jump to navigation

ការ​ធ្វើ​ដំណើរ​ពី​ដនមឿង ទៅ​សុវណ្ណ​ភូមិ ថ្ងៃអង្គារ 28 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
1 comment so far

កាលពីម្សិលមិញនេះ (២៧ កុម្ភៈ ២០១៧) ក្នុងឱកាសធ្វើដំណើរមកក្រុងបាងកក ប្រទេសថៃនោះ ខ្ញុំបានមានឱកាសធ្វើដំណើរជាលើកដំបូងតាមរថយន្តហ្វ្រីរបស់អាកាសយានដ្ឋានថៃក្រុងបាងកកពីអាកាសយានដ្ឋានអន្តរជាតិដនមឿង មកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ។ ការរៀបចំឲ្យមានរថយន្តហ្វ្រីដឹកអ្នកដំណើរបែបនេះ គឺបន្ទាប់ពីថ្ងៃបានបើកប្រើប្រាស់អាកាសយានដ្ឋានទាំងពីរនៅក្រុងបាងកកនោះឯង។

សម្រាប់ការធ្វើដំណើរនៅតាមរថយន្តនេះគឺបានតែសម្រាប់អ្នកដែលផ្ទេរជើងយន្តហោះរវាងដនមឿង និងសុវណ្ណភូមិតែប៉ុណ្ណោះ ហេតុដូចនេះអ្នកដំណើរត្រូវបង្ហាញប័ណ្ណឡើងយន្តហោះ និងសំបុត្រយន្តហោះដែលត្រូវហោះហើរបន្ទាប់ បើពុំដូចនេះទេគេមិនឲ្យឡើងជិះទេ។ ការធ្វើដំណើរមានភាពងាយស្រួល ដោយមានការចេញដំណើរស្ទើររៀងរាល់៣០ ទៅ៤០នាទីម្ដង ដោយចាប់ពីម៉ោង៥ព្រឹករហូតដល់១២អាធ្រាត ដោយចំណាយពេលប្រមាណ៦០នាទី។

ចំពោះកន្លែងដែលត្រូវធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិដនមឿងនោះ គឺនៅខាងមុខពេលលោកអ្នកធ្វើដំណើរចេញពីអាកាសយានដ្ឋានតែម្ដង៕


នៅកន្លែងរង់ចាំជិះរថយន្តនៅដនមឿង

តារាងពេលវេលាចេញដំណើរ

នៅក្នុងរថយន្ត

មកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ

________________________________________________
អានផងដែរ៖
១. ត្រឡប់មកស្រុកថៃវិញ

ត្រឡប់​មក​ស្រុក​ថៃ​វិញ ថ្ងៃចន្ទ 27 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ព្រឹកមិញនេះ (២៧ កុម្ភៈ ២០១៧) ខ្ញុំបានត្រឡប់មកស្រុកថៃវិញហើយ ដោយចេញពីភ្នំពេញតាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD609 មកដល់អាកាសយានដ្ឋានអន្តរជាតិដនមឿងនៃក្រុងបាងកក រួចបន្តដោយរថយន្តឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដើម្បីបន្តជិះយន្តហោះមួយជើងទៀត គឺថៃស្មែលលេខ WE44 និងមកដល់ផ្ទះនៅម៉ោងប្រមាណ២រសៀល៕


រង់ចាំឡើងយន្តហោះ

រង់ចាំឡើងយន្តហោះ

នៅលើយន្តហោះអ៊ែរអាស៊ីលេខ FD609

ភេសជ្ជៈហ្វ្រីព្រឹកមិញនេះ

អាកាសយានដ្ឋានសុវណ្ណភូមិ

នៅលើយន្តហោះថៃស្មែលលេខ WE44

អាហារសម្រន់លើយន្តហោះ

________________________________________________
អានផងដែរ៖
១. មកស្រុកខ្មែរ
២. ការធ្វើដំណើរពីដនមឿង ទៅសុវណ្ណភូមិ

Repost: ប្ដេជ្ញា​អនុវត្ត​បី​មិន​មួយ​រាយការណ៍ ថ្ងៃអាទិត្យ 26 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

កាលពីខែកន្លងទៅខ្ញុំបានដាក់ប្រកាសមួយស្ដីអំពីសំនួនរបស់លទ្ធិកុម្មុយនីស្តកម្ពុជា កាលពីពីរទសវត្សរ៍កន្លងទៅ គឺ «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» ថ្ងៃនេះខ្ញុំសូមលើកយកទ្រឹស្ដីប្រជាភិថុតិមួយទៀតរបស់សម័យនោះ ដែលខ្ញុំនៅចេះចាំគឺ «ប្ដេជ្ញាអនុវត្តបីមិនមួយរាយការណ៍»។

ពាក្យស្លោកនេះ ត្រូវបានឃើញស្ទើរគ្រប់ទីកន្លែងក្នុងផ្ទៃប្រទេស ជាមួយនឹងពាក្យស្លោកផ្សេងៗទៀត ដែលខ្ញុំនឹងលើកយកមកដាក់នៅទីនេះម្ដងមួយៗ។ បើទោះបីជាបានឃើញនិងចេះចងចាំក្នុង តាំងពីសម័យនោះ រហូតមកដល់វិនាទីនេះ ខ្ញុំមិនទាន់យល់ឡើយនូវពាក្យស្លោក «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» នេះ មិនដឹងថាជារដ្ឋបាលសម័យនោះចង់និយាយថាម៉េចទេ។

ប្រសិនបើលោកអ្នកនាងដឹង ពីពាក្យស្លោកនេះសូមជួយប្រាប់យកបុណ្យផង៕

____________________________________________________________
អានផងដែរ
១. លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ

គេហ​ដ្ឋាន​៖ ខែ​​កុម្ភៈ ២០១៧ ថ្ងៃសៅរ៍ 25 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
15 comments

ថ្ងៃនេះ (២៥ កុម្ភៈ ២០១៧) ខ្ញុំបានឆៀងចូលទៅមើលការដ្ឋានសាងសង់ផ្ទះរបស់ខ្ញុំឯបុរីប៉េងហួត ច្បារអំពៅ បន្ទាប់ពីបានមកមើលកាលពីជាងមួយខែមុនកន្លងមក។

សម្រាប់ខែនេះ ឃើញថាផ្ទះទាំងមូល ទាំងការតុបតែងផ្នែកខាងក្នុងនៅជាន់ផ្ទាល់ដីរួចស្រេចអស់ហើយ គឺរង់ចាំតែដល់ថ្ងៃប្រគល់ផ្ទះប៉ុណ្ណោះ។ ដោយឡែកថ្ងៃនេះ ខ្ញុំបានចូលមើលដើម្បីពិនិត្យឡើងវិញនូវកន្លែងដែលត្រូវប៉ះប៉ូវបន្ថែម មុននឹងក្រុមហ៊ុនធ្វើការប្រគល់ផ្ទះជូន។

តាមកំណត់នៃកិច្ចសន្យាគេហដ្ឋាននេះនឹងត្រូវប្រគល់នៅខែមេសា ឆ្នាំ២០១៧។ ឃើញថាមានការសាងសង់តាមផែនការយ៉ាងល្អប្រសើរ៕

មើលចំពីមុខនៅជាន់ផ្ទាល់ដីបន្ទាប់ទទួលភ្ញៀវ
ផ្ទះបាយ
នៅជាន់ទី១នៅជាន់ទី២បន្ទប់ទឹកជាន់ទី២
នៅខាងក្រោយផ្ទះនៅចំហៀងផ្ទះ

____________________________
អានផងដែរ៖
១. គេហដ្ឋាន
២. គេហដ្ឋាន៖ ខែធ្នូ ២០១៥
៣. គេហដ្ឋាន៖ ខែកុម្ភៈ ២០១៦
៤. គេហដ្ឋាន៖ ខែមីនា ២០១៦
៥. គេហដ្ឋាន៖ ខែមេសា ២០១៦
៦. គេហដ្ឋាន៖ ខែឧសភា ២០១៦
៧. គេហដ្ឋាន៖ ខែមិថុនា ២០១៦
៨. គេហដ្ឋាន៖ ខែកក្កដា ២០១៦
៩. គេហដ្ឋាន៖ ខែសីហា ២០១៦
១០. គេហដ្ឋាន៖ ខែកញ្ញា ២០១៦
១១. គេហដ្ឋាន៖ ខែតុលា ២០១៦
១២. គេហដ្ឋាន៖ ខែវិច្ឆិកា ២០១៦
១៣. គេហដ្ឋាន៖ ខែធ្នូ ២០១៦
១៤. គេហដ្ឋាន៖ ខែមករា ២០១៧
១៥. គេហដ្ឋាន៖ ខែមេសា ២០១៧

ទៅ​លេង​ព្រែក​កាំពី ថ្ងៃសុក្រ 24 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹកមិញនេះ (២៤ កុម្ភៈ ២០១៧) ខ្ញុំបានចេញទៅលេងព្រែកកាំពី ឯខេត្តក្រចេះ រមណីយដ្ឋានដ៏ល្បាញល្បីរបស់ខេត្តនេះ។ ដោយសារមិនមែនជាថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍ ព្រឹកមិញនេះមិនមានអ្នកទេសចរមកលេងទេ គឺមានតែពីរបីគ្រួសារប៉ុណ្ណោះ។ ទីរមណីយដ្ឋានកាំពី នាពេលនេះត្រូវបានរៀបចំតូបលេងយ៉ាងស្អាត ឯទឹកវិញ មានភាពថ្លា និងហូរខ្លាំងមើលទៅគួរឲ្យសប្បាយណាស់ ប្រសិនបើបានមុជកម្សាន្ត។

បន្ទាប់ពីនៅលេងមួយសន្ទុះមក នៅម៉ោងប្រមាណ១៣.០០ ទើបធ្វើដំណើរត្រឡប់មកក្រុងភ្នំពេញវិញ និងមកដល់ផ្ឬះឯភ្នំពេញនៅម៉ោងប្រមាណ៧យប់៕


ព្រែកកាំពីមើលពីលើ

ទឹកហូរ និងកន្លែងកម្សាន្ត

ទឹកព្រែកកាំពី

________________________________________________
អានផងដែរ៖
១. មកស្រុកខ្មែរ

មក​ស្រុក​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ព្រឹកមិញនេះ (២៣ កុម្ភៈ ២០១៧) ខ្ញុំបានធ្វើដំណើរមកដល់ភ្នំពេញនៅម៉ោងប្រមាណ៨កន្លះតាមជើងយន្តហោះអ៊ែរអាស៊ីលេខ FD608 ពីទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីមកដល់ភ្នំពេញហើយ ត្រូវបើករថយន្តដើម្បីធ្វើដំណើរបន្តនៅម៉ោងប្រមាណ១០ មកកាន់ទីរួមខេត្តក្រចេះ និងមកដល់នៅម៉ោងប្រមាណ២កន្លះរសៀល។ ខ្ញុំស្នាក់នៅទីរួមខេត្តក្រចេះនេះចំនួនមួយយប់ ដើម្បីចូលរួមពិធីបុណ្យ និងត្រឡប់ទៅវិញនៅថ្ងៃស្អែក៕


អាកាសយានដ្ឋានដនមឿង

នៅលើយន្តហោះព្រឹកមិញ

ភេសជ្ជៈហ្វ្រីលើយន្តហោះ

យន្តហោះជិះព្រឹកមិញ

មកដល់់អាកាសយានដ្ឋានភ្នំពេញ

________________________________________________
អានផងដែរ៖
១. ទៅលេងព្រែកកាំពី
២. ត្រឡប់មកស្រុកថៃវិញ

ស្វាគមន៍​សមមិត្ត បុណ្យំ វរ​ចិត្រ ថ្ងៃពុធ 22 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in ພາສາລາວ.
1 comment so far

អានព័ត៌មាន៖

%d bloggers like this: