jump to navigation

ពិធី​កម្ម​យោល​ទោង​ក្នុង​​ព្រះ​រាជ​ពិធី​ត្រី​យម្ពវាយ-ត្រី​បវាយ ​នៅ​នគរ​ថៃ ថ្ងៃពុធ 18 ខែមករា 2017

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
trackback

សម្រាប់ព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ ឬចូលឆ្នាំព្រាហ្មណ៍នៅនគរថៃមានពិធីកម្មពិសេសមួយទៀតកាលពីអតីតកាលនោះគឺពិធីយោលទោង។ ទោះបីជាយ៉ាងនេះក្ដីពិធីនេះ បច្ចុប្បន្នត្រូវបានលុបចោលហើយដោយហេតុផលផ្សេងៗប្រការ។

ពិធីយោលទោងនេះត្រូវបានគេជឿថាមានប្រភពមកពីគម្ពីត្រៃភពដែលនិយាយថាព្រះឧមាទេវីទ្រង់មានបរិវិតក្កថាផែនដីនឹងដល់កាលវិនាស ទើបព្រះនាងធ្វើការភ្នាល់ជាមួយព្រះឥសូរ ដោយឲ្យស្ដេចនាគដំឡើងខ្លួនរវាងដើម្បីពុទ្រានៅចន្លោះទន្លេ ហើយឲ្យស្ដេចនាគយោលខ្លួនដោយព្រះឥសូរទ្រង់ឈរជើងម្ខាង។ ប្រសិនបើពេលស្ដេចនាគយោលខ្លួនហើយជើងព្រះឥសូរមិនធ្លាក់នោះមានន័យថាផែនដីដែលសាងនោះនៅរឹងមាំនៅឡើយ។ សម្រាប់ការភ្នាល់នេះ គឺព្រះឥសូរជាអ្នកឈ្នះ ហើយដូចនេះទើបពិធីយោលទោងដែលធ្វើនៅប្រទេសថៃនេះអនុវត្តតាម។

ដងទោលដែលមានសសរទាំងពីរតំណាងឲ្យដើមពុទ្រា ចំណែកឯចន្លោះរវាងសសរគឺជាទន្លេ និងអ្នកឡើងទៅយោលគឺជាស្ដេចនាគ។

ចំណែកឯរឿងមួយទៀតត្រូវបានគេជឿថា ព្រះព្រហ្មនៅពេលសាងលោកហើយ ក៏បានអញ្ជើញព្រះឥសូរឲ្យត្រួតពិនិត្យភាពរឹងមាំរបស់លោក ទើបព្រះឥសូរប្រើវិធីដូចខាងលើដែរ។ បច្ចុប្បន្នពិធីយោលទោងនេះត្រូវបានលុបចោលកាលក្នុងរាជ្យព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ឬរាមាទី៧របស់ថៃ។ ចំណែកឯទោងដែលសាងឡើងសម្រាប់ពិធីនេះត្រូវបានក្រុមសិល្បករថៃប្រកាសចុះបញ្ជីជាបូរាណស្ថានរបស់ថៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៤៩ រាប់តាំងពីការកសាងគ្រាដំបូងនៅឆ្នាំ១៧៨៤មកនោះ៕៚

ពិធីយោលទោងក្នុងព្រះរាជពិធីត្រីយម្ពវាយ កាលពីអតីតកាលពិធីយោលទោងក្នុងព្រះរាជពិធីត្រីយម្ពវាយ កាលពីអតីតកាលទោងសម្រាប់ពិធីយោលទោងបច្ចុប្បន្ននៅក្រុងបាងកក

________________________________________
អានបន្ថែម៖
១. ព្រះរាជពិធីត្រីយម្ពវាយ-ត្រីបវាយ ឬចូលឆ្នាំព្រាហ្មណ៍នៅនគរថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: