jump to navigation

អំពី​ «​យាម​» ថ្ងៃ​អង្គារ 17 ខែ​មករា 2017

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย, ພາສາລາວ.
trackback

នៅក្នុងវចនានុក្រមខ្មែរ ពាក្យថា «យាម» នេះ មានអត្ថន័យយ៉ាងហោចណាស់ក៏៤ដែរ។ គឺ មានទាំងពាក្យជាភាសាខ្មែរ ពាក្យជាភាសាបាលីសំស្ក្រឹត និងជាពាក្យភាសាសៀមផង។ ទោះបីយ៉ាងណាក៏ដោយ ស្រែខ្មុក សូមលើកមកនិយាយពាក្យដែលជាភាសាបាលីសំស្ក្រឹតនៅទីនេះ។

នៅក្នុងភាសាបាលីសំស្ក្រឹត ពាក្យថាយាមនេះ មានថ្នាក់ពាក្យជានាម សំដៅដល់វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោង ឬបួនម៉ោង, ក្នុងថ្ងៃមួយយប់មួយមាន ៨ យាម ឬ៦ យាម ត្រូវថា ២៤ម៉ោង ហៅរួមថាមួយថ្ងៃ ។ ក្នុងសម័យបុរាណ ច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមានបីយាមគឺ យាម ទី ១ ហៅបឋមយាម ឬ ប្រថមយាម, ទី ២ ហៅ មជ្ឈិមយាម ឬ មធ្យមយាម, ទី ៣ ហៅ មច្ឆិមយាម ឬ បស្ចិមយាម (ក្នុងយាមមួយៗ បើគិតជាម៉ោងមាន ៤ ម៉ោង) ។ យាមយោគ ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អ ឬ ការទាយតាមពេលយាម ។ យាមយោគយាត្រា ដំណើរចេញចរ, តាមយាមយោគ គឺការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញ ដើរ ។ ចាប់យាម សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះទេខ្លះ ។ល។ នេះបើយោងតាមសេចក្ដីអធិប្បាយរបស់វចនានុក្រមខ្មែរ។

នៅក្នុងភាសាថៃវិញ ពាក្យនេះ គេសរសេរជា ยาม អានថា «យ៉ាម» និងក្នុងភាសាលាវវិញ គេសរសេរ ຢາມ អានថា «យ៉ាម» ដែរ និងមានអត្ថន័យដូចគ្នានឹងភាសាខ្មែរយើងដែរ ដ្បិតជាពាក្យកម្ចីពីភាសាបាលីសំស្ក្រឹត៕

____________________________________________________
អានផងដែរ៖
១. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម

 

Advertisements

មតិ»

1. ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម | ស្រែ​ - ថ្ងៃ​សុក្រ 20 ខែ​មករា 2017

[…] ពាក្យថា យ៉ាំ (ថៃ៖ ย่ำ) នៅក្នុងភាសាថៃមានន័យថា វាយ ឬវ៉ៃ។ ឯពាក្យថា យាម (ថៃ៖ ยาม) នៅក្នុងភាសាថៃបញ្ចេញសំឡេងជា «យ៉ាម» ជាភាសាបាលីសំស្ក្រឹត មានន័យថា វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ…។ ចំពោះការកំណត់វេនវេលា «យាម» នេះ អាចមានការខុសប្លែកគ្នាទៅតាមសម័យកាល ឬដោយតំបន់ផងដែរ។ (សូមអានប្រកាស៖ អំពីយាម) […]

2. ទំនៀម​ស្ត្រី​យំ​យាម​ក្នុង​បុណ្យ​ព្រះ​បរម​សព | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] «យាម» ជាភាសាបាលីសំស្ក្រឹត មានន័យថា វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ…។ ចំពោះការកំណត់វេនវេលា «យាម» នេះ អាចមានការខុសប្លែកគ្នាទៅតាមសម័យកាល ឬដោយតំបន់ផងដែរ។ (សូមអានប្រកាស៖ អំពីយាម) […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: