jump to navigation

ព្រះ​មហា​ក្សត្រិយ៍​ទាំង​១៥​ព្រះ​អង្គ​នៃ​សហ​ព័ន្ធ​រដ្ឋ​ម៉ាឡេស៊ី ថ្ងៃពុធ 14 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បរទេស.
1 comment so far

តំណែង «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) គឺជាតំណែងខ្ពស់បំផុត ដែលជាតំណែងរាជាធិបតេយ្យ និងជាប្រមុខរដ្ឋរបស់ប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន។ តំណែងនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៧ បន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ បើទោះបីយ៉ាងនេះក្ដីតំណែងប្រមុខខ្ពស់បំផុតរបស់ម៉ាឡេស៊ីនេះ នឹងត្រូវធ្វើការជ្រើសរើសបណ្ដាស៊ុលតានមកពីរដ្ឋទាំង៩ ក្នុងចំណោមរដ្ឋទាំង១៣របស់ម៉ាឡេស៊ី និងមួយព្រះអង្គៗមានអណត្តិចំនួន៥ឆ្នាំ រួចបន្តផ្លាស់ជុំគ្នាតាមលំដាប់។

ចាប់តាំងពីការបង្កើតតំណែងនេះ រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានព្រះមហាក្សត្រិយ៍ចំនួន១៥ព្រះអង្គហើយ។ ខាងក្រោមនេះ ជាព្រះនាមរបស់ព្រះអង្គ និងឆ្នាំដែលទ្រង់បានក្លាយជាព្រះប្រមុខរបស់សហព័ន្ធរដ្ឋម៉ាឡេស៊ី៖

  1. សម្ដេចព្រះរាជាធិបតី អ័បឌូល រ៉ាហ៍ម៉ាន មកពីរដ្ឋណេហ្គើរី សេមប៊ីឡាន សោយរាជ្យពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦០។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦០ ក្នុងព្រះជន្ម៦៤ព្រះវស្សា។
  2. សម្ដេចព្រះរាជាធិបតី ហ៊ិសាមូដឌិន អាឡាម ស្ហាហ៍ មកពីរដ្ឋសេឡានហ្គ័រ សោយរាជ្យពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំដដែល បន្ទាប់ពីព្រះអង្គសុវណ្ណគតនៅក្នុងព្រះជន្ម៦២ព្រះវស្សា។
  3. សម្ដេចព្រះរាជាធិបតី ស្យេដ ហារូន បុត្រា មកពីរដ្ឋពើរលិស សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៦០ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៥។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០០ ក្នុងព្រះជន្ម៧៩ព្រះវស្សា។
  4. សម្ដេចព្រះរាជាធិបតី អ៊ិស្មែល ណាស៊ីរូឌ្ឌិន ស្ហាហ៍ មកពីរដ្ឋ តេរេងហ្កានូ សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧០។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៩ ក្នុងព្រះជន្ម៧២ ព្រះវស្សា។
  5. សម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម មូដហ្សាម ស្ហាហ៍ មកពីរដ្ឋគេដាហ៍ សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧០ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៥។
  6. សម្ដេចព្រះរាជាធិបតី យេហ្យ៉ា បុត្រា មកពីរដ្ឋគេឡានតាន សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៥ ដល់ថ្ងៃទ្រង់សោយព្រះទិវង្គត គឺថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៩ ក្នុងព្រះជន្ម៦១ព្រះវស្សា។
  7. សម្ដេចព្រះរាជាធិបតី អះម៉ាដ ស្ហាហ៍ អ័ល-មូស្តាំង ប៊ិល្លាហ៍ មកពីរដ្ឋប៉ាហាង សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៤។
  8. សម្ដេចព្រះរាជាធិបតី ម៉ាហ៍មូដ អ៊ិស្កានដារ មកពីរដ្ឋចូហូរ សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៩។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១០ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
  9. សម្ដេចព្រះរាជាធិបតី អហ្សឡាន មូហ៊ិប្បូឌិន ស្ហាហ៍ មកពីរដ្ឋពេរ៉ាក សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៤។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ក្នុងព្រះជន្ម៨៦ព្រះវស្សា។
  10. សម្ដេចព្រះរាជាធិបតី ចាអហ្វារ៍ មកពីរដ្ឋណេហ្គើរី សេមប៊ីឡាន សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៩។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ក្នុងព្រះជន្ម៨៦ព្រះវស្សា។
  11. សម្ដេចព្រះរាជាធិបតី សាឡាហូឌ្ឌិន អ័បឌូល អហ្សីហ្ស ស្ហាហ៍ មកពីរដ្ឋសេឡានហ្គ័រ សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៩ រហូតដល់ព្រះអង្គសុវណ្ណគតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០១ ក្នុងព្រះជន្ម៧៥ព្រះវស្សា។
  12. សម្ដេចព្រះរាជាធិបតី ស្យេដ ស៊ីរ៉ាជូឌ្ឌិន មកពីរដ្ឋពើរលិស សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦។
  13. សម្ដេចព្រះរាជាធិបតី មិហ្សាន ហ្សាណាល អប៊ីឌិន មកពីរដ្ឋតេរេងហ្កានូ សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៦ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។
  14. សម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម មូដហ្សាម ស្ហាហ៍ មកពីរដ្ឋគេដាហ៍ សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ព្រះអង្គសោយរាជ្យបានពីរគ្រា។
  15. សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មកពីរដ្ឋគេឡានតាន សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។

_____________________________________________
អានផងដែរ៖
១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី

Advertisements
%d bloggers like this: