jump to navigation

ដេក​ផ្ទះ​ស្អាត ថ្ងៃចន្ទ 2 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ចូលឆ្នាំសាកលឆ្នាំនេះ ខ្ញុំមិនបានទៅរាប់ថយក្រោយអីនៅណាទេ គឺដេកផ្ទះនៅផ្ទះស្អាត ហេហេ…។ ឆ្នាំនេះ ស្រួលដែរ គឺចូលដេកតាំងពីម៉ោងប្រមាណ១០យប់ឯណុះ រហូតដល់ម៉ោង១២យប់ឆ្លងឆ្នាំ ឮស្នូរកាំជ្រួចក្ឌូងក្ដាំង ងើបចូលបន្ទប់ទឹកហើយ ក៏ចូលដេកវិញយ៉ាងស្អាតតែម៉ង ហាហា…។

ទោះបីជាយ៉ាងនេះក្ដីកាលពីពេលល្ងាចក៏បានជិះឡានដើរលេងមួយជុំវិមានឯករាជ្យ និងផ្សារអ៊ីអននឹងគេដែរ ដែលពេលនោះហាក់ជាមិនសូវមានមនុស្សអ្វីច្រើនប៉ុន្មានទេ៕

ក្រុងភ្នំពេញនារសៀលថ្ងៃឆ្លងឆ្នាំ (៣១ ធ្នូ ២០១៦)

%d bloggers like this: