jump to navigation

ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្រះ​ដំបង​ គ.ស.​១៩៤២ ថ្ងៃសុក្រ 16 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ បាត់ដំបង គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលខ្មែរយើងបានបាត់បង់ទៅឲ្យប្រទេសសៀម ឬថៃបច្ចុប្បន្ន។ តាំងពីសតវត្សរ៍ទី១៨ មក រហូតដល់ឆ្នាំ១៩០៧ ក្រោមព្រះរាជកិច្ចដ៏វិសេសវិសាលនៃព្រះករុណា ព្រះរាជានុកោដ្ឋ និងក្រោមកិច្ចគាំពារពីអាណាព្យាបាលបារាំងសែស បាត់ដំបងបានវិលមករួមជាអាណាខេត្តនៃនគរខ្មែរវិញ។ តែជាអកុសល បន្ទាប់ពីជប៉ុនបានវាយលុកលុយនគរយើង ប្រទេសសៀមកាលណុះក៏បានឃុបឃិតជាមួយជប៉ុនដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងអាណាខេត្តរបស់ខ្លួនជាថ្មីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៤១ គឺកាលពី៧៥ឆ្នាំមុននេះ ដោយសៀមហៅខេត្តនេះជាខេត្តព្រះដំបង (ស. พระตะบอง) [ពរៈតៈបអង អានថា ផ្រៈតៈបង]។

ភ្លាមៗនេះ គឺមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៤២ ឬព.ស.២៤៨៥ ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៍ថៃ រាជការថៃក៏បានចាត់របៀប បង្កើតក្រុងបាត់ដំបងឡើង និងដោយមានព្រះរាជក្រឹត្យផ្លូវការដូចខាងក្រោម (ព្រះរាជក្រឹត្យនេះត្រូវបានចុះក្នុងព្រះរាជកិច្ច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤២ សៀវភៅទី៥៩ ចំណុចទី៧៣)ស្រែខ្មុកសូមធ្វើការបកប្រែក្រៅផ្លូវការ ដើម្បីទុកជាចំណេះដឹង និងសិក្សាស្វែងយល់ ដូចតទៅនេះ៖

ព្រះរាជក្រឹត្យ
ចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួអានន្ទមហិតល
គណៈភូសម្រេចរាជការជំនួសព្រះអង្គ
(តាមប្រកាសប្រធានសភាតំណាងរាស្ត្រ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៣៧ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤១)
អាទិត្យទិពអាភា
ប្រីតី ភ្នំយង្គ

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤២ ជាឆ្នាំទី៩ នៃរជ្ជកាលបច្ចុប្បន្ន

ដោយមានការយល់ស្របឲ្យមានការចាត់តាំងទីប្រជុំជនមួយផ្នែកនៃសង្កាត់ក្រុង ជាទីតាំងរបស់សាលាខេត្ត ស្រុកព្រះដំបង ខេត្តព្រះដំបង ឲ្យក្លាយជាក្រុង (កកន៖ សៀមហៅថាទេសបាល) នោះ គណៈភូសម្រេចរាជការជំនួសព្រះអង្គ ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួ អាស្រ័យអំណាចតាមមាត្រាទី៩ នៃព្រះរាជបញ្ញត្តិក្រុង គ.ស.១៩៣៨ ទើបចាត់ឲ្យមានកំណត់ព្រះរាជក្រឹត្យនេះឡើង ដូចតទៅនេះ

មាត្រា១ ព្រះរាជក្រឹត្យនេះឲ្យឈ្មោះថា «ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២»

មាត្រា២ ឲ្យប្រើព្រះរាជក្រឹត្យនេះតាំងតែពីថ្ងៃប្រកាសក្នុងព្រះរាជកិច្ចតទៅ

មាត្រា៣ ឲ្យដំឡើងឋានៈតំបន់មួយចំនួននៃទីប្រជុំជន សង្កាត់ព្រះដំបង ខេត្តព្រះដំបង តាមដែនដែលបានកំណត់ក្នុងមាត្រា៤ ឡើងជាក្រុង មានឈ្មោះថា «ទេសបាលមឿងព្រះដំបង ខេត្តព្រះដំបង»

មាត្រា៤ ឲ្យកំណត់ដែនក្រុងព្រះដំបង ខេត្តព្រះដំបង ដូចតទៅនេះ

ផ្នែកខាងជើង ចាប់ពីបង្គោលទី១ ដែលមានទីតាំងនៅចំណុចបែងចែកដែនស្រុកខ្លងឯក ដែលត្រង់ទៅពីផ្លូវព្រះតំបងទៅស្រីសោភណ្ឌ មកទល់នឹងចំណុចដែនស្រុកខ្លងឯកឆ្ពោះត្រង់ទៅស្ទឹងព្រះដំបង ជាខ្សែត្រង់ទៅតាមទិសខាងកើតតាមដែនស្រុកខ្លងឯក ឆ្លងស្ទឹងព្រះដំបង រហូតដល់វត្តបាឡាត់ រួចអែបឆ្វេងនៃស្ទឹងវត្តបាឡាត់ រហូតដល់បង្គោលទី២ ដែលមានទីតាំងនៅខាងលើផ្នែកខាងឆ្វេងនៃស្ទឹងវត្តបាឡាត់ និងមានចម្ងាយពីផ្នែកខាងស្ដាំនៃស្ទឹងព្រះដំបង១៦៥ម៉ែត្រ

ផ្នែកខាងកើត ចាប់ពីបង្គោលទី២ ជាខ្សែត្រង់ទៅទិសខាងកើតឆៀងខាងត្បូង រហូតដល់ប្រសព្វនឹងខ្សែស្រុកហ្ល័កហ្វាយ ដែលជាទីតាំងរបស់បង្គោលទី៣

ពីបង្គោលទី៣ ជាខ្សែត្រង់ទៅទិសខាងត្បូង ស្របទៅតាមដែនស្រុកហួយហ្វាយ រហូតដល់បង្គោលទី៤ ដែលមានទីតាំងទីប្រសព្វដែនស្រុកហួយហ្វាយដែលឆ្ពោះត្រង់ពីផ្លូវព្រះដំបងទៅអធឹកទេវតេជ កាត់នឹងខ្សែដែនស្រុកហួយហ្វាយ ដែលត្រង់មកពីស្ទឹងព្រះដំបង

ផ្នែកខាងត្បូង ពីបង្គោលទី៤ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងលិច តាមខ្សែដែនស្រុកហួយហ្វាយ ឆ្លងស្ទឹងព្រះដំបងទៅតាមខ្សែដែនស្រុកសួននុន ចំណុចបង្គោលទី៥ ដែលមានទីតាំងនៅប្រសព្វដែនស្រុកសួននុន ដែលត្រង់ទៅពីស្ទឹងព្រះដំបងកាត់គ្នានឹងខ្សែដែនស្រុកសួននុនដែលត្រង់ទៅពីមាត់ដំណាក់ព្រះចៅមុនីវង្ស ផ្នែកខាងកើត

ផ្នែកខាងលិច ពីបង្គោលទី៥ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកផឹងហ្លួង ចំណុចបង្គោលទី៦ ដែលមានទីតាំងនៅចំណុចដើមនៃខ្សែដែនស្រុកសួននុន បែកទៅជួបនឹងខ្សែដែនស្រុកខ្លងឯក

ពីបង្គោលទី៦ ជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកខ្លងឯក បញ្ចប់នឹងបង្គោលទី១

ដូចដែលបានបង្ហាញនៅក្នុងផែនទីដែលភ្ជាប់មកជាមួយព្រះរាជក្រឹត្យនេះ

តាមខ្សែដែនដែលបានកំណត់នៅក្នុងវគ្គមុន ឲ្យមានខ្សែដែនតូចៗភ្ជាប់ដើម្បីបង្ហាញពីខ្សែដែនទាំងមូលតាមសមគួរ

មាត្រា៥ ដី ឬផ្ទះសម្បែងរបស់ប្រជាជនណាដែលឆ្លងចូលក្នុងខ្សែដែនដែលបានកំណត់ក្នុងមាត្រា៤ ឲ្យកំណត់ជាដី ឬផ្ទះសម្បែងដែលជាប់តជាមួយគ្នា ហេតុដូចនេះឲ្យភ្ជាប់ចូលមកតំបន់របស់ក្រុងទាំងអស់

មាត្រា៦ ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុវត្តតាមព្រះរាជក្រឹត្យនេះ

អ្នកទទួលស្នងព្រះរាជឱង្ការ

ចមពល ប៉. ពិបូលសង្គ្រាម

នាយករដ្ឋមន្ត្រី

________________________________________________
អានផងដែរ៖
១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. ខែត្រវិបុលសង្គ្រាម
៣. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម
៥. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
៦. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
៧. អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ

មតិ»

1. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ… […]

2. ខែត្រ​វិបុលសង្គ្រាម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] ————————————————————- អត្ថបទទាក់ទង៖ ១. រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ ២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ៣. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម ៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់) ៥. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ ៦. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ… […]

3. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] ____________________________________________________ អានអត្ថបទទាក់ទង៖ ១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ២. សាវតារត្រកូល «អភ័យវង្ស» ៣. ខែត្រវិបុលសង្គ្រាម ៤. គ្រាមួយនៃប្រវត្តិសាស្ត្រ ៥. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ ៦. History of Battambang ៧. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ ៨. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ… […]

4. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] ____________________________________________________ អានផងដែរ៖ ១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ២. ខែត្រវិបុលសង្គ្រាម ៣. គ្រាមួយនៃប្រវត្តិសាស្ត្រ ៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់) ៥. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ… […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] ខែធ្នូ ដែលជាខែចុងក្រោយ មាន អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩, ភាពអសណ្ដាប់ធ្នាប់នៅការិយាល័យលិខិតឆ្លងដែន, និង ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ…។ […]

6. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃអង្គារ 21 ខែ​កុម្ភៈ 2017

[…] ៣. សាវតារត្រកូល «អភ័យវង្ស» ៤. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ…៥. ព្រះអង្គ អេង […]

7. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃពុធ 29 ខែ​មីនា 2017

[…] ៣. សាវតារត្រកូល «អភ័យវង្ស» ៤. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ…៥. ព្រះអង្គ អេង […]

8. អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្ - ថ្ងៃចន្ទ 27 ខែ​ឧសភា 2019

[…] _________________________________________ អាន​បន្ថែម៖ ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៣. ควง อภัยวงศ์ เล่าเหตุการณ์ต้นตระกูลอพยพกลับสยาม หลังปกครองพระตะบองนาน 5 แผ่นดิน กว่า 112 ปี ៤. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ ៥. សាវតារ​ត្រកូល «អភ័យវង្ស» ៦. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: