មកព្រះអង្គបានត្រូវជ្រើសតាំងជាព្រះមហាឧបរាជ និងបន្ទាប់មកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ ទ្រង់ក៏ទទួលបានការជ្រើសតាំងឲ្យក្លាយជាព្រះមហាក្សត្រិយ៍បន្តពីសម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម។ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ម៉ាឡេស៊ី ដែលក្មេងជាងគេលំដាប់ទី៤ក្នុងចំណោមព្រះមហាក្សត្រិយ៍របស់ម៉ាឡេស៊ី។

តំណែងប្រមុខរដ្ឋខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្ននេះ គឺ «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) ជាតំណែងដែលស្មើគ្នានឹងព្រះមហាក្សត្រិយ៍នៃរដ្ឋរាជាធិបតេយ្យដទៃទៀតនៅក្នុងលោក។ ទោះបីជាយ៉ាងនេះក្ដីតំណែងនេះត្រូវបានជ្រើសរើសក្នុងវិធីវិលជុំរយៈពេល៥ឆ្នាំម្ដងពីរដ្ឋចំនួន៩របស់ម៉ាឡេស៊ីដែលមានស៊ូលតាន៕

ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី

(រូប៖ AFP PHOTO / MANAN VATSYAYANA)

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី

Advertisements

មតិ»

1. ព្រះ​មហា​ក្សត្រិយ៍​ទាំង​១៥​ព្រះ​អង្គ​នៃ​សហ​ព័ន្ធ​រដ្ឋ​ម៉ាឡេស៊ី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 16 ខែធ្នូ 2016

[…] […]

2. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែសីហា 2017

[…] កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៩ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (១៩ សីហា ២០១៧​) នា​​រដ្ឋ​ធានី​កួឡា ឡូមពួរ​​​។ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​ត្រូវ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥​​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: