jump to navigation

ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៦ ថ្ងៃអង្គារ 10 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
11 comments

ពេញមួយឆ្នាំ២០១៦នេះ ប្លក់នេះមានសរុបចំនួនចូលទស្សនា១១០.៤៩២ (កើនឡើង៧២៩ ដង ពីឆ្នាំកន្លងទៅ) ដែលជាស្ថិតិខ្ពស់បំផុតតាំងពីបង្កើតប្លក់នេះមក។ ជាមធ្យមមានចំនួនប្រមាណ៣០២,៧១ដងក្នុងមួយថ្ងៃ (កើនឡើងតែ១,៧១ដងប៉ុណ្ណោះ)។

សម្រាប់ឆ្នាំនេះ មានប្រភពប្រទេសថ្មីចំនួន៣ទៀតចូលទស្សនា ដោយសរុបមានចំនួន១៤៨ ក្នុងនោះប្រទេសកម្ពុជា (៥៨,៥ %) ឈានលំដាប់មុខគេក្នុងការចូលបើកមើល។ បន្ទាប់មកគឺសហរដ្ឋអាមេរិក (១២,៧ %), ថៃឡង់ដ៍ (៨,១ %), វៀតណាម (៧,២ %), បារាំង (២,៣ %), អូស្ត្រាលី (១,៧ %), សាធារណរដ្ឋកូរ៉េ (១,៤ %), កាណាដា (១,១ %), ជប៉ុន (១,០ %) និងមកពីអឺរ៉ុប គឺ (០,៦ %)។

ជាបន្តទៅទៀតនេះ ខ្ញុំសូមលើកប្រទេស១០ ដែលឈានមុខគេក្នុងការចូលទស្សនាប្លក់នេះ៖

ដោយឡែកចំពោះសហរដ្ឋអាមេរិកវិញមានរដ្ឋចំនួន៥២ (ដដែល) ដែលបានមកបើកមើល និងកាលីហ្វ័រញ៉ា (រក្សាតំណែងចាស់) មានចំនួនបើកមើលច្រើនជាងគេ ហើយរដ្ឋដែលតិចជាងគេ គឺអាឡាស្កា។ ចំណែកឯកាណាដាវិញមាន៨រដ្ឋ (ដដែល)។

ចំពោះប្រទេសដែលនៅខាងក្រោមគេវិញគឺប្រទេសអង់ទីហ្គួ និងបារប៊ូដា (ដដែល) ដែលមានស្ថិតិមើលចុងក្រោយបំផុតចំនួន១ដងគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ ក្រៅពីនេះ នៅមានប្រភពបើកមើលដែលមិនដឹងអត្តសញ្ញាចំនួន៤ទីតាំងទៀត៕

_________________________________________________________
អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤
៥. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៧. ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១០. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧
១១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨
១២. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩

%d bloggers like this: