jump to navigation

ទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម ថ្ងៃ​ព្រហស្បតិ៍ 19 ខែមករា 2017

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, ภาษาไทย.
trackback

ក៏ដូចជាព្រះនគរខ្មែរដែរ ព្រះមហាក្សត្រិយ៍ថៃត្រូវបានចាត់ទុកថាជាអង្គសម្មតិទេព ហេតុដូចនេះនៅពេលទ្រង់សោយព្រះទិវង្គតទៅវិញនោះ មានពិធីកម្ម និងទំនៀមជាច្រើនត្រូវបានធ្វើឡើង ខុសប្លែកពីសាមញ្ញជន ដើម្បីជូនដំណើរព្រះអង្គត្រឡប់ទៅស្ថានសួគ៌វិញ នៅក្នុងពិធីបុណ្យព្រះបរមសពព្រះអង្គ។ នគរសៀម ដែលមានទំនាក់ទំនងជិតស្និទ្ធនិងនគរខ្មែរយើងនោះក៏មានទំនៀមពិធីកម្មសពព្រះចៅផែនដីខ្លួន ប្រហាក់ប្រហែលគ្នាផងដែរ។ ថ្ងៃនេះ ដែលជាខួប១០០ថ្ងៃ នៃការសួគ៌តនៃព្រះចៅផែនដីសៀម ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហា ភូមិពល អតុល្យតេជ ស្រែខ្មុក សូមលើកយកពីទំនៀមនៃការប្រគំយ៉ាំយាមក្នុងពិធីបុណ្យព្រះបរមសព ដើម្បីជាការសិក្សាស្វែងយល់។

“ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះមហាក្សត្រិយ៍ថៃរជ្ជកាលទី៩

ការប្រគំយ៉ាំយាម (ថៃ៖ การประโคมย่ำยาม) ជារាជបវេណីបូរាណមួយរបស់ព្រះបរមរាជវាំងថៃ ដើម្បីប្រាប់ជាសញ្ញាដល់ខ្ញុំរាជការពីកាលកំណត់នៃការបដិបត្តិការងារ ហើយការប្រគំយ៉ាំយាមនេះ ធ្វើឡើងតែចំពោះមានព្រះបរមសព (សពស្ដេចទ្រង់រាជ្យ) ឬព្រះរាជវង្សានុវង្សជាន់ខ្ពស់តែប៉ុណ្ណោះ។

ពាក្យថា យ៉ាំ (ថៃ៖ ย่ำ) នៅក្នុងភាសាថៃមានន័យថា វាយ ឬវ៉ៃ។ ឯពាក្យថា យាម (ថៃ៖ ยาม) នៅក្នុងភាសាថៃបញ្ចេញសំឡេងជា «យ៉ាម» ជាភាសាបាលីសំស្ក្រឹត មានន័យថា វេលាដែលបែងជាសង្កាត់ៗ ក្នុងថ្ងៃមួយៗ…។ ចំពោះការកំណត់វេនវេលា «យាម» នេះ អាចមានការខុសប្លែកគ្នាទៅតាមសម័យកាល ឬដោយតំបន់ផងដែរ។ (សូមអានប្រកាស៖ អំពីយាម)

ដោយឡែកនៅក្នុងព្រះរាជពិធីសូធ្យព្រះអភិធម្ម នៃព្រះរាជពិធីបុណ្យព្រះបរមសព ព្រះចៅផែនដីថៃរាមាទី៩នាគ្រានេះ ក្រុមសិល្បករថៃបាននាំវង់តន្ត្រីពិណពាទ្យនាងហង្សគ្រឿងធំ ដើម្បីប្រគំយ៉ាំយាមជាមួយក្រុមសំណាក់ព្រះរាជវាំងថៃផងដែរ ដោយកំណត់ប្រគំចំនួន៦ដងក្នុងមួយថ្ងៃ គឺ លើកទី១ នៅម៉ោង៦ព្រឹក, លើកទី២ នៅម៉ោង៩ព្រឹក, លើកទី៣ នៅម៉ោង១២ថ្ងៃត្រង់, លើកទី៤ នៅម៉ោង៣រសៀល, លើកទី៥ នៅម៉ោង៦ល្ងាច និងលើកទី៦ នៅម៉ោង៩យប់។

ទំនៀមការប្រគំយ៉ាំយាមនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀមនេះ មានសណ្ឋានប្រហាក់ប្រហែលនឹងទំនៀមការយំយាមនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសពរបស់នគរកម្ពុជាយើងផងដែរ។ បច្ចុប្បន្ននេះ ប្រទេសថៃកំពុងរៀបចំចុះបញ្ជីការប្រគំយ៉ាំយាមនេះ ទៅក្នុងបេតិកភណ្ឌអរូបិរបស់មនុស្សជាតិផងដែរ៕៚

____________________________________________________
អានផងដែរ៖
១. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
២. “កោដ្ឋ” គ្រឿងសម្ដែងឥស្សរិយយសនៅក្នុងនគរថៃ
៣. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
៤. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៥. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៦. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
៧. ទំនៀមស្ត្រីយំយាមក្នុងបុណ្យព្រះបរមសព
៨. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
៩. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍
១០. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. អំពី​ «​យាម​» | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

2. ពិធី​ការ​តាំង​​គ្រឿង​ព្រះ​បរម​សព​នៃ​ព្រះ​ចៅ​ផែន​ដី​ស្យាម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

3. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

4. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

5. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

6. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

7. អំពី​ព្រះ​កោដ្ឋ​មាស​ធំ គ្រឿង​ប្រកប​ព្រះ​ឥស្សរិយ​យស ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្ម - ថ្ងៃសុក្រ 20 ខែមករា 2017

[…] […]

8. ទំនៀម​ស្ត្រី​យំ​យាម​ក្នុង​បុណ្យ​ព្រះ​បរម​សព | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]

9. ស្រី​យំ​យាម – តើន​ចាក​ព្រះ​ក្រឡា​បន្ទំ, ថ្វាយ​ព្រះ​ស្ងោយ, ព្រះ​មហា​វីរ​ក្សត្រិយ៍ | ស្រែ​ខ - ថ្ងៃអង្គារ 7 ខែ​កុម្ភៈ 2017

[…] […]

10. ថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រ - ថ្ងៃអង្គារ 4 ខែ​មេសា 2017

[…] […]

11. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍ | - ថ្ងៃពុធ 26 ខែ​មេសា 2017

[…] […]

12. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រ - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: