jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃអង្គារ 31 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៦ បានកន្លងទៅ និងធ្មេចបើកៗ ឆ្នាំ២០១៧ ក៏បានកន្លងផុតទៅមួយខែទៅហើយដែរនាថ្ងៃនេះ។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៦ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន វើដប្រេស្សមិនបានធ្វើការសង្ខេបប្លក់ឲ្យអ្នកសរសេរប្លក់ដូចបណ្ដាឆ្នាំកន្លងមកទេ។ (សូមអានប្រកាស៖ ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់)។

ពេញមួយឆ្នាំ២០១៦នេះ មានប្រកាសសរុបចំនួន៣៧៥ប្រកាស (លើសឆ្នាំ២០១៥ ចំនួន១០ប្រកាស) ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាស ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ ដែលបានដាក់កាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៣ ជាប្រកាសចាស់ ដែលមានចំនួនចូលមើលដល់ទៅ៩.៨២២ ដង សម្រាប់ឆ្នាំ២០១៦នេះ។

មកដល់ឆ្នាំ២០១៦នេះ ប្លក់នេះមានកំណើតបាន១១ឆ្នាំហើយ ដោយមានប្រិយមិត្របន្តមកទស្សនាជាហូរហែរ ដោយភាគច្រើនជាប្រិយមិត្រចាស់ៗដែលបានស្គាល់ប្លក់នេះ ដ្បិតឆ្នាំ២០១៦នេះមានចំនួនស្ថិតិនៃការកើនឡើងចំនួនដងទស្សនាតែ៧២៩ដងប៉ុណ្ណោះលើសឆ្នាំកន្លងទៅ។

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៦នេះគឺមានចំនួន ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួនដង។ ដោយឡែកសម្រាប់ឆ្នាំ២០១៦នេះមានចំនួនចុចចូលមើល ១១០.៤៩២ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន៣០២,៧១ដង។ (អានប្រកាសសរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦)។

ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ (ខែមករា) នេះ មានដូចតទៅនេះ៖ គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃការប្រើពាក្យសម្គាល់ «ឈាបនកិច្ច» នៅក្នុងនគរខ្មែរមកមើលមេរុអតីតប្រធានសង្ឃលាវអំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ“កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃខ្លាចបាតុកម្ម៤៥ឆ្នាំនៃព្រះរាជពិធីបុណ្យព្រះមេរុ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)មហស្ចារ្យនៃហ្វេសបុគ…។ល។ ក្រៅពីនោះនៅមានប្រកាសជាច្រើនទៀត ដែលទាក់ទងនឹងវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាន់ខ្ពស់នៅប្រទេសលាវ, វៀតណាម និងភូមា។

នៅខែកុម្ភៈវិញ ប្រកាសសំខាន់ៗមួយចំនួនមាន៖ កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋទំនៀមលយព្រះអង្គារនៅទន្លេចតុម្មុខទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀមរូបភាពប្រវត្តិសាស្ត្រហ្លួងសុវណ្ណកោដ្ឋកាលពីជាង១០០ឆ្នាំមុនអត្ថបទប្រែ៖ សឹកដណ្ដើមសង្ឃរាជថៃនិងទ្រឹស្ដី «វត្ត-វាំង-មន្ត្រី-ប្រជាជន»គ្រឿងភាជនៈចាត់ក្រយាព្រះស្ងោយហ្លួងសុវណ្ណកោដ្ឋពាក្យស័ព្ទឆ្លើយតបនឹង «ព្រះរាជិនី» នៅនគរកម្ពុជាខួបឆ្នាំទី១២៥ នៃព្រះរាជពិធីបញ្ចុះព្រះបរមអដ្ឋិព្រះករុណាបរមកោដ្ឋ និងព្រះវររាជិនីបរមបពិត្រ និង ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា

សម្រាប់ខែមីនា មាន ដូចជា៖ ខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានីកាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានីព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេកសម្ដេចសង្ឃនាយកគណៈមហានិកាយនិមន្តទតផ្លូវធំថ្មីទៅកាន់ក្រុងសីហនុអតីតសម្ដេចព្រះសង្ឃរាជសៀមមករួមពិធីសម្ពោធព្រះបរមសារីរិកធាតុនៅនគរខ្មែរឯកសណ្ឋានពេញយសនៃមន្ត្រីខ្មែរសម័យសង្គមរាស្ត្រនិយមគ្មានទេការចម្លងពីថៃទំនៀមផ្លាស់ប្ដូរគ្រឿងទ្រង់ព្រះកែវមរកតនៅនគរថៃឯកសណ្ឋានពេញយសនៃមន្ត្រីលាវសម័យព្រះរាជអាណាចក្រលាវប្រាំលាន «LIKE» ដោយស្មោះសរ និងសារភាសាខ្មែរពីក្រុមហ៊ុនទូរស័ព្ទដៃ

ខែមេសា និងឧសភា វិញ មាន ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំងខួបឆ្នាំទី១១០ បរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្សទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកអំពីក្បួនហែប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះសិរីសុវត្ថិ ចមចក្រពង្សទំនៀមពិធីសម្ពោធឆ្លងគ្រឿងរាជកកុធភណ្ឌនៅនគរសៀមព្រះគោថៃបរិភោគ «ស្រូវ-ស្រា» ធញ្ញហារ បរិបូរណ៍ ជំនួញជួញដូរក្រៅប្រទេសល្អមរណភាពភាសាបារាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគ្រឿងប្រកបព្រះឥស្សរិយយសព្រះមហាឧបរាជខ្មែរការបាត់បង់ទំនៀមនិមន្តព្រះសង្ឃឆាន់ចង្ហាន់នៅគេហដ្ឋាន ឬកន្លែងប្រារព្ធពិធីបុណ្យ និងភាសាខ្មែរនៅក្នុងសង្គមថៃ

ឯខែមិថុនា និងកក្កដា ខ្ញុំបានដាក់ប្រកាសជាច្រើនទាក់ទងនឹងការធ្វើដំណើរជុំវិញប្រទេសកម្ពុជា រហូតដល់ទី៨ខេត្ត ក្នុងបេសសកម្មការងារ។ ក្រៅពីនោះ នៅមានប្រកាសមួយចំនួនទៀត ដូចជា៖ អំពីឆត្ររួតនៅពេលដែលកីឡាបាល់ទាត់កំពុងក្លាយជាកីឡាពេញនិយមមួយរបស់យុវជនខ្មែរ៧០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៃព្រះករុណា ព្រះបរមរតនកោដ្ឋ១១០ឆ្នាំនៃព្រះរាជទស្សនកិច្ចព្រះចៅផែនដីខ្មែរលើទឹកដីបារាំងសម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីខ្មែរនាសម័យដើម៧ថ្ងៃនៃមរណភាពលោក កែម ឡី បង្ហាញអ្វីខ្លះ?កីឡា និងជាតិនិយមខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស

សម្រាប់ខែសីហាវិញ មានប្រកាសជាច្រើនទាក់ទងនឹងព្រះរាជពិធីបុណ្យព្រះមេរុព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ និងប្រកាសមួយចំនួនទៀត ដូចជា៖ ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា«របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសពអំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាងអំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋកាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ និងអំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

ខែកញ្ញា មាន៖ ខួបឆ្នាំទី៥០ ទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជានៃឯ.ឧ.ហ្សាលដឺហ្គោលខួបឆ្នាំទី៥៥ សន្និសីទលើកទី១នៃចលនាមិនចូលបក្ខសម្ព័ន្ធខួបឆ្នាំទី៧៥ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិហ្លួងខត្តិយកោដ្ឋតម្កល់ឯព្រះចេតិយភ្នំព្រះរាជទ្រព្យព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា និងការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ។ ឯខែតុលា និងខែវិច្ឆិកាវិញ ក៏មានប្រកាសទាក់ទងនឹងការធ្វើដំណើរជាថ្មីរបស់ខ្ញុំម្ដងទៀតទៅខេត្ត្នានាក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះនៅមានប្រកាសគួរចាប់អារម្មណ៍មួយចំនួនទៀត ដូចជា៖ សន្តិភាពនៃកម្ពុជាមិនបានមកពីជនណាម្នាក់ ឬក្រុមណាមួយផ្ដាច់មុខទេព្រះបរមរូបថ្មីនៃហ្លួងសីហនុ ឯសាលារចនាពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាមភាសាខ្មែរក្នុងទូអេធីអឹមថៃខួបឆ្នាំទី៥០ ការប្រកួតកីឡា «ហ្កាណេហ្វូ» អាស៊ីលើកទី១ នៅកម្ពុជា និងទំនៀមព្រះនាម និងត្រាសញ្ញលក្សណ៍នៃព្រះមហាក្សត្រិយ៍ថៃ

ខែធ្នូ ដែលជាខែចុងក្រោយ មាន អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩ភាពអសណ្ដាប់ធ្នាប់នៅការិយាល័យលិខិតឆ្លងដែន, និង ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៥៨,៥ % និង ១២,៧ %) បន្ទាប់មកមានពីថៃឡង់ដ៍ (៨,១ %), វៀតណាម (៧,២ %), បារាំង (២,៣ %), អូស្ត្រាលី (១,៧ %), សាធារណរដ្ឋកូរ៉េ (១,៤ %), កាណាដា (១,១ %), ជប៉ុន (១,០ %) និងមកពីអឺរ៉ុបគឺ (០,៦ %)។ សរុបរួមមាន ១៤៨ប្រទេស (លើសឆ្នាំកន្លងទៅ៣ប្រទេស) ចូលទស្សនា រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៤ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៦នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦
២. ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់
៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

Advertisements

ក្រុមហ៊ុន​រថ​យន្ត​ក្រុង​សម្បត្តិ​ទួរ៍ ថ្ងៃចន្ទ 30 ខែមករា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

សម្រាប់ការធ្វើដំណើរពីយប់ម្សិលមិញ និងមកដល់ផ្ទះនៅម៉ោងប្រមាណ៤ភ្លឺព្រឹកមិញនេះ គឺខ្ញុំបានធ្វើដំណើរតាមរថយន្តក្រុងរបស់ក្រុមហ៊ុន សម្បត្តិទួរ៍ (ថៃ៖ สมบัติทัวร์) ដោយសារតែរថយន្តក្រុងរបស់ក្រុមហ៊ុននគរជ័យអ៊ែរ៍ ដែលធ្លាប់ជិះប្រចាំនោះសំបុត្រពេញអស់។

នេះជាលើកទី១របស់ខ្ញុំក្នុងការធ្វើដំណើរតាមក្រុមហ៊ុននេះ ឃើញថាមានផាសុកភាពល្អ ដោយរថយន្តធំទូលាយ ប្រភេទ២ជាន់ និងកៅអីធំគួរសម ដ្បិតជាប្រភេទវីអាយភី តែទោះបីជាយ៉ាងនេះក្ដីសំបុត្រមានតម្លៃជាងក្រុមហ៊ុននគរជ័យអ៊ែរ៍ ឆ្ងាយណាស់គឺរហូតដល់ទៅ៤៨៧បាទ ឬប្រមាណ៥៥.៦៥៧រៀលឯណុះក្នុងមួយសំបុត្រ។ ដ្បិតតែមានតម្លៃថ្លៃមែនតែសម្រាប់សេវាកម្មខ្ញុំថាចាញ់ក្រុមហ៊ុននគរជ័យអ៊ែរ៍ទេ៕

គេហទំព័រក្រុមហ៊ុន៖ www.sombattour.com

សំបុត្ររបស់រថយន្តក្រុងរថយន្តក្រុងរបស់ក្រុមហ៊ុន
នៅលើរថយន្តក្រុង
នៅលើរថយន្តក្រុង

_______________________________________________
អានផងដែរ៖
១. ត្រឡប់មកស្រុកថៃវិញ
២. ក្រុមហ៊ុននគរជ័យ អ៊ែរ៍

ត្រឡប់​មក​ស្រុក​ថៃ​វិញ ថ្ងៃអាទិត្យ 29 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ល្ងាចមិញនេះ (២៩ មករា ២០១៦) ខ្ញុំបានត្រឡប់មកស្រុកថៃវិញហើយ ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណជាង៥ល្ងាច តាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD 607 មកបាងកក បន្ទាប់ពីបានទៅស្រុកជាងមួយសប្ដាហ៍មក

បន្ទាប់មកមកដល់បាងកក ត្រូវបន្តដោយរថយន្តក្រុងឆ្ពោះទៅស្ថានីយរថយន្តក្រុង រួចបន្តដំណើរទៀតនៅម៉ោង១០យប់ ដែលនឹងអាចទៅដល់ផ្ទះនៅម៉ោង៤ភ្លឺថ្ងៃចន្ទស្អែកនេះ៕

រង់ចាំឡើងយន្តហោះ
នៅលើយន្តហោះល្ងាចមិញអាហារហ្វ្រីលើយន្តហោះល្ងាចនេះចំណតរថយន្តក្រុងបាងកកធ្វើដំណើរបន្តតាមរថយន្តក្រុងនៅលើរថយន្តក្រុង

_______________________________________________
អានផងដែរ៖
១. មកដល់ភ្នំពេញ
២. ក្រុមហ៊ុនរថយន្តក្រុងសម្បត្តិទួរ៍

ទៅ​វត្ត​ភ្នំ ថ្ងៃសៅរ៍ 28 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ថ្ងៃសៅរ៍នេះ (២៨ មករា ២០១៧) គឺជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១។ តាំងពីព្រឹកព្រលឹមខ្ញុំ និងគ្រួសារបានទៅសែនអ្នកតាព្រះចៅ ឯវត្តភ្នំ។ មនុស្សម្នាច្រើនសម្បើមណាស់ និងមិនមានការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ទេ គឺប្រជែងគ្នាចូលយកឈ្នះរៀងខ្លួន។ ខ្ញុំមិនបានចូលសែនអ្វីទេ កាលពិតទៅសម្រាប់អ្នកដែលទៅសែននៅអ្នកតាព្រះចៅឯវត្តភ្នំនេះ គឺភាគច្រើនសម្រាប់អ្នកជាន់ឆ្នាំ ឬឆុងឆ្នាំនោះឯង។ បន្ទាប់ពីនៅរង់ចាំមួយសន្ទុះក៏ឡើងទៅថ្វាយបង្គំឯព្រះវិហារវត្តភ្នំ និងត្រឡប់មកផ្ទះវិញ៕

_____________________________________
អានផងដែរ៖
១. អ្នកតាព្រះចៅវត្តភ្នំ

សែន​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ថ្ងៃសុក្រ 27 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

chinese-new-year-1200

ថ្ងៃនេះ (២៧ មករា ២០១៧) គឺជាថ្ងៃសែនចូលឆ្នាំចិន ឆ្នាំរកា។ សម្រាប់ឆ្នាំនេះ ផ្ទះខ្ញុំមិនបានធ្វើពិធីសែនអ្វីធំដុំទេ ដោយបានសែនជីដូនតាក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីខ្ញុំកាលពីថ្ងៃម្សិលមិញនេះរួចរាល់ហើយ គឺមុនមួយថ្ងៃប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក្ដីក៏មានការសែនផ្លែឈើតិចតួច និងក្រដាសសែនតាមទំនៀមផងដែរ៕

ការ​ប្អូន​ស្រី ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2017

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

កោះពេជ្រ អាគារ កា

______________________________________________
អានផងដែរ៖
១. ការប្អូនប្រុស
២. សូធ្យមន្តការប្អូនស្រី

សូធ្យ​មន្ត​ការ​ប្អូន​ស្រី ថ្ងៃពុធ 25 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

______________________________________________
អានផងដែរ៖
១. ការប្អូនស្រី

%d bloggers like this: