jump to navigation

ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី ថ្ងៃពុធ 11 ខែមករា 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
17 comments

នានាប្រទេសក្រុងទេពមហានគរ, ស្យាមប្រទេស – បន្ទាប់ពីគំរូព្រះមេរុ សម្រាប់ថ្វាយព្រះភ្លើងព្រះមហាក្សត្រិយ៍ថៃ ត្រូវបានផ្សព្វផ្សាយ និងអនុម័តកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ ប្រទេសថៃកំពុងញាប់ដៃញាប់ជើងផ្ដើមដំណើរការចាត់សាងព្រះមេរុហើយ ហើយដែលកំណត់រួចរាល់ស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្រៅអំពីតួព្រះមេរុ ការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជា ការជួសជុលព្រះរាជរថសម្រាប់ព្រះរាជពិធីចេញព្រះមេរុ, ការកសាងព្រះកោដ្ឋ និងមឈូសចន្ទន៍, ការតុបតែងលម្អព្រះមេរុ ជាដើម។ល។ ក៏កំពុងត្រូវបានរៀបចំផងដែរ។

កាលពីពេលថ្មីនេះៗ មានការបង្ហាញគំរូបដិមាចំនួន១៤ប្រភេទ ដែលនឹងយកទៅប្រើប្រាស់ប្រកបតុបតែងអង្គព្រះមេរុ ដោយយោងតាមជំនឿនៃគតិត្រៃភូមិតាមគម្ពីព្រះពុទ្ធសាសនា និងជំនឿនៃជនជាតិថៃដែលថាអង្គព្រះមហាក្សត្រិយ៍ប្រៀបប្រដូចនឹងសម្មតិទេព តាមជំនឿទេវនិយមនោះ។

ចំពោះរូបសំណាកបដិមាកម្មទាំង១៤ប្រភេទ ដែលនឹងត្រូវសាងសង់ឡើងដើម្បីតុបតែងលម្អព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងព្រះចៅផែនដី រាមាទី៩ នោះ រួមមាន៖

  1. បដិមាកម្មចម្លាក់ព្រះពោធិសត្វ
  2. ទេពប្រណម ប្រដាប់ជុំវិញតួអង្គព្រះមេរុ អង្គកណ្ដាល
  3. គ្រុឌចាប់នាគ ប្រដាប់ជុំវិញតួអង្គព្រះមេរុ អង្គកណ្ដាល
  4. ទេវតាឈរជុំវិញព្រះមេរុ ដោយមានចែកចេញជាទេវតាកាន់ពានបូជា និងកាន់ឆត្រ
  5. ទេវតាអង្គុយជុំវិញព្រះមេរុ ដោយមានចែកចេញជាទេវតាកាន់ឆត្រ និងបាំងសែង
  6. ប្រជុំទេព នៅជុំវិញព្រះមេរុ ផ្នែកខាងក្រោម
  7. មហាទេពប្រកបដោយ ព្រះសិវ ព្រះនារាយណ៍ ព្រះឥន្ទ្រ ព្រះព្រហ្ម
  8. គ្រុឌឈរជុំវិញព្រះមេរុ
  9. មហារាជចតុលោកបាលទាំង៤ ប្រកបដោយ ព្រះបាទកុវេរៈ ព្រះបាទធតរដ្ឋ ព្រះបាទវិរូបក្ខៈ និងព្រះបាទវិរុឡ្ហក
  10. នាគអមកាំជណ្ដើរក្បាល១ (ជាន់ទី១) នាគក្បាល៣ (ជាន់ទី២) និងនាគក្បាល៣ (ជាន់ទី៣ និង៤)
  11. គជសីហ៍-រាជសីហ៍ ប្រថាប់ជណ្ដើរ (ជាន់ទី២)
  12. សត្វមង្គលប្រចាំទិស ប្រកបដោយ ដំរី សេះ គោ សិង្ហ ប្រដាប់ច្រកឡើងជណ្ដើរ (ជាន់ទី១)
  13. សត្វហិមពាន្ត ដំរី១០ប្រភេទ សិង្ហ៤ប្រភេទ សេះ និងគោ
  14. គ្រុឌប្រដាប់ក្បាលដងទង់

រូបភាព៖ มติชนออนไลน์

________________________________________________
អានផងដែរ៖
១. សត្វហិមពាន្តនៅទីព្រះមេរុថៃ
២. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៣. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃ
៤. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៥. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៦. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
៧. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៨. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
៩. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
១០. ផ្កា​ចន្ទន៍ ៧ ប្រភេទ សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ
១១. ថៃ​ចាត់​សម​ធំ​លើក​ទី​១ សម្រាប់​ក្បួន​ដង្ហែ​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ រាមា​ទី​៩
១២. វឌ្ឍន​ភាព​នៃ «​ព្រះ​មេរុ​មាស​» ទី​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
១៣. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩

%d bloggers like this: