jump to navigation

ព្រះ​រាជ​វាំង «​ហោ​ខាំ​» ឬ​វិមាន​ប្រធាន​ប្រទេស​លាវ ថ្ងៃចន្ទ 16 ខែមករា 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នៅឯវិថីជេដ្ឋាធិរាជ នៃនគរហ្លួងវៀងចន្ទន៍ រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (សបប. លាវ) មានតាំងនូវវិមានដ៏ធំសម្បើមអស្ចារ្យមួយ នោះគឺហោខាំ (ល. ຫໍຄຳ) ដែលមានន័យថាអាគារមាស គឺជាអតីតព្រះរាជវាំងនៃក្សត្រិយ៍នគរលាវ។

ព្រះរាជវាំង «ហោខាំ» ឬវិមានប្រធានប្រទេសលាវ (រូប៖ http://razakkadir.blogspot.com)

ជាអាគារពណ៌ស ដ៏ធំ ហោខាំនេះធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃពួកអាណានិគមបារាំងសែស សម្រាប់ក្រុងវៀងចន្ទន៍ កាលគ្រាប្រទេសលាវស្ថិតនៅជាប្រទេសអាណានិគមរបស់បារាំងសែស ដូចនគរខ្មែរយើងដែរ។ ជាប្រភេទអាគារកម្ពស់មួយជាន់បែរមុខទៅទន្លេមេគង្គ និងបែងចែកជា២ផ្នែក គឺអាគារធំសាងបែបស្ថាបត្យកម្មខ្លាសិកសម័យទំនើប (នីអូខ្លាសិក) និងមួយផ្នែកទៀតសាងបែបសិល្បៈអាណានិគមបូកបញ្ជូលសិល្បៈលាវ។

អាគារហោខាំនេះត្រូវបានសាងសង់ឡើងពីលើទីតាំងព្រះរាជវាំងក្រុងស្រីសតនាគនហុតវៀងចន្ទន៍ និងត្រូវបានប្រើប្រាស់រហូតដល់ពេលប្រទេសលាវទទួលបានឯករាជ្យពីបារាំងសែស អាគារនេះក៏ត្រូវបានយកទៅប្រើប្រាស់ជាអាគាររដ្ឋាភិបាល រដ្ឋសភា និងប្រើប្រាស់សម្រាប់ព្រះមហាក្សត្រិយ៍លាវចេញមកប្រាស្រ័យជាមួយប្រជារាស្ត្រព្រះអង្គ និងពិធីសំខាន់ៗទៀតរបស់ព្រះនគរ ប្រដូចគ្នានឹងប្រាសាទចន្ទច្ឆាយារបស់ព្រះនគរខ្មែរយើងដែរ។

ក្នុងអំឡុងពេលសង្គ្រាមនៅប្រទេសលាវ អាគារហោខាំត្រូវបានទុកចោល និងខូចខាតអស់ជាច្រើន។ ក្រោយប្រទេសនេះផ្លាស់ប្ដូររបបគ្រប់គ្រង អាគារហោខាំនេះ ត្រូវបានរដ្ឋាភិបាលលាវយកមកប្រើប្រាស់ជាវិមានប្រធានប្រទេស ឬប្រធានាធិបតីលាវ ព្រមទាំងបានសាងដំបូងបន្ថែមមានលក្ខណៈជាសិល្បៈលាវ រហូតមកដល់គ្រាបច្ចុប្បន្ននេះ៕

ហោខាំ កាលពីអតីតកាល (រូប៖ S. Phormma’s Colorizations)ហោខាំ នាពេលបច្ចុប្បន្ន (រូប៖ live2travel)

————————————————
អានអត្ថបទទាក់ទង
១. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: