jump to navigation

Repost: អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ថ្ងៃចន្ទ 19 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, អំពីស្រុកខ្មែរ, 中文.
trackback

បងប្អូនខ្មែរយើងមិនតិចទេ ដែលមិនដឹងនៅពេលគេហៅគ្នា (សម្រាប់អ្នកមានសែស្រឡាញចិន) ថា អាគូ៎ អាឃី៎ម អាប៉ិ អាអឹម… ។ល។ និង។ល។ ជាពិសេសសម្រាប់កូនខ្មែរ ដែលទៅមានគ្រួសារជាកូនកាត់ចិននោះ គឺច្បាស់ជាវិលក្បុងហើយ មិនដឹងនរណាជានរណាឲ្យពិតប្រាកដទេ។ គាប់ជួនស្រែខ្មុកក៏មានជាប់សែស្រឡាយចិនខ្លះៗដែរ ហេហេ… តែនៅវិលក្បុងម្ដងៗ ដ្បិតមិនសូវស៊ាំ ហើយជួនកាលហៅតាមខ្មែរ គឺពិតជាស្រួលជាង។

សង្គមខ្មែររស់ជាប់នឹងជនជាតិចិន ដែលមករស់នៅស្រុកយើងច្រើនសតវត្សរ៍មកហើយ ហើយវាប្រាកដណាស់ពិតជាមានទំនាក់ទំនងឆ្លងវប្បធម៌ទៅវិញទៅមក ដែលនេះមិនជាប្រការសំខាន់ទេ។ សំខាន់គួររស់នៅជាមួយគ្នា ប្រកបដោយការយល់យោគអធ្យាស្រ័យ និងអត់ឱនឲ្យគ្នាទៅវិញទៅមកជាការស្រេច។ សម័យដើមមិញជនជាតិខ្មែរដើមកំណើតចិនទាំងនោះ ក៏ជាអ្នកជួយជម្រុញឲ្យសេដ្ឋកិច្ចខ្មែរចម្រើនទៅមុខគួរឲ្យកត់សម្គាល់ផងដែរ។

ណាស់ហើយ ងាកមកនិយាយរឿងសព្វនាមដែលហៅសម្គាល់ពូមីងមាយាយតា តាមជនជាតិចិន ដែលយើងឮស្ទើររាល់ថ្ងៃវិញ ថាតើមានន័យអ្វីខ្លះ?

មនុស្សមួយចំនួនហៅតាមតែចាស់ៗឲ្យហៅ តែក្នុងចិត្តវិញ ប្រហែលនៅឆ្ងល់ អេ! នរណាជានរណា? មិនដឹងច្បាស់។ ការហៅតាមទំនៀមចិន (ចិននៅទីនេះ គឺសំដៅដល់ចិនទាជីវ ដែលមានច្រើនលើសលុបនៅកម្ពុជា) គឺមានការបែងចែកគ្នារវាងខាងឪពុក និងខាងម្ដាយ គឺមិនដូចខ្មែរយើងទេ។

ខាងក្រោមនេះស្រែខ្មុកសូមលើកឧទាហរណ៍មួយចំនួន បើមានការខុសលើសលួសអីសូមអភ័យនិងជួយប្រាប់គ្នាផង ដើម្បីយកទៅកែលម្អ។

ក. ខាងឪពុក

  • ឪពុករបស់ឪពុក (តា) ហៅថា «កុង»* ឯម្ដាយរបស់ឪពុក (យាយ) ហៅថា «ម៉ា» (តែបើចង់បែងចែក អាចហៅថា «ឡៃកុង ឡៃម៉ា» តែតាមសង្កេតដូចជាមិនសូវឃើញហៅប៉ុន្មានទេ)
  • កុងម៉ារបស់ឪពុក (ទួត) ហៅថា «ឡៅកុង ឡៅម៉ា»
  • ឡៅកុងឡៅម៉ារបស់ឪពុក (លួត) ហៅថា «ឡៅចូវកុង ឡៅចូវម៉ា»
  • បងប្រុសរបស់ឪពុក (អ៊ុំ) ហៅថា «ប៉ិ» ប្រពន្ធរបស់អាប៉ិគឺ «អឹម» អ្នកខ្លះហៅ «អ៊ីម»
  • ប្អូនប្រុសរបស់ឪពុក (ពូ) ហៅថា «ចឹក» អ្នកខ្លះហៅ «ហ្ជេក» ប្រពន្ធរបស់អាហ្ជេកគឺ «សឹម» អ្នកខ្លះហៅ «ស៊ីម»
  • បងស្រី និងប្អូនស្រីរបស់ឪពុក (អ៊ុំ និងមីង) ហៅដូចគ្នាថា «កូវ» ចំណែកឯប្ដីរបស់អាកូវនោះ គឺ «ធៀ» ឬអ្នកខ្លះហៅ «កូវធៀ»
  • ប្រសិនបើបងប្អូនរបស់អាកុងអាម៉ា ត្រូវហៅពួកគាត់ដូចនឹងឪពុកយើងហៅដែរ តែត្រូវបន្ថែមពាក្យថា «ឡៅ» ដូចជា៖ ឡៅប៉ិ, ឡៅកូវ, ឡៅអ៊ឹម (បើមានពាក្យឡៅនេះហើយមិនបាច់និយាយ «អា» ពីមុខទេ) ឬគ្រួសារខ្លះហៅថា «កុង ម៉ា» បានតែម្ដង ដ្បិតមានបណ្ដាស័ក្ដិស្មើនឹងតាយាយយើងដែរ (នេះតាមទម្លាប់គ្រួសារទេ)។
  • ប្រសិនបើឪពុកមានបងប្អូនច្រើននាក់វិញ ត្រូវហៅតាមលំដាប់អាយុ ដោយបែកចែកប្រុសនិងស្រី។
  • ចំពោះស្ត្រីដែលទៅរស់នៅខាងស្វាមី មានឋានៈគឺដូចជាកូនរបស់ស្ត្រីនោះ គឺត្រូវហៅសមាជិកខាងស្វាមី ដូចកូនរបស់ខ្លួនហៅដែរ។ ភាសាសាមញ្ញ គឺ ហៅតាមកូន។

* ជាទូទៅអាចបន្ថែមសព្វនាម «អា» នៅខាងមុខបានទាំងអស់ ដូចជា អាកុង អាម៉ា អាហ៊ា… ។ល។

អានត

________________________________________________
អានផងដែរ៖
១. អាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (ត)
២. អាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (តចប់)

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: