jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៦ ថ្ងៃសៅរ៍ 14 ខែមករា 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
15 comments

ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១៦

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៦នេះគឺមានចំនួន១១០.៤៩២ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន៣០២,៧១ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការកើនឡើងជាងឆ្នាំកន្លងទៅ (២០១៥) ច្រើន គឺចំនួន ៧២៩ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប តែ១០៩.៧៦៣។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិខ្ពស់បំផុតតាំងពីការបង្កើតប្លក់នេះមក តែមិនមានការកើនឡើងខ្ពស់គួរកត់សម្គាល់នោះទេ។

ទោះបីជាយ៉ាងនេះក្ដីសម្រាប់ឆ្នាំ២០១៦ ស្ថិតិប្រចាំខែមិនមានការកើនឡើងខ្ពស់ជាងឆ្នាំ២០១៥ នោះទេ ដោយខែដែលមានស្ថិតិខ្ពស់បំផុត គឺដើមឆ្នាំតែម្ដង គឺខែមករា ដែលមានចំនួន១៩.១៣២ដង ដោយចាញ់ពីស្ថិតិខែកក្កដា ឆ្នាំ២០១៥ ដែលមានរហូតដល់ទៅ២៦.៨៦២ដង។ ចំណែកឯថ្ងៃវិញដែលមានអ្នកចូលទស្សនាច្រើនបំផុតនោះគឺថ្ងៃទី២២ ខែមករា ដែលមានរហូតដល់ទី៥.១៨៥ដង។ សម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១៦នេះ គឺខែមេសា ដែលមានចំនួនតែ៤.៣៣៨ដង តែប៉ុណ្ណោះ គឺទាបជាងឆ្នាំ២០១៥ទៅទៀត។

ឆ្នាំ២០១៦ នេះស្ថិតិទស្សនាប្រចាំខែមានទំនោរមិនខុសគ្នា ប៉ុន្មានទេ គឺធ្លាក់ចុះ កើនឡើងទៅវិញទៅមក និង៤ខែចុងឆ្នាំវិញ គឺមានទំនោរស្ទើរប្រហាក់ប្រហែលគ្នា។ សម្រាប់ឆ្នាំនេះ វើដប្រេស្សមិនបានធ្វើការសង្ខេបប្រចាំឆ្នាំឲ្យអ្នកប្រើប្រាស់នោះទេ៕

ទំនោរនៃចំនួនដងទស្សនាចាប់ពីខែសីហា ឆ្នាំ២០១៤ចំនួនដងនៃការទស្សនាចាប់តាំងពីឆ្នាំ២០០៨មក

______________________________________________________
ប្រកាសទាក់ទង
១. ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៦. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
១៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
១៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
១៥. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)

%d bloggers like this: